ក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល ចែកចាយ និងលក់រថយន្ត Mercedes-Benz នៅកម្ពុជា ប្រកាសបញ្ចប់ដំណើររបស់ខ្លួនចាប់ពីថ្ងៃនេះទៅ
អាជីវកម្ម March 1, 2023 Khmernote

ក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់អតិថិជន ស្ដីពីការបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំព្រះរាជណាចក្រកម្ពុជា។ នេះដោយយោងតាមការចុះផ្សាយនៅលើគេទំព័រ Mercedes-Benz Cambodia។

ការបញ្ចប់ដំណើរការទទួលសិទ្ធចែកចាយ និងដាក់លក់ខាងលើ គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ហើយចាប់ពីថ្ងៃទី០១​ ខែ មីនា តទៅ ក្រុមហ៊ុន RMA (Cambodia) PLC. នឹងចូលខ្លួនមកបន្តដំណើរការ ក្នុងនាមជាអ្នកផ្ដល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្ត ដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី Mercedes-Benz។

សូមបញ្ជាក់ផងដែរថា ទោះបីក្រុមហ៊ុន បញ្ចប់ដំណើរការ ប៉ុន្តែទីតាំងក្រុមហ៊ុន និងលេខទូរស័ព្ទទំនាក់ទំនងក្រុមហ៊ុនមិនមានការផ្លាស់ប្ដូរឡើយ៕

អត្ថបទ៖ លីនី