អ្នកតាកែវខ្លាំងមែន ថ្ងៃ៨មីនា បីប្រពន្ធជាង៨ម៉ោង បានឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង
Boostrong March 10, 2023 Khmernote

អ្នកតាកែវខ្លាំងមែនផ្ដួលកំពូលកីឡាករគុនខ្មែរព្រំ សំណាង ដោយបីប្រពន្ធបាន៨ម៉ោង១៧នាទី តាំងពីម៉ោង ៥រសៀល រហូតដល់ម៉ោង ២រំលងអាត្រាត ទទួលបានជ័យលាភីឈ្នះឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង ក្នុងព្រឹត្តិការ BOOSTRONG បីស្ត្រីពិភពលោក ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៣នេះនៅទីតាំងកោះពេជ្រ ។

បងប្រុស យិន សំអុល អាយុ ៣៦ឆ្នាំជាប្រធានការិយាល័យសេដ្ឋកិច្ច ខណ្ឌទួលគោក មានស្រុកកំណើតជាអ្នកខេត្តតាកែវ បច្ចុប្បន្នរស់នៅ ឈូកវ៉ា២ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ជាបុរសខ្លាំងដែលបានទទួលជ័យលាភីរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងក្នុងកម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនា ឆ្នាំ២០២៣ថ្មីៗនេះ។ តាមកិច្ចសម្ភាស៍បន្ទាប់ពីលោកបានទទួលជោគជ័យបានឲ្យដឹងថា ដោយហេតុលោកធ្លាប់បានបួសរៀនជាព្រះសង្ឃចេះតាំងចិត្ត តាំងអារម្មណ៍ទើបធ្វើឲ្យលោកអាចតស៊ូបីភរិយាបានដល់ទៅ៨ម៉ោងជាងបែបនេះ។

ក្តីស្រឡាញ់ពិតប្រាកដចេញពីបេះដូងរបស់លោកចំពោះភរិយា និងកូនស្រីអាយុ១ខួប និងការតាំងចិត្តដ៏មុតមាំ បងប្រុស យិន សំអុល បានទទួលជ័យជំនះលើបេក្ខជនប្រកួត ៥០០គូទទួលបានឡានថ្មី១គ្រឿងពីប៊ូសស្ត្រង គួឲ្យកោតសរសើបំផុត។