ក្រុមហ៊ុន Meta ចាប់ផ្ដើមលក់សញ្ញា គ្រីសខៀវ (Meta Verified) តម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែ
អាជីវកម្ម February 20, 2023 Khmernote

ក្រុមហ៊ុន Meta កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ម្សិលមិញនេះ បានប្រកាសថា ខ្លួនកំពុងសាកល្បងសេវាកម្មជាវប្រចាំដែលមានឈ្មោះថា “Meta Verified” ឬ ត្រូវបានគេស្គាល់ថា “Blue Tick” ឬ មួយទៀតថា គ្រីសខៀវ សម្រាប់ Instagram និង Facebook។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpres។

“Meta Verified” មានតម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ និងតម្លៃ ១១.៩៩ដុល្លារ សម្រាប់ប្រព័ន្ធ iOS និង និង Android។ ជាមួយគ្នានេះដែរ “Meta Verified” និងដាក់ឱ្យដំណើរការនៅក្នុងសប្ដាហ៍នេះនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ហើយបណ្ដាប្រទេសផ្សេងៗទៀតនឹងដាក់ឱ្យដំណើរការឆាប់ៗ។

គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានសញ្ញា គ្រីសខៀវ អ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់គណនីរបស់ពួកគេដោយប្រើលេខសម្គាល់រដ្ឋាភិបាល។ ជាវសេវាកម្មនេះ អាចជួយការពារបន្ថែមពីគណនីក្លែងបន្លំ និងការចូលប្រើប្រាស់ដោយផ្ទាល់ទៅកាន់ផ្នែកជំនួយអតិថិជន៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress