ខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់លេខ១ បីឆ្នាំជាប់គ្នា លើការផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា
សេដ្ឋកិច្ច March 23, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ខេត្តព្រៃវែង ទទួលបានចំណាត់ថា្នក់ លេខ១ បីឆ្នាំជាប់គ្នា លើការផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា ដោយសារតែស្ថានភាពភូមិសាស្រ្ត មានអំណោយផលល្អ មានស្ទឹង ទន្លេ និងប្រព័ន្ធស្រោចស្រព និងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង» កាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ខេត្តព្រៃវែង ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខមួយ លើការផលិតស្រូវច្រើនជាងគេ នៅកម្ពុជាចំនួន ៣ឆ្នាំជាប់គ្នា ដែលជាមធ្យមផលិតបានជាង ១លានតោនក្នុងមួយឆ្នាំ ហើយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខេត្តរកចំណូលបានពីការនាំចេញស្រូវប្រមាណជាង ១ពាន់លានដុល្លារ។

ឯកឧត្តមបានបន្តថា ខេត្តព្រៃវែងមានផ្ទៃដីដាំដុះសរុបចំនួន ៣៣៧.០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវ វស្សាចំនួន ២៥០.០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវប្រាំងមានចំនួន ៧៥.០០០ ហិកតា និងផ្ទៃដីដាំដុះ ដំណាំរួមផ្សំផ្សេងៗចំនួន ១២.០០០ហិកតា។

សំឡេង « ខេត្តព្រៃវែង ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខ១ បីឆ្នាំជាប់គ្នាលើការផលិតស្រូវ ខេត្តផលិតបាន ស្រូវសរុបជាង៧លានតោន ជាមធ្យមជាង១លានតោនក្នុង១ឆ្នាំ។ បរិមាណស្រូវដែលបានសល់ពីការប្រើប្រាស់ក្នុងខេត្តសរុបចំនួនជាង ៥លានតោន ដែលបាននាំចេញក្នុង និងក្រៅប្រទេសគិតជាថវិកាប្រមាណ ១.២៥០លានដុល្លារ »។

ឯកឧត្តមបានបន្តថា ខេត្តព្រៃវែងមានផ្ទៃដីដាំដុះសរុបចំនួន៣៣៧.០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវ វស្សាចំនួន២៥០.០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវប្រាំងមានចំនួន៧៥.០០០ ហិកតា និងផ្ទៃដីដាំដុះ ដំណាំរួមផ្សំផ្សេងៗចំនួន១២.០០០ហិកតា។

សំឡេង « ខេត្តព្រៃវែង ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខ១ បីឆ្នាំជាប់គ្នាលើការផលិតស្រូវ ខេត្តផលិតបាន ស្រូវសរុបជាង៧លានតោន ជាមធ្យមជាង ១លានតោនក្នុង ១ឆ្នាំ។ បរិមាណស្រូវដែលបានសល់ពីការប្រើប្រាស់ក្នុងខេត្តសរុបចំនួនជាង ៥លានតោន ដែលបាននាំចេញក្នុង និងក្រៅប្រទេសគិតជាថវិកាប្រមាណ ១.២៥០លានដុល្លារ»៕

ប្រភព៖ ក្រសួងព័ត៌មាន