ដំណឹងល្អ! ក្រុមហ៊ុនធំ ១នៅចិន នឹងបោះទុនជាង ២០០ លានដុល្លារ សង់រោងចក្រផលិតសំបកកង់នៅខេត្តក្រចេះ
អាជីវកម្ម March 6, 2023 Khmernote

ក្រុមហ៊ុន Qingdao Double Star Co. Ltd ដែលជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេមួយនៅក្នុងប្រទេសចិនបានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសំបកកង់ Greenfield ថ្មីមួយនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ China International Tire Expo Citexpo កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមប្រភពដដែល រោងចក្រនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ដោយប្រើទុនវិនិយោជាង ២០០លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Double Star (Cambodia) Tire Co. Ltd ដោយក្រុមហ៊ុន Doublestar កាន់កាប់ភាគហ៊ុន ៨០% និងក្រុមហ៊ុន Ube Development Co. កាន់កាប់នៅសល់ ២០% ។

ជាមួយគ្នានេះដែរ ការសាងសង់នេះត្រូវបានគេរំពឹងថានឹងចំណាយពេល ១៥ខែ ហើយនៅពេលដែលដំណើរការ រោងចក្រនេះត្រូវបានគរំពឹងថា នឹងផ្តល់នូវការលក់ប្រចាំឆ្នាំជាមធ្យមជិត ៤០០លានដុល្លារ និងប្រាក់ចំណេញសុទ្ធប្រមាណ ៨០លានដុល្លារ៕

អត្ថបទ៖ លីនី