- Khmernote
- សេដ្ឋកិច្ច
ធនាគារពិភពលោក (World Bank) នឹងផ្ដល់ហិរញ្ញប្បទានឥណទាន ទៅលើគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ លើកទី០២ នៅកម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម សំរ៉ង ឌីណាម៉ូ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោង-២ (Component Management Unit-2) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី
March 24, 2023 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានជំរុញឱ្យកម្ពុជា នាំចូលផលិតផលកសិកម្មឱ្យកាន់តែច្រើនទៅកាន់ទីផ្សារសិង្ហបុរី ក្នុងនោះរួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ ជាដើម។ លោក Gan Kim Yong បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅឯទីក្រុងម៉ាហ្គាឡាំង ឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Gan Kim Yong
March 24, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ខេត្តព្រៃវែង ទទួលបានចំណាត់ថា្នក់ លេខ១ បីឆ្នាំជាប់គ្នា លើការផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា ដោយសារតែស្ថានភាពភូមិសាស្រ្ត មានអំណោយផលល្អ មានស្ទឹង ទន្លេ និងប្រព័ន្ធស្រោចស្រព និងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង» កាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ខេត្តព្រៃវែង ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខមួយ លើការផលិតស្រូវច្រើនជាងគេ
March 23, 2023 - សេដ្ឋកិច្ច
ឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ ឯកឧត្តមបានលើកឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី និងសហការី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
March 23, 2023 - សេដ្ឋកិច្ច
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា បានលើកឡើងថា ពូជស្រូវ «នាងអំ» ដែលជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ យោងតាមសម្តីលោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) ដែលកំពុងដាំដុះផ្ទាល់លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងថា ពូជស្រូវនេះអាចធ្វើបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា ហើយប្រមូលផលនៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។ គួរបញ្ជាក់ផងដែរថា ស្រូវ «នាងអំ»
March 23, 2023 - អាជីវកម្ម
ក្រុមហ៊ុនលក់រាយល្បីៗរបស់ជប៉ុន កំពុងពង្រីកខ្លួននៅក្នុងប្រទេសវៀតណាមដោយបើកហាងជាច្រើនទីតាំង ហើយផ្ដោតទៅលើអ្នកប្រើប្រាស់ដែលជាអ្នកមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ តាមសារព័ត៌មានខាងលើ ក្រុមហ៊ុនលក់រាយល្បីៗទាំងនោះមានដូចជា ក្រុមហ៊ុន Uniqlo , MUJI និង Aeon ។ ក្រុមហ៊ុន Uniqlo ដែលឈាន់ជើងចូលទីផ្សារវៀតណាមកាលពី ៣ឆ្នាំមុន បានប្រកាសផែនការពង្រីកអាជីវកម្មនៅក្នុងខេត្ត Binh Duong ភាគខាងត្បូង ខណៈបច្ចុប្បន្នយីហោនេះ មានហាង ១៥ នៅក្នុងប្រទេស។ ក្រៅពី Uniqlo ក្រុមហ៊ុន Aeon ក៏បានចាប់ផ្តើមសាងសង់ផ្សារទំនើបទី៧
March 22, 2023 - អាជីវកម្ម
កសិករមួយរូបនៅក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន ៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារ បានចុះពិនិត្យការដាំដុះបន្លែ និងដំណាំរួមផ្សំច្រើនប្រភេទក្នុងដីលំនៅដ្ឋាន ដែលប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពរបស់កសិករឈ្មោះ ទុយ
March 22, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាមានគ្រប់គ្រាន់ ខណៈតម្រូវការប្រើប្រាស់ជាទូទៅកើនឡើងដល់ ១៩០ ០០០លីត្រ ក្នុងមួយខែៗ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទោះបីមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនដែលនាំចូលប្រេង សុទ្ធតែបានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឱ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់។ ឯកឧត្តមបានបន្តថា ក្នុងពេលតម្លៃប្រេងកំពុងមានការប្រែប្រួល រាជរដ្ឋាភិបាលបានឧបត្ថម្ភធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ដែលកាលពីមុនត្រឹមតែ ៤សេនប៉ុណ្ណោះ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានប្រឹងប្រែងរក្សានូវស្ថិរភាពថ្លៃ ដោយមានគោលការណ៍ ២ជាក់ច្បាស់
March 22, 2023 - សេដ្ឋកិច្ច
លោក Warren Buffett វិនិយោគិនដ៏ល្បីល្បាញ និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ត្រូវបានគេរាយការណ៍ថា គាត់បានពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់សេតវិមានអំពីការវិនិយោគនៅក្នុងធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងថ្មីៗនេះ។ សារព័ត៌មាន Bloomberg បាននិយាយថា ក្រៅពីការពិភាក្សាខាងលើ មហាសេដ្ឋីចិត្តធម៌ Buffett ក៏បានផ្តល់ដំបូន្មាន និងការណែនាំដល់រដ្ឋបាល Biden អំពីរបៀបដោះស្រាយជាមួយនឹងភាពចលាចល នាពេលបច្ចុប្បន្ននៅក្នុងវិស័យធនាគារផងដែរ។ ជាមួយគ្នានេះលោក Buffett ប្រហែលជាអាចនឹងជួយសង្រ្គោះធនាគារម្តងទៀត ដូចកាលពីពេលដែលលោកបានជួយក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨។ ការគាំទ្ររបស់មហាសេដ្ឋី នៅពេលនេះ អាចនឹងជួយបំបាត់ការភ័យខ្លាចនៃការដួលរលំរបស់ធនាគារកាន់តែច្រើន និងពង្រឹងជំនឿលើប្រព័ន្ធហិរញ្ញវត្ថុ។
March 22, 2023 - សេដ្ឋកិច្ច
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានស្នើដល់ក្រុមហ៊ុន Agrostudies របស់អ៊ីស្រាអែល ពិនិត្យលទ្ធភាពនាំចូលកសិផលខ្មែរគឺ ដំណាំប៊ឺរមណ្ឌលគិរី ទៅទីផ្សារអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើបែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តម ជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនៃកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងស្នើបន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្មនេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង។ លើសពីនេះ ឯកឧត្តមបានស្នើដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលកសិផលកម្ពុជាដែលអាចនាំចូលទៅទីផ្សារប្រទេសអុីស្រាអែលបាន និងមានទីផ្សារជាក់លាក់ តម្លៃខ្ពស់ ចំណេញច្រើន និងមាននិរន្តរភាពសេដ្ឋកិច្ច
March 21, 2023












