- អាជីវកម្មអាជីវកម្ម April 21, 2022 Khmernote
ភោជនីយដ្ឋានមួយកន្លែងនៅភាគខាងកើតនៃទីក្រុងតូក្យូ ដែលគ្រប់គ្រងដោយម្ដាយ និងកូនស្រីជនជាតិរុស្ស៊ី បាននិងកំពុងផ្ដល់ឱកាសការងារដល់ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីជួយដល់ប្រជាជនទទួលបានជីវិតល្អប្រសើរឡើងវិញ និងដើម្បីបង្ហាញពីការប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyodonews លោកស្រី Anastasia វ័យ ៤០ឆ្នាំ និងកូនស្រី Daiana Stetsyuk វ័យ ២០ឆ្នាំ បានបើកដំណើរការភោជនីយដ្ឋានរុស្ស៊ីដែលមានឈ្មោះ Matreshka កាលពី 4 ឆ្នាំមុននៅទីក្រុង Chiba ក្នុងនោះក៏មានសេវាកម្មបម្រើម្ហូបតាមផ្ទះផងដែរ។ យុវតី Daiana Stetsyuk ដែលជាកូនស្រីបាននិយាយថា៖ “ទោះបីជាអ្នកដែលបានជម្លៀសខ្លួនមក នៅតែមានអារម្មណ៍ព្រួយបារម្ភ បន្ទាប់ពីបានមកដល់ប្រទេសជប៉ុនក៏ដោយក្ដី ក៏យើងនៅតែចង់ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយពួកគេ”។ Daiana Stetsyuk
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មានកត្ដាចំនួន៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ សម្រេចបានរហូតដល់ជាង ១២៦៣លានដុល្លារ ស្មើនឹងជាង ៤៤% នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ កត្ដាសំខាន់ៗ ទាំង៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ សម្រេចបានរហូតដល់ជាង ១ ២៦៣លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន៖ ទី១៖ ការបន្តពង្រឹងអភិបាលកិច្ចល្អ។ ទី២៖ ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់។ ទី៣៖ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបាន ភាពងាយស្រួល និងចំណេញពេលវេលា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តវិធានការចំនួនពីរ ដើម្បីកាត់បន្ថយតម្លៃនៃការរស់នៅ ចំពេលមានការកើនឡើងតម្លៃនៃប្រេងសាំង។ វិធានការដំបូងគឺ ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ (Ft) ដែលត្រូវបានកាត់បន្ថយ ០.២២បាត (០.០០៦៥ដុល្លារ) ក្នុងមួយឯកតាសម្រាប់គ្រួសារ និងសហគ្រាសខ្នាតតូចដែលប្រើប្រាស់តិចជាង ៣០០ឯកតាក្នុងមួយខែ ហើយការកាត់បន្ថយតម្លៃប្រេងឥន្ធនៈនេះ នឹងដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២២។ ដោយឡែកសម្រាប់វិធានការទី២ អ្នករត់ម៉ូតូឌុបដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៥០បាត (ប្រមាណ ៧.៤១ដុល្លារ) លើប្រេងសាំងប្រភេទ (Gasohol)។ វិធានការទី២ នេះ នឹងដំណើរការចាប់ពីខែឧសភាដល់ខែកក្កដាឆ្នាំ២០២២។ ជាមួយគ្នានេះ អ្នករត់ម៉ូតូឌុប ដែលមានសិទ្ធិទទួលបានការឧបត្ថម្ភធនទាំងនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន reuters បានឱ្យដឹងថា ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារបានបង្ហាញ ទណ្ឌកម្មថ្មីមួយទៀតទៅលើប្រទេសរុស្ស៊ី ដោយសំដៅទៅលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗ ដើម្បីការឆ្លើយតបចំពោះការលុកលុយរបស់អ៊ុយក្រែន។ ទណ្ឌកម្មថ្មីនេះ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការបរទេសលោកស្រី Nanaia Mahuta នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយលោកស្រីបានលើកឡើងថា “នូវែលសេឡង់ បន្តថ្កោលទោសសង្រ្គាមរបស់លោកពូទីន និងគាំទ្រការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋ..កម្មអន្តរជាតិចំពោះអំពើឃោរ..ឃៅដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ុយក្រែន”។ គួរបញ្ជាក់ផងដែរថា ធនាគារកណ្តាល និងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ ស្ថិតក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុស្នូលចំនួនបីរបស់រដ្ឋាភិបាលដែលរងផលប៉ះពាល់ ពីការដាក់ទណ្ឌកម្មថ្មី ក៏ដូចជាធនាគារធំៗចំនួនប្រាំបីរបស់រុស្ស៊ី និងប្រាំពីរផ្សេងទៀតដែលមានទំនាក់ទំនងនឹងអ្នកអភិជន វិស័យការពារជាតិ និងការបញ្ចូលឧបទ្វីបគ្រីមៀផងដែរ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Nanaia Mahuta៕ អត្ថបទ៖ លីនី ប្រភព៖ reuters
- គំនិតអប់រំគំនិតអប់រំ April 19, 2022 Khmernote
មហាសេដ្ឋីកាណាដាដែលជោគជ័យផ្នែកហិរញ្ញវត្ថុមួយរូបបាននិយាយថា៖ « កុំចំណាយលុយលើភេសជ្ជៈថ្លៃៗដូចជាកាហ្វេ ប្រសិនបើអ្នកជាប់បំណុលក្នុងខ្លួន » ហើយនេះគឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ លោក Kevin O’Leary ជាមហាសេដ្ឋីសញ្ជាតិកាណាដា ដែលគ្រប់គ្រងជំនួញផ្ទាល់ខ្លួនផង ជាអ្នកនិពន្ធ អ្នកផលិតកម្មវិធីលើទូរទស្សន៍ផង ហើយក៏ជាអ្នកនយោបាយមួយរូបដែរ។ ជុំវិញការលើកឡើងរបស់ខ្លួនលោក Kevin O’Leary បានពន្យល់ថា ប្រសិនបើអ្នកជាប់បំណុលកម្ចីសិក្សា អ្នកមានបំណុលជាប់ខ្លួន ឬ អ្នកមានគោលដៅក្នុងការទិញរបស់ ឬ ធ្វើរឿងសំខាន់ផ្សេងៗដូចជា ទិញផ្ទះ ជាដើមនោះ អ្នកត្រូវសងបំណុល ឬ ទូទាត់សម្រាប់អ្វីដែលអ្នកចង់បានជាមុនសិន។ អ្នកត្រូវសងបំណុលមុនពេលអ្នកចំណាយ ៤ដុល្លារ លើកាហ្វេមួយកែវ ហេតុអ្វីបានជាអ្នកមិនធ្វើដូច្នេះ? លោក
- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 19, 2022 Khmernote
លោក Mark Zuckerberg គឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស meta និងជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ Mark ធ្លាប់ត្រូវបានគេចាត់ទុកជា មហាសេដ្ឋីវ័យក្មេងបំផុត ដែលអាចរកប្រាក់បានរាប់ពាន់លានដុល្លារ ក្រោយបានបង្កើតបណ្ដាញហ្វេសប៊ុក ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ស្ទើរពាសពេញពិភពលោក។ ជោគជ័យដ៏ធំក្នុងជីវិតរបស់មហាសេដ្ឋីរូបនេះ កើតឡើងដោយសារតែ ការច្នៃប្រឌិតប្លែកៗ និងការយល់ច្បាស់ពីអ្វីដែលពិភពលោកត្រូវការណាពេលខាងមុខ។ ហើយថ្មីៗនេះ នៅលើវគ្គថ្មីនៃកម្មវិធី “Lex Fridman Podcast” ដែលរៀបចំឡើងដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ MIT លោក Lex Fridman មេធំ Meta បាននិយាយថា៖ “នៅពេលដែលបច្ចេកវិទ្យាទំនើបបន្តអភិវឌ្ឍ ការងារដែលផ្តោតលើបច្ចេកវិទ្យានឹងកាន់តែគ្របដណ្ដប់លើពិភពលោក – គ្រាន់តែមិនមែនជាប្រភេទនៃ “ការងារបច្ចេកវិទ្យា”
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំខ្មែរ បានបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្ហាញឱ្យអ្នកវិនិយោគមានទំនុកចិត្ត អាចមកបង្កើតអាជីវកម្មនានាបន្ថែមទៀត។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់ទៅថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានចេញដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ក្រោយពីខកខានអស់រយៈពេលពីរឆ្នាំ បន្ទាប់ពីរងផលប៉ះពាល់ដោយកូវីដ-១៩។ លោកឧកញ៉ា បានបន្ដថា ភាពជោគជ័យនេះ បានកើតមានក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ហើយ ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងចូលឆ្នាំថ្មីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ក៏ដូចជារំហូរចរន្តសាច់ប្រាក់នៅទូទាំងប្រទេស ដែលជាកត្តាជំរុញឱ្យអាជីវកម្មនានាមាន ដំណើរការឡើងវិញ។ «ដំណើរការចូលឆ្នាំដែលប្រារព្ធពិធីប៉ុន្មានថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងមួយផងដែរនៃ ភាពជោគជ័យរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលនិងភាពជោជ័យក្នុងវិស័យបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជាយើងអាចឆ្លុះបញ្ចាំងឱ្យពិភពលោកក៏ដូចជាអ្នកវិនិយោគទុនអាចមើលឃើញថាកម្ពុជាអាចធានាបាននូវសុខុមាលភាពសម្រាប់អ្នក វិនិយោគ ជាពិសេសផ្នែកសុខភាពជំងឺឆ្លងគឺអាចឲ្យគាត់មានជំនឿចិត្តក្នុងការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ»។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន
- អាជីវកម្មអាជីវកម្ម April 19, 2022 Khmernote
លោក Xin Youzhi គឹជាកំពូលអ្នកលក់អនឡាញនៅក្នុងប្រទេសចិន កើតចេញពីគ្រួសារកសិករ នៅភូមិតូចមួយនៅភាគឦសានប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ ទោះជាកូនកសិករ បច្ចុប្បន្នលោក Xin អាចរកចំណូលបានរាប់លានដុល្លារក្នុងមួយថ្ងៃ ដោយការឡាយលក់ផលិតផលជាច្រើននៅលើវេទិកាចិនធំៗដូចជា៖ Taobao, Douyin និង Kuaishou។ លោក Xin Youzhi បានហៅខ្លួនឯងថា Xinba ដោយដាក់តាម Simba (the Lion King) ដែលជាស្ដេចតោ ហើយក៏ត្រូវបានចាត់ទុកជា “ស្ដេចលក់” នៅលើវេទិកា










