Burberry ដែលជាយីហោប្រណិតបំផុតមួយលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដោយលោក Thomas Burberry នៅពេលដែលគាត់មានអាយុត្រឹម ២១ឆ្នាំ។ លោក Thomas Burberry កើតនៅ Brockham Heel ដែលជាភូមិតូចមួយរបស់អង់គ្លេស ដែលមានឪពុកជាកសិករ និងម្ដាយជាអ្នកលក់គ្រឿងទេស។ ដោយសារចំណូលចិត្តចំពោះសិល្បៈនៃការកាត់ដេរ Thomas Burberry បានធ្វើជាកូនជាងនៅក្នុងហាងលក់សំលៀកបំពាក់ និង ក្រណាត់មួយកន្លែង។
ដោយសារការស្រលាញ់ និងជាកូនកសិករ រួមទាំងអ្នកលក់គ្រឿងទេសផងដែរនោះ Burberry ឆាប់ចាប់បាន និងងាយយល់ខ្លាំងសម្លៀកបំពាក់ដែលមើលទៅសមរម្យ និងល្អ ជាពិសេសសម្រាប់កសិករ និងអ្នកលក់គ្រឿងទេស។ ដូច្នេះនៅឆ្នាំ១៨៥៦ នៅអាយុ ២១ឆ្នាំ កូនកសិកររូបនេះ បានបើកហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនមានឈ្មោះថា “Burberry & Sons” នៅឯមុខផ្ទះរបស់គាត់នៅស្រុកកំណើត។ នៅពេលនោះគាត់បានបង្កើត gabardine ដែលជាក្រណាត់មិនជ្រាបទឹក និងខ្យល់ដែលទទឹកទឹកភ្លៀង។ ក្រោយមក សម្លៀកបំពាក់ពីក្រណាត់ដ៏ប្រណិត និងរឹងមាំ របស់គាត់បានទទួលជោគជ័យយ៉ាងខ្លាំង ហើយចំនួនអតិថិជនបានកើនឡើងយ៉ាងសម្បើម។
ប្រែពីហាងដ៏តូចមួយ មកទល់ពេលនេះ Burberry មានស្នាក់ការកណ្ដាលនៅទីក្រុងឡុងដ៍ និងជាយីហោប្រណិតឈរជើងអស់ ១៦៦ឆ្នាំមកហើយ ជាមួយតម្លៃរាប់ពាន់លានដុល្លារ។ យីហោនេះមានផលិតផលប្រណិតៗជាច្រើនដូចជា សម្លៀកបំពាក់ កាបូប ទឹកអប់ និងទំនិញស្បែកជាដើម៕



អត្ថបទ៖ លីនី
ប្រភព៖ thrifted


