បង្កងទឹកសាបតាកែវ នឹងត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅពាក់កណ្ដាលខែក្រោយនេះ
សេដ្ឋកិច្ច
March 15, 2023
Khmernote
បង្កងទឹកសាបតាកែវ នឹងត្រូវចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តនៅពាក់កណ្ដាលខែមេសាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់ផេក សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្ត ដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះ គឺដើម្បីកំណត់ថា មួយណាជាបង្កងធម្មជាតិ និងមួយណាជាបង្កងចិញ្ចឹម ខណៈវាមានលក្ខណៈមិនសូវខុសគ្នា ហើយរសជាតិវិញក៏ប្រហាក់ប្រហែលគ្នាដែរ ដែលត្រូវការមន្ត្រីជំនាញត្រួតពិនិត្យតាមបច្ចេកទេស ងាយស្រួលកត់សម្គាល់ និងចុះបញ្ជីម៉ាកឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ផងដែរថា ខេត្តតាកែវ ប្រមូលផលបង្កងជិត ៧០តោនក្នុងមួយឆ្នាំៗ ហើយការចុះបញ្ជីនេះនឹងជួយទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ លើកកម្ពស់គុណភាពទំនិញ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរផងដែរ៕
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង