ព័ត៌មានចុងក្រោយ
  • ប៊ូសស្ត្រងតោងមុនគេម៉ាឆ្ងាញ់ហ្មង Boostrong
    Boostrong
    Boostrong April 15, 2022 Khmernote

    តោងម៉ាឆ្ងាញ់ជាមួយ កញ្ញា យ៉ូរី គ្រាន់តែលឺភ្លេងភ្លាម នាំគ្នាញ៉ាក់ដៃញ៉ាក់ជើង យោលប្រាណតោងគ្នាពេញទីតាំង ល្បីក្នុងស្រទាប់យុវវ័យ ចំពេលប៊ូសស្រ្តងធ្វើសង្ក្រាន្តឆ្នាំថ្មីល្មម។ ដើម្បីអបអរសាទរពិធីបុណ្យជាតិ ភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងបានបង្កើតកម្មវិធីជាច្រើនព្រោះចង់អោយបងប្អូនបានសប្បាយតាំងពីព្រឹករហូតដល់យប់ជ្រៅ នៅឯបរិវេណសួនច្បារនាគបាញ់ទឹកក្នុងខេត្តបាត់ដំបង។ នារាត្រីថ្ងៃទី១ នេះហើយដែលកញ្ញា យ៉ូរី ច្រៀងរំាម៉ាឆ្ងាញ់ ធ្វើអោយអ្នកគាំទ្រទប់ចិត្តមិនមាន រេរាំតាមចង្វាក់ភ្លេងយ៉ាងចាស់ដៃ ។ មានអារម្មណ៍សប្បាយថា សង្ក្រានប៊ូសស្ត្រង ពិតជាខ្លាំងមែនដោយលឺអ្នកចូលរួមនិយាយថា «ថ្ងៃទី១រាំសប្បាយប៉ុណ្ណឹងហើយចុះទម្រាំថ្ងៃទី២ និង ទី៣និងខ្លាំងសប្បាយប៉ុណ្ណា?» ។

  • ប៊ូសស្ត្រងសង្ក្រាន្តថ្ងៃទី១សប្បាយភ្លូកទឹកភ្លូកដីហ្នងហើយ Boostrong
    Boostrong
    Boostrong April 14, 2022 Khmernote

    ថ្ងៃទី១នៃសង្ក្រាន្តប៊ូសស្ត្រងពិតជាសប្បាយមែនតាំងពីព្រឹកតែម្ដងដើម្បីទទួលទេវតាឆ្នាំថ្មី។ កម្មវិធីមានជាហូរហែរសម្រាប់បងប្អូនប្រជាពលរដ្ឋយើងបានសប្បាយជួបជុំគ្នា ពិតជាមានមិនចេះអស់មែន។ មហាសង្ក្រាន្តប៊ូសស្ត្រងឆ្នាំ២០២២ មានទីតាំងស្ថិតនៅសួនច្បារនាដងស្ទឹងសង្កែក្នុងក្រុងខេត្តបាត់ដំបង។ គ្រប់គ្នាដែលចូលរួមពិតជារំភើបណាស់ពេលបានទៅដល់ទីតាំងសង្ក្រាន្តប៊ូសស្ត្រងព្រោះបានឃើញ បានសប្បាយជាមួយកម្មវិធីជាច្រើនមានដូចជាការសម្ដែងសិល្បៈខ្មែរ មានទាំងការដើរថតរូបអនុស្សាវរីយ៍ជាច្រើនកន្លែង ការដើរទិញទំនិញរាប់រយមុខ ការរាំលេងបណ្ដើរបាញ់ទឹកគ្នាលេងផង ហើយមានឌីជេចាក់បទញាក់ឡើងម៉ាអេមហ្មងសម្រាប់យុវវ័យ ចំណែកពេលរាត្រីវិញកាន់តែអស្ចារ្យទៀត ប៊ូសស្ត្រងបានរៀបចំការប្រគំតន្ត្រីដ៏ធំខ្នាតយក្សតែម្ដង ជាមួយការលក់ភេសជ្ជៈប៉ូវកម្លាំងក្នុងតម្លៃពិសេសហើយមានរង្វាន់ច្រើនអស់ស្ទះ។ ស្ដាប់តែការរៀបរាប់ក៏ដឹងតែសប្បាយបាត់ហើយ តែនៅមិនទាន់អស់ទេ បើចង់ដឹងថាមកដល់សង្ក្រាន្តប៊ូសស្ត្រងសប្បាយចឹងមែនអត់ កុំភ្លេចណាមកជួបគ្នាថ្ងៃទី២ ថ្ងៃទី៣ទៀតណា៎។

  • ធនាគារពិភពលោកអះអាងថា ខ្លួនកំពុងរៀបចំកញ្ចប់ជំនួយចំនួន ១.៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 13, 2022 Khmernote

    ប្រធានធនាគារពិភពលោកលោក David Malpass បាននិយាយកាលពីថ្ងៃអង្គារថា ធនាគារពិភពលោកកំពុងរៀបចំកញ្ចប់ជំនួយថ្មីចំនួន ១.៥ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម រួមទាំងការបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារពីមូលនិធិអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍន៍សម្រាប់ប្រទេសក្រីក្របំផុត។ លោក Malpass បាននិយាយនៅក្រុង Warsaw ថា កញ្ចប់នេះត្រូវបានបើកដោយការយល់ព្រមកាលពីថ្ងៃច័ន្ទចំនួន ១ ពាន់លានដុល្លារនៅក្នុងជំនួយរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាការបង់ប្រាក់ចំនួន ១០០ លានដុល្លារដល់ប្រទេសជិតខាង Moldova ។ ជាមួយគ្នានេះដែរ លោក Malpass បានបន្តទៀតថា ការគាំទ្ររបស់ធនាគារកំពុងជួយអ៊ុយក្រែនក្នុងការផ្តល់សេវាកម្មសំខាន់ៗ រួមទាំងការបង់ប្រាក់ឈ្នួលសម្រាប់បុគ្គលិកមន្ទីរពេទ្យ ប្រាក់សោធននិវត្តន៍ និងកម្មវិធីសង្គម។ ជំនួយនេះមានចំនួនប្រហែល ៩២៣លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានឆាប់រហ័ស ដែលត្រូវបានអនុម័តដោយធនាគារពិភពលោកកាលពីខែមុន៕

  • មេធំ Tesla ប្រាប់ពីមូលហេតុមិនចង់រស់នៅបានយូរ ខណៈមហាសេដ្ឋីជាច្រើនចង់មានជីវិតអមតៈ ខំចាយប្រាក់រាប់ពាន់លានដុល្លារលើការស្រាវជ្រាវ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 13, 2022 Khmernote

    ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ មហាសេដ្ឋី Mark Zuckerberg, Jeff Bezos និង Peter Thiel សុទ្ធតែបានចំណាយប្រាក់ទៅលើការស្រាវជ្រាវដែលពន្យារអាយុជីវិត និងប្រឆាំងភាពចាស់។ ប៉ុន្តែក្នុងនោះនាយកប្រតិបត្តិ Tesla និង SpaceX លោក Elon Musk មិនបានចូលរួមជាមួយគេនោះទេ។ មហាសេដ្ឋីលំដាប់លេខ១ រូបនេះ បានប្រាប់ Insider ថ្មីៗនេះថា៖ “ខ្ញុំមិនគិតដូចមហាសេដ្ឋីឯទៀតទេ យើងមិនគួរធ្វើឱ្យមនុស្សរស់នៅបានយូរនោះទេ ព្រោះការពិតមនុស្សភាគច្រើនមិនផ្លាស់ប្ដូរចិត្តគំនិតដ៏ចាស់គំរិល​របស់ពួកគេឡើយ។ ដូច្នេះបើពួកគេមិនស្លា..ប់ទេ ពិភពលោកនឹង​ជាប់​គាំង​នឹង​គំនិត​ចាស់ៗទាំងនោះ ហើយ​សង្គម​ក៏​មិន​ជឿន​លឿន​ដែរ “។ បន្ថែមពីនេះ លោក Musk

