- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៣នេះ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ ខណៈផ្លូវជាតិលេខ៥ ប្រវែង៣៦៦ គីឡូម៉ែត្រ ព្រែកក្តាម-ធ្លាម្អម សម្រេច៩៨ភាគរយ ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត សម្រេច ៦៩ភាគរយ និងបាត់ដំបង-សិរីសោភ័ណ សម្រេច១០០ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និង គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល
March 21, 2023 - ទេសចរណ៍
(ភ្នំពេញ)៖ ជាមោទនភាពថ្មីទៀតហើយ ដោយក្រសួងទេសចរណ៍កម្ពុជាទើបទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។ លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឱ្យដឹងថា ការទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» នេះ ធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ សមាគម AHHRA មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី ដែលកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន TIN Media។ លោក ប្រាក់
March 20, 2023 - អាជីវកម្ម
អគ្គនាយកក្រុមហ៊ុន Samsung Vietnam Complex លោក Choi Joo Ho បាននិយាយថា ក្រុមហ៊ុននេះនឹងមិនផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មស្មាតហ្វូនពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌានោះទេ។ អគ្គនាយករូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីសារព័ត៌មាន The Korea Herald បានដកស្រង់ប្រភពមួយកាលពីខែមុនដោយនិយាយថា ក្រុមហ៊ុន Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរការផលិតម៉ូដែលស្មាតហ្វូនរបស់ខ្លួនជាបណ្តើរៗទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទដែលផលិតនៅប្រទេសវៀតណាមផងដែរ។ សារព័ត៌មានខាងលើ ក៏បានលើកឡើងទៀតថា ការផ្លាស់ប្ដូរនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការខូចខាតពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន និងជ្រៀតចូលកាន់តែជ្រៅទៅក្នុងសេដ្ឋកិច្ចទីប្រាំរបស់ពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ លោក Choi បានបដិសេធព័ត៌មាននេះ ដោយបានបញ្ចាក់ថា នៅប្រទេសវៀតណាម
March 20, 2023 - សេដ្ឋកិច្ច
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ (២០២៣-២០២៧)។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្នការខ្ចីថវិកាពីក្រៅប្រទេសប្រចាំឆ្នាំរបស់កម្ពុជា មានទំហំមិនស្មើនឹង ២០ភាគរយ នៃថវិកាជាតិសរុបនោះឡើយ ដែលនេះជាលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ
March 20, 2023 - អាជីវកម្ម
ផ្សារទំនើប អ៉ីអន ម៉ល មានជ័យនឹងបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ រហូតដល់មានការជម្រាបម្ដងទៀត នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការរបស់ផ្សារទំនើប AEON MALL Mean Chey មុននេះបន្តិច។ យោងតាមការបង្ហោះខាងលើ ការបិទដំណើរការបណ្ដោះអាសន្ននេះ គឺដោយសារតែមានការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ យ៉ាងណាមិញ សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ហើយលោកអ្នកអាចប្រើប្រាស់បាននៅចំណត A និង G។ ផ្សារទំនើប AEON MALL Mean Chey
March 20, 2023 - សេដ្ឋកិច្ច
រោងចក្រផលិតសំបកកង់រថយន្ត តម្លៃ ៣០០លានដុល្លារ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការផលិតហើយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយសម្ពោធដាក់ឱ្យដំណើរការក្រោមវត្តមាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ រោងចក្រផលិតសំបកកង់រថយន្ដ ដែលលេចរូបរាងជាថ្មីនៅលើទឹកដីរបស់កម្ពុជានេះ មានឈ្មោះថា «ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក» ដែលជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន។ នៅក្នុងពិធីសម្ពោធដំណើរការ លោក Gu Cui ប្រធានក្រុមហ៊ុន ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា)
