Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់លោកជំទាវ បាន​ ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសថា ចំពោះបងប្អូនដែលមានចំការ ស្វាយ និង ផ្លែមៀន មិនទាន់រកទីផ្សារលក់ចេញ អាចទំនាក់ទំនងលេខទូរស័ព្ទ ២ខ្សែខាងក្រោម ដែលនឹងជួយសម្របសម្រួល ជួយបងប្អូនបានជាមួយក្រុមហ៊ុនជូនបងប្អូនដោយឥតគិតថ្លៃ ព្រោះបច្ចុប្បន្នរោងចក្រកំពុងតំរូវការជាច្រើន។ នៅក្នុងការប្រកាសនោះបងប្អូនអាចទាក់ទងតាមលេខទូរស័ព្ទ៖ ១.កញ្ញា មូល វន្នី 092900847 ២.លោក ស្រេង វិច្ចិកា 090877677 តាមរយៈពេលការប្រកាសរបស់លោកជំទាវ ក្រៅពីជួយរកទីផ្សារជូនបងប្អូនកសិករ លោកជំទាវ ក៏ប្រកាសដំណឹងជ្រើសរើសកំលាំងពលកម្មបំរើការងារជាច្រើននៅរោងចក្រសម្ងួតផ្លែមៀន និងសម្ងួតផ្លែស្វាយផងដែរ។ សូមបញ្ជាក់ជូនថា ការប្រកាសរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន គឺជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាកសិករដែលកំពុងដាំដុះដំណាំផ្លែស្វាយ និងផ្លែមៀន ហើយពិបាកស្វែរកទីផ្សារ៕

    February 17, 2023
  • សេដ្ឋកិច្ច

    ក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១ ២១៧.៣៨ ប៊ីលានរៀល (ប្រមាណជា ៣០០.៥៩ លានដុល្លារ) ស្មើនឹង ៨.៤២% នៃផែនការច្បាប់ថវិការឆ្នាំ២០២៣។ តួលេខចំណូលពន្ធរបស់លោក គង់ វិបុល នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ចំណូលពន្ធនេះ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥០.០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង ៤,២៩%។

    February 17, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនធានារ៉ាប់រងសម្រាប់គ្រោះមហន្តរាយ Karen Clark & Company (KCC) កាលពីព្រហស្បតិ៍ ម្សិលមិញ នេះ បាននិយាយថា ក្រុមហ៊ុនអាចនឹងខាតបង់ប្រាក់ធនារ៉ាបរងចំនួន ២.៤ពាន់លានដុល្លារ ដោយសារតែការរញ្ជួយដីនៅក្នុងប្រទេសតួកគីកាលពីដើមខែនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រុមហ៊ុនខាងលើបានបន្តថា ការខាតបង់ទ្រព្យសម្បត្តិសរុបពីការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ និង ៧.៥រ៉ិចទ័រ ត្រូវបានគេរំពឹងថា នឹងមានចំនួនជិត ២០ពាន់លានដុល្លារ។ ហើយតួលេខនៃការបាត់បង់ការធានារ៉ាប់រងរបស់ក្រុមហ៊ុននេះ មិនរាប់បញ្ចូលប្រទេសស៊ីរី នោះឡើយ។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ ការរញ្ជួយដីបានបំផ្លាញឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនូវអគារជាង ៤១,០០០

    February 17, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ នេះ អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះ ដាល នៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែសមុទ្រទឹកជ្រៅ, និងការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត ផងដែរ។ ​ថ្លែងក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សំណង់អគារសរុបក្នុងខេត្តព្រះសីហនុ មានចំនួន ១ ០០៦អគារ

    February 16, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។ ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង កាលពីព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកំពុងជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគ​ម្រោ​ង​នេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ​។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប មានក្រុមហ៊ុនចំនួន ៤ កំពុងសាងសង់ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី

    February 16, 2023
  • សេដ្ឋកិច្ច

    ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ។ ចំណា​ប់អារម្មណ៍នេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣៕ នៅក្នុងជំនួបនោះ ក្រៅពីចំណាប់អារម្មណ៍លើវិស័យខាងលើ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%

    February 16, 2023
  • សេដ្ឋកិច្ច

    កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។ សូមបញ្ជាក់ផងដែរថា តាមរយៈការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba

    February 15, 2023
  • សេដ្ឋកិច្ច

    ទូរស័ព្ទ iPhone 14 នៅក្នុងប្រទេសវៀតណាមត្រូវបានដាក់លក់នៅក្នុងមានតម្លៃទាបបំផុតលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បាន​ឱ្យដឹងថា មូលហេតុដែលនាំឱ្យតម្លៃ iPhone 14 ទាបបែបនេះ គឺដោយសារតម្រូវការ iPhone 14 ទាបនៅក្នុងប្រទេសវៀតណាម។ យោងតាមទិន្នន័យ Statista របស់អាឡឺម៉ង់ បានឱ្យដឹងថា iPhone 14 នៅសហរដ្ឋអាមេរិកត្រូវបានលក់ក្នុងតម្លៃ 799ដុល្លារ ខណៈនៅក្នុងប្រទេសវៀតណាមកំពុងដាក់លក់ក្នុងតម្លៃ 834.7 ដុល្លារ។ ជាមួយគ្នានេះដែរ អ្នកលក់ម្នាក់នៅទីក្រុង ហូជីមិញ​ បាននិយាយថា iPhone 14

    February 15, 2023
  • អាជីវកម្ម

    Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook​ គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកបន្ថែមទៀតនៅក្នុងសប្ដាហ៍ខាងមុខនេះ នេះបើយោងតាមសេចក្ដីរាយការណ៍​ដែលចេញផ្សាយដោយសារព័ត៌មាន Financial Times។ តាមប្រភពដដែល ការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្លាក់ចុះដល់កម្រិតមួយគួរឱ្យកត់សម្គាល់ ខណៈពេលដែលក្រុមហ៊ុនគ្រោងកាត់បន្ថយការងារថ្មី។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រាប់អ្នកវិភាគថា ក្រុមហ៊ុនអាចក្លាយជា “អង្គភាពតូចជាងមុនបន្តិច” នៅចុងឆ្នាំ ២០២៣ នេះ ។ គួរបញ្ជាក់ថា Meta ទំនងជានឹងប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចប់ការពិនិត្យឡើងវិញនូវការអនុវត្តរបស់បុគ្គលិកនៅក្នុងខែមីនា។ ហើយកាលពីខែវិច្ឆិកា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន ១១,០០០នាក់ ឬប្រហែល ១៣ភាគរយ នៃកម្លាំងការងារទូទាំងពិភពលោករបស់ខ្លួន។

    February 14, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីរសៀល ថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់។ ​កសិដ្ឋាន-កសិទេសចរណ៍ភូមិអូរត្រជាក់ចិត្តនេះ នៅលើផ្ទៃដីប្រមាណជា ៣០ហិកតា ដែលមានសត្វអូទ្រីសចំនួនជាង ៥០០ក្បាល

    February 13, 2023