  • ៣ខែដំបូងឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ៥៩៧លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កាលីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែ នៃឆ្នាំ២០២២ នេះ (អគរ) ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំំណូលនេះថយចុះ ៦១.២ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%។ ចំណូលតាម​ប្រភេទពន្ធនិង​អាករ រួមមាន អាករលើ​តម្លៃ​បន្ថែមមានចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា​ ៣៨.៩%

  • រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។ តាមរយៈសារលិខិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់ កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បន្តថា ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើន ប្រមាណ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៤,៨%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន

  • ជប៉ុន​អនុវត្ត​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី រួមទាំងបង្កកទ្រព្យសម្បត្តិកូនស្រី ២នាក់របស់លោក Vladimir Putin ទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 12, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានដាក់ទណ្ឌកម្មជាផ្លូវការលើរុស្ស៊ីដែលរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិកូនស្រី ២នាក់របស់លោកប្រធានាធិបតី Vladimir Putin។ សារព័ត៌មានដដែលបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីបានអនុម័តទណ្ឌកម្មកាលពីអង្គារ ដោយនិយាយថា ទង្វើដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី ស្មើនឹងឧក្រិដ្ឋ..កម្មសង្គ្រាម ហើយពិតជាមិនអាចអត់ឱនបានឡើយ។ ជាមួយគ្នានេះមនុស្សជិត ៤០០នាក់ នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃអ្នកដែលត្រូវបង្កកទ្រព្យសម្បត្តិ ហើយក្នុងនោះរួមមានកូនស្រីរបស់លោក ពូទីន សមាជិកសភាជាតិ និងមនុស្សដែលមានទំនាក់ទំនងជាមួយផ្នែកយោធា។ ក្រៅពីនេះក៏មានស្ថាប័នហិរញ្ញវត្ថុធំជាងគេ Sberbank និងធំលំដាប់ទីបួនរបស់រុស្ស៊ី Alfa Bank ក៏នឹងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេ រួមជាមួយនឹងអង្គការពាក់ព័ន្ធយោធាចំនួន ២៦ និងក្រុមហ៊ុនរបស់រដ្ឋផងដែរ។ លើសពីនេះ ការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានហាមឃាត់ ហើយការនាំចូលគ្រឿងចក្រ

  • ដំណឹងល្អ! រាជរដ្ឋាភិបាល ជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនីឱ្យដល់ផ្ទះប្រជាពល រដ្ឋឱ្យបាន១០០%  ខណៈបច្ចុប្បន្នសម្រេចបានជាង ៩៧% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 12, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា រាជរដ្ឋាភិបាល ជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនី ឱ្យដល់ផ្ទះប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ ដើម្បីបំពេញឱ្យបានតាមតម្រូវការប្រើប្រាស់អគ្គិសនីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការងារនេះសម្រេចបានប្រមាណ ៩៧,៥៣ ភាគរយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតជូនរួមជាតិអបអរសាទក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានគូសបញ្ជាក់ថា ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០២១ កន្លងទៅ បរិមាណថាមពលនៃប្រភពផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកផ្ទាល់របស់កម្ពុជា សម្រេចបានជាង៩ ៧០៩ លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុនដែលមានជាង៨ ៦១៤លានគីឡូវ៉ាត់ម៉ោង កើនឡើង៧,៨៦%។ សម្តេចតេជោ បានបន្តថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីតាមខ្នងផ្ទះរហូតដល់ឆ្នាំ២០២១ នេះ គេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើនដល់ប្រមាណជាង៣លាន១សែនខ្នងផ្ទះ ត្រូវជាប្រមាណ ៨៦,៤៣% នៃចំនួនសរុបប្រមាណជាង៣លាន៦សែនខ្នងផ្ទះនិងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៥៣%