ព័ត៌មានចុងក្រោយ
  • អង្គការស្បៀងអាហារពិភពលោក ព្រមានថាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី អាចបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 9, 2022 Khmernote

    អង្គការស្បៀងអាហារពិភពលោក (WFP) កំពុងព្រមានថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនអាចបង្កឱ្យមានវិបត្តិស្បៀអាហារពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ប្រទេសដែលគេស្គាល់ថាជា “ប្រភពស្បៀងអាហាររបស់អឺរ៉ុប” អាចនឹងអស់គ្រាប់ធញ្ញជាតិ ដែលធ្វើឱ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀង។ អង្គការស្បៀងអាហារពិភពលោក បានពិពណ៌នាថាវាជា “គ្រោះមហន្តរាយនៅលើគ្រោះមហន្តរាយ” ហើយបាននិយាយថា ពួកគេមិនដែលស្រមៃថាវាកើតមានឡើងនោះទេ។ អង្