ក្រុមហ៊ុនកសិកម្មជប៉ុនចំនួន ២ គ្រោងវិនិយោគលើការដាំ ជី មួយប្រភេទនៅខ្មែរ ហើយនាំចេញទៅជប៉ុន
សេដ្ឋកិច្ច February 22, 2023 Khmernote

ក្រុមហ៊ុនកសិកម្មជប៉ុនចំនួន ២ មានគម្រោងវិនិយោគដាំជីបន្លានៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសជប៉ុន។ គម្រោងនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំពោះការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ភាគីក្រសួងត្រៀមខ្លួនជួយ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុនខាងលើមានដូចជា៖ ក្រុមហ៊ុនកសិកម្ម និងធនាគរជប៉ុនមានដូចជា ក្រុមហ៊ុន Maru Co.,LTD ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank Subsidiary៕

អត្ថបទ៖ លីនី