ព័ត៌មានចុងក្រោយ
  • ត្រឹមតែ ១ត្រីមាសដំបូងឆ្នាំ២០២២ ចំណូលនៃការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ បានដល់ជាង ៩៩លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 19, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបាន របាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ ចេញផ្សាយនៅថ្ងៃ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩ ១៤៦ ៩៧០ដុល្លារអាម៉េរិក ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៩៨ ៥៦០ ២៧០ដុល្លារអាម៉េរិក និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៥៨៦ ៧០០ដុល្លារអាម៉េរិក។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន

  • លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ទណ្ឌកម្មដែលមេដឹកនាំលោកខាងលិចដាក់លើរុស្ស៊ីបរាជ័យហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 19, 2022 Khmernote

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានមើលឃើញថា មេដឹកនាំលោកខាងលិចបានណែនាំការដាក់ទណ្ឌកម្មថ្មីទៀត បន្ទាប់ពីការដាក់ទណ្ឌកម្មនាពេលកន្លងមកជាការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញលោក ពូទីន កាលពីថ្ងៃច័ន្ទ បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចមិនដំណើរការឡើយ។ ប្រធានាធិបតីរូបនេះបានលើកឡើងថា យុទ្ធសាស្រ្តនៃ “economic blitzkrieg” បានបរាជ័យ ដោយទណ្ឌកម្ម​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អ្នកដែលណែនាំឱ្យមានការដាក់បន្ថែម ដោយ​បង្ក​ឲ្យ​មាន​អតិផរណា និង​គ្មាន​ការងារ​ធ្វើ។ លោកបានបន្តថា តម្លៃនៅក្នុងប្រទេសកំពុងមានស្ថិរភាព ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រជាជនរុស្ស៊ីកំពុងមានអារម្មណ៍ពីឥទ្ធិពលនៃអតិផរណា ខណៈគាត់បានសន្យាថា រដ្ឋាភិបាលរបស់គាត់នឹងគាំទ្រពួកគេ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីត្រូវបានដាក់ទណ្ឌកម្មនាពេលកន្លងមក ប្រធានាធិបតីរុស្ស៊ី បានទាមទារឱ្យអ្នកទិញបរទេសប្រើប្រាស់ “ប្រាក់រូប” ដើម្បីទូទាត់ថ្លៃថាមពលរបស់រុស្ស៊ី ឬប្រថុយនឹងការកាត់ការផ្គត់ផ្គង់របស់ពួកគេ៕ អត្ថបទ៖ លីនី

  • បង្អែមបាយដំណើបស្វាយទុំរបស់ថៃ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ បន្ទាប់ពីតារារ៉េបស្រីជនជាតិថៃលើកយកទៅបង្ហាញនៅលើឆាកតន្ត្រី Coachella សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 18, 2022 Khmernote

    បង្អែមបាយដំណើបស្វាយទុំរបស់ប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអន្តរជាតិ បន្ទាប់ពីតារារ៉េបថៃវ័យក្មេងបានផ្សព្វផ្សាយបង្អែមដ៏ពេញនិយមមួយនេះ ក្នុងអំឡុងពេលការសម្តែងដ៏ឡូយរបស់នាងនៅឯពិធីបុណ្យតន្ត្រី Coachella។ មិនតែប៉ុណ្ណោះ ឥឡូវនេះ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ គ្រោងនឹងស្នើដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូរបស់ប្រទេសថៃទៀតផង។ តារាស្រីរ៉េបជនជាតិថៃអាយុ ១៩ឆ្នាំ ឈ្មោះថា Danupa “Milli” Kanateerakul បានសម្ដែងនៅ Coachella Valley Music and Arts Festival 2022 កាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កាលពីម្សិលមិញ hashtag#MILLLILiveatCoachella បានជាប់នៅលើទំព័រ Twitter របស់ប្រទេសថៃ បន្ទាប់ពីការសម្តែងរបស់តារាស្រីរ៉េបរូបនេះ បង្ហាញពីបង្អែមដ៏ពេញនិយមមួយរបស់ប្រទេសថៃនោះ បាយដំណើបស្វាយទុំ។ តារារ៉េប Milli