March 19, 2023 - សេដ្ឋកិច្ច
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញពីប្រវត្តិផ្សារធំថ្មី តាមរយៈការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ឯកឧត្តមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ។ តាមរយៈការបង្ហោះរបស់ឯកឧត្តម ផ្សារធំថ្មីស្ថិតចំកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងដំបូង នៅឆ្នាំ១៩២៩ ដោយប្រទេសបារាំង ដែលអំឡុងពេលនោះ អាណាចក្រកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង ពោលផ្សារធំថ្មីដ៏អ៊ូអរសព្វថ្ងៃនេះ មានអាយុកាល៩៤ឆ្នាំហើយ។ បើសម្លឹងមើលចំពីលើទៅផ្សារធំថ្មី ប្រៀបដូចជាស្លាបឧទ្ធម្ភាគចក្រ ដ៏ធំសម្បើមមួយផ្កាប់លើដីយ៉ាងអញ្ចឹង។ ពិតណាស់ ប្រជាពលរដ្ឋភាគច្រើន នៅមិនទាន់ដឹងពីប្រវត្តិដើមរបស់ផ្សារធំថ្មីនេះថាជាកន្លែងអ្វីនៅ ឡើយទេ។ យោងតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជា ភាគ២ របស់លោកស្រី ត្រឹង ងា បានរៀបរាប់ទាក់ទងនឹងទីតាំងដើមរបស់ផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញនេះយ៉ាងក្បោះក្បាយ។ តាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជារបស់ លោកស្រី
March 18, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន ក្រុមហ៊ុន Royal Group Power Co., Ltd និង Keppel Energy Pte. Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីនាំចេញថាមពលកកើតឡើងវិញ 1GW ពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និង Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ខ្លួន Keppel Energy Pte
March 17, 2023 - បុគ្គលជោគជ័យ
មហាសេដ្ឋី Jack Ma បានចូលនិវត្តន៍ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ក្នុងថ្ងៃកំណើតគម្រប់អាយុ ៥៥ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ២០១៩។ ក្រៅពីកេរ្តិ៍ឈ្មោះល្បីល្បាញខាងជំនួញ មហាសេដ្ឋីចិនរូបនេះ ត្រូវបានគេដាក់នាមឲ្យថា ជាអ្នកចែករំលែកដំបូន្មានដ៏ល្អមួយរូបសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសគឺការទូន្មានដែលជំរុញដល់ផលិតភាពរបស់មនុស្ស។ ជាមួយគ្នានេះដែរ Jack Ma គឺជាមហាសេដ្ឋីមួយរូបដែលឱ្យអាទិភាពទៅលើ «ការសម្រាក» ឬ «ការគេង» ដោយគាត់ធ្លាប់បានលើកឡើងថា គាត់មានផែនការធ្វើការតាមទស្សនរបស់ខ្លួនមួយគឺ៖ «ស៊ូស្លាប់នៅលើឆ្នេរ ជាជាងនៅការិយាល័យ»។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ នៅទីក្រុង Davos លោក Ma បានប្រាប់ទស្សនិកជនថា គាត់ផ្តល់អាទិភាពដល់ការសម្រាក និងការគេង នៅពេលដែលគាត់ប្រឈមមុខនឹងភាពតានតឹងច្រើន។ គាត់បានពន្យល់ពីមូលហេតុដែលគាត់បានលើកឡើងបែបនេះថា៖
March 17, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមកសិករដាំដំណាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង បានជួបជុំគ្នាចែករំលែកបទពិសោធន៍ ស្តីពី ការថែទាំឱ្យទទួលបានផលច្រើននៅពេលប្រមូលផលនៅឆ្នាំក្រោយៗទៀត ដែលជំរុញឱ្យកម្ពុជាក្លាយជា ប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក ដូចប្រសាសន៍សម្តេចតេជោបានលើកឡើង ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករដាំចន្ទី ស្តីពីបច្ចេកទេសថែទាំ នៅភូមិឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា៖ កសិករបច្ចុប្បន្នទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះទាំង ដំណាំរួមផ្សំ -ដំណាំឈើហូបផ្លែ- និងដំណាំឧស្សាហកម្ម ជាច្រើនប្រមុខទៀត។ លោកបន្តថា៖ «បច្ចេកទេសនេះប្រជាកសិករ ត្រូវយកចំណេះដឹងទៅអនុវត្ត ទាំងការផលិតជីកំប៉ុស្តិ ប្រើប្រាស់ជីបំប៉ន និងការថែទាំផ្សេងៗទៀត ហើយមួយផ្នែកទៀត
March 17, 2023












