វៀតណាមគ្រោងបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ១លានតោន ក្នុងតម្លៃល្អទៅតាមគុណភាពគ្រាប់
សេដ្ឋកិច្ច March 1, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ជាវីដេអូបានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) និងសមាគមស្វាយចន្ទីវៀតណាម បានចុះអនុស្សារណៈយោគយល់ ក្នុងការទិញ-លក់គ្រាប់ស្វាយចន្ទីឆៅត្រង់ទៅក្រុមហ៊ុនកែច្នៃរបស់វៀតណាម ដើម្បីកាត់បន្ថយឈ្មួញកណ្តាល ដែលធ្វើឱ្យកសិករលក់បានក្នុងតម្លៃល្អប្រសើរ។

ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងអំឡុងពេលសមាគមស្វាយចន្ទីកម្ពុជា បានដឹកនាំប្រតិភូចូលរួម ក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំនៅវៀតណាម លើកទី១២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សូមជម្រាបថា បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កម្ពុជាមានរោងចក្រកែច្នៃតិច ហេតុនេះត្រូវការការទិញគ្រាប់ឆៅក្នុងទំហំធំពីវៀតណាម។ នៅក្នុងការចុះ MOU នេះ វៀតណាមត្រូវការទិញគ្រាប់ស្វាយចន្ទីឆៅពីប្រមាណ ១លានតោនពីកម្ពុជា ក្នុងតម្លៃល្អ តាមគុណភាពគ្រាប់ ដែល MOU នេះ ធ្វើឡើងក្នុងរយៈពេល ៣ឆ្នាំម្តង៕

ប្រភព៖ ក្រសួងព័ត៌មាន