  • មហាសេដ្ឋីរុស្ស៊ី Roman Abramovich កំពុងព្យាយាមស្តារ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន បន្ទាប់ពីទ្រព្យ ៧ពាន់លានដុល្លារត្រូវបានបង្កកថ្មីៗនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 18, 2022 Khmernote

    មហាសេដ្ឋី Roman Abramovich ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ព្យាយាម​ស្តារ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​បន្ទាប់​ពី​ការ​ពិភាក្សា​ជាប់គាំង។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសោរិ៍ថា មហាសេដ្ឋីរុស្ស៊ី​ និងជាមិត្តជិតស្និទ្ធប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនកិច្ចនៅទីក្រុងគៀវ ហើយបាននិយាយជាមួយអ្នកចរចាអ៊ុយក្រែនអំពីមធ្យោបាយដើម្បីបន្តការចរចាសន្តិភាពឡើងវិញ បន្ទាប់ពីទ្រព្យសម្បត្តិចំនួន ៧ពាន់លានដុល្លាររបស់មហាសេដ្ឋីរូបនេះត្រូវបានជាប់គាំងកាលពីពេលថ្មីៗនេះ។ នៅពេលនិយាយពីការរៀបចំការចរចា មហាសេដ្ឋី Roman Abramovich មានចំណែកធំដែរនៅក្នុងរឿងនេះ ដោយសារមហាសេដ្ឋីរូបនេះ រួមជាមួយនឹងមហាសេដ្ឋីរុស្ស៊ីផ្សេងទៀត ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មជាច្រើន ព្រោះតែទំនាក់ទំនងរបស់គាត់ជាមួយលោក ពូទីន ដែលជំរុញឱ្យមានការរឹបអូសទ្រព្យសម្បត្តិយ៉ាងច្រើន។ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះ តុលាការរាជវង្សនៃកោះ Jersey បានបង្កកទ្រព្យសម្បត្តិជាង ៧ ពាន់លានដុល្លារ

  • ល្អមែនទែន! មន្ទីរកសិកម្មខេត្តបាត់ដំបងបង្កើតកន្លែងប្រមូលផ្តុំបន្លែចំនួន ១០កន្លែង ដើម្បីទទួលទិញបន្លែពីប្រជាកសិករ ផ្គត់ផ្គង់ក្នុងខេត្តនិងនាំទៅរាជធានីភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 18, 2022 Khmernote

    យោងតាមការចុះផ្សាយក្រសួងព័ត៌មានបានឱ្យដឹងថា មន្ទីរកសិកម្មខេត្តបាត់ដំបង បង្កើតកន្លែងប្រមូលផ្តុំបន្លែចំនួន ១០កន្លែង ដើម្បីទទួលទិញបន្លែពីប្រជាកសិករសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តនិងនាំទៅរាជធានីភ្នំពេញ។ លោក អ៊ិន សុណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបាត់ដំបង បានឱ្យដឹងថា មកទល់ពេលនេះមន្ទីរកសិកម្មខេត្តបានសហការជាមួយវិស័យឯកជនបង្កើតទីតាំងប្រមូលផ្តុំបន្លែនៅតាមក្រុងស្រុកគោលដៅក្នុងខេត្តចំនួន ១០កន្លែង ដើម្បីទទួលទិញបន្លែពីប្រជាកសិករសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តនិងនាំទៅកាន់រាជធានីភ្នំពេញ។ លោកបានបន្តថា ការបង្កើតទីតាំងប្រមូលផ្តុំបន្លែនៅតាមក្រុងស្រុកគោលដៅក្នុងខេត្តបាត់ដំបងនេះ វាពិតជាមានភាព ងាយស្រួលសម្រាប់ប្រជាកសិករជាអ្នកផលិតបន្លែ មិនពិបាកក្នុងដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗដូចកាលពីមុន ដោយពេលនេះទីតាំងប្រមូលផ្តុំបន្លែនៅកៀកជិតប្រជាកសិករ ដែលធ្វើឱ្យកសិករចំណេញពេលវេលានិងចំណេញថវិកាផងដែរ។ «តាមពិតនៅក្នុងខេត្តនេះយើងបានសាងសង់រួចមកហើយកាលពីឆ្នាំ២០២១យើងកំពុងរៀបចំគាត់ឱ្យមានលក្ខណៈត្រឹមត្រូវ មួយវិញទៀតកសិផលគាត់មានហើយដោយពួកគាត់លក់នៅតាមផ្ទះមេក្រុមប្រមូលផ្តុំដោយបច្ចុប្បន្ននេះយើងចង់ធ្វើកន្លែងនេះមួយឱ្យគាត់មកលក់ដូរនៅកន្លែងហ្នឹងហើយកន្លែងប្រមូលផ្តុំមាននៅស្រុកមោង សង្កែ សំឡូត ថ្មគោល បាណន់។ ល។ ដោយឡែកយើងកំពុងបង្កើតគណៈកម្មការទៅការងារហ្នឹងហើយជំរុញបន្ថែមដល់ពួកគាត់ដើម្បីឆ្លើយតបទៅទីផ្សារឬមួយក្រុមហ៊ុនណាខ្លះបញ្ជាទិញអ៊ីចឹងយើងមានមន្រ្តីជំនាញចុះជួយនិងអ្នកផ្សព្វផ្សាយឃុំមន្រ្តីកសិកម្មស្រុកចាំជួយពួកគាត់»។ លោកបានបន្ថែមថា ដោយមើលឃើញថាខេត្តបាត់ដំបងមិនត្រឹមតែជាជង្រុកស្រូវប៉ុណ្ណោះទេ មកដល់បច្ចុប្បន្ននេះ មន្ទីរថែមទាំងបានបង្កើតផ្ទៃដាំដុះដំណាំហូបផ្លែមួយផ្នែកធំនិងដាំដុះបន្លែមួយចំនួនទៀតសម្រាប់ប្រជាកសិករ

  • មហាសេដ្ឋី Elon Musk ស្នើសុំទិញផ្ដាច់ Twitter ក្នុងតម្លៃ ៤១ពាន់លានដុល្លារ ក្រោយទិញភាគហ៊ុន ៩% ក្លាយជាម្ចាស់ភាគហ៊ុនធំនៅក្រុមហ៊ុនយក្ស ១នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 18, 2022 Khmernote

    មហាសេដ្ឋី Elon Musk ដែលទើបតែក្លាយជាបុរសអ្នកមានបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ បានស្នើសុំទិញ Twitter ក្នុងតម្លៃប្រហែល ៤១ពាន់លានដុល្លារ បន្ទាប់ពីបដិសេធមិនទទួលចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា អ្នកវិភាគបានបញ្ចេញមតិជាច្រើនទាក់ទងនឹងការស្នើសុំទិញ Twitter ក្នុងតម្លៃប្រហែល ៤១ពាន់លានដុល្លារនោះ។ ក្នុងនោះ JESSE COHEN អ្នកវិភាគជាន់ខ្ពស់នៅ INVESTING.COM ការស្នើសុំទិញរបស់ Elon Musk បង្ហាញថា គាត់មានទំនុកចិត្តតិចតួចណាស់ក្នុងការគ្រប់គ្រងបច្ចុប្បន្ន ហើយមិនជឿថាគាត់អាចជំរុញការផ្លាស់ប្តូរចាំបាច់ ខណៈពេលដែល Twitter នៅតែជាសាធារណៈ ជាពិសេសគោលនយោបាយនិយាយដោយសេរី។ លោក MICHAEL

  • រថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សបានជាប់គាំងជាជួរដ៏វែងនៅជិតព្រំដែនប្រទេសប៉ូឡូញ ដោយសារ​ការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 18, 2022 Khmernote

    អ្នកបើកបររថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សបានជាប់គាំងជាជួរដ៏វែងមួយនៅជិតព្រំដែន Kukuryk-Kozlovichi ក្នុងប្រទេសប៉ូឡូញកាលពីសោរិ៍ (ទី១៦ ខែមេសា ឆ្នាំ​២០២២)។ ការជាប់គាំងនេះ បានកើតឡើងដោយសារប្រទេសសហភាពអឺរ៉ុបបានហាមឃាត់ការចូលរបស់រថយន្តពីប្រទេសទាំងពីរនេះ។ គយរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ (ទី៩ ខែមេសា) ថា ប្រទេសសហភាពអឺរ៉ុបដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី និងបេឡារុស្ស បានរារាំងយានជំនិះមួយចំនួនដែលបានចុះបញ្ជីនៅក្នុងប្រទេសទាំងពីរមិនឱ្យចូលចាប់តាំងពីថ្ងៃសុក្រ (ទី៨ ខែមេសា) ដោយសារការដាក់ទណ្ឌកម្ម។ សេវាគយរុស្ស៊ីបានបន្តថា រថយន្តដែលប្រើជាការដឹកជញ្ជូនអន្តរជាតិដែលមានស្លាកលេខរុស្ស៊ី និងបេឡារុស្សនឹងមិនអាចផ្លាស់ប្ដូរទំនិញនៅលើទឹកដីសហភាពអឺរ៉ុបបានទេ។ ជាមួយគ្នានេះរថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សត្រូវបានផ្តល់ពេលវេលារហូតដល់ចុងថ្ងៃសៅរ៍ (ទី១៦ ខែ មេសា) ដើម្បីចេញពីទឹកដីរបស់ប្លុកនេះ។ គួរបញ្ជាក់ផងដែរថា បើតាម​ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងដឹកជញ្ជូនបាននិយាយថា ប្រទេសបេឡារុស្សនៅថ្ងៃសុក្រ (ទី១៥

  • សង្ក្រាន្តប៊ូសស្ត្រងថ្ងៃទី២ដាក់សុទ្ធតែកំពូលតារាចម្រៀងនិងកំពូលបទ Boostrong
    Boostrong
    Boostrong April 16, 2022 Khmernote

    ប៊ូសស្ត្រងសង្ក្រាន្តថ្ងៃទី២មែនទែនហើយឆ្នាំនេះ លេងឈុតធំតន្ត្រីខ្នាតយក្សផង លេងល្បែងប្រជាប្រិយផង រាំសប្បាយជាសុទ្ធតែ DJទៀត។ យប់ថ្ងៃសង្ក្រាន្តទី២នេះ នៅលើឆាកតន្ត្រីប៊ូសស្ត្រងហ្វេនៗម្នាក់សប្បាយស្ទើរហោះព្រោះមានសុទ្ធតែកំពូលតារាចម្រៀងដែលខ្លួនគាំទ្រ ហើយជាពិសេសនោះទៀតគឺ idol របស់គាត់ដាក់សុទ្ធតែបទពេញនិយមត្រូវចិត្តម៉កតែម្ដង។ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់សុទ្ធតែបទ Prank និងបទ 2022 ឯលោកហ្សូ ណូ និង វង្ស តារារតនា ដាក់សុទ្ធតែបទ សំនួរអ្នកភូមិ និងបទ ចប់ប៉ារោយ ចំណែកឯ ឈីន រតនៈ និងចំរើន ច្រៀងបទ ការឬសែន និងបទក្រមុំដេកយំមេម៉ាយដើរសើច នៅមិនទាន់អស់ទេនៅលើឆាកតន្ត្រីប្រគំតន្ត្រីសង្ក្រាន្តដ៏ធំអស្ចារ្យរបស់ប៊ូសស្ត្រងក៏មានសុទ្ធតែកំពូលតារាចម្រៀងជាច្រើនទៅឡើងមកច្រៀងដាក់សុទ្ធតែបទល្បីៗពេញនិយមគ្រប់ៗបទ។