រដ្ឋមន្រ្តីក្រសួងកសិកម្ម សម្លឹងឃើញថា នាពេលខាងមុខ កម្ពុជាអាចនឹងនាំចេញផ្លែស្វាយ និងផ្លែចេកខ្មែរទៅលក់នៅបារាំង ហើយនាំចូលមកវិញផ្លែប៉ោមបារាំង
សេដ្ឋកិច្ច March 2, 2023 Khmernote

នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្លឹងឃើញពីលទ្ធភាព ក្នុងធ្វើពាណិជ្ជកម្មកសិផលជាមួយបារាំង ដោយក្នុងនោះកម្ពុជាអាចនឹងនាំចូលផ្លែប៉ោមពីបារាំង ហើយបារាំងអាចនាំចេញផ្លែស្វាយ និងផ្លែចេកពីកម្ពុជា នៅពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ដ្រីបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសបារាំង ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ រួបរួម និងទុកចិត្តគ្នា ដើម្បីជួយឲ្យកសិផលខ្មែរ អាចឈានចូលទីផ្សារប្រទេសបារាំង និងអឺរ៉ុប ឲ្យបានកាន់តែច្រើន តាមរយៈការវិនិយោគដាក់ទុនរួមគ្នាក្តី។

សូមជម្រាបជូនថា ក្រៅពីការអំពាវនាវខាងលើ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើង ពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា ដែលរួមមាន អង្ករផ្ការំដួលកម្ពុជា បានជាប់ជាអង្ករល្អដាច់គេ នៅលើពិភពលោកចំនួន៥លើក ស្ករត្នោត រួមទាំងកសិកផលផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែស្វាយជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