តាកែវថ្មីទៀតហើយ ផ្អើលមួយភូមិថាឡានបុក! តាមពិតត្រូវរង្វាន់ឡានស្ព័រថ្មីសោះ
Boostrong March 14, 2023 Khmernote

ប្លែកទៀតហើយតាកែវ! ផ្អើលគេឯងថាអាពែកឡានបុក នាំគ្នាមកមើលឈូរឆរខំតែអាណិត ការពិតគេត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោប៊ូសស្ត្រងលេខរៀងទី០២សោះទើបអាណិតខ្លួនឯងវិញ។

កាលពីថ្ងៃសៅរ៍ទី១១ មីនានេះ មានករណីភ្ញាក់ផ្អើលបងប្អូនស្ទើមួយភូមិថា បុរសម្នាក់ឈ្មោះសេន សម្បត្តិ (ហៅអាពែក) អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ថាគាត់ត្រូវឡានៗក៏នាំគ្នាលឺតែថាឡានបុកៗ ទើបគ្រប់គ្នាក៏មានចិត្តអាណាតិអាសូមកចោមរោមមើល តែដល់ពេលមកដល់ទើបដឹងថាអាពែកត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ លេខរៀងទី០២ពីកំប៉ុងភេសជ្ជៈ Boostrong សោះ ហើយក៏នាំគ្នាហួសចិត្តអាណិតខ្លួនឯងវិញ។

សូមបញ្ជាក់ផងដែរថា អ្នកខេត្តតាកែវនាខែមីនា ឆ្នាំ2023 នេះពិតជាហេងណាស់ ព្រោះក្នុងខែតែមួយមានអ្នកឈ្នះឡានស្ព័រថ្មី២គ្រឿងហើយពីក្រុមហ៊ុន BOOSTRONG ដោយបុរសទី១គឺលោក យិន សំអុលជាជ័យលាភីកម្មវិធី BOOSTRONG បីស្ត្រី2023 បីប្រពន្ធបាន៨ម៉ោងជាងទទួលបានឡានស្ព័រថ្មីខ្លាញ់ឡោ១គ្រឿង ហើយបុរសទី២គឺលោក សេន សម្បត្តិ ចំណាយពេលមិនដល់១នាទីផងគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងទទួលបានឡានស្ព័រថ្មីខ្លាញ់គោ១គ្រឿងដែរ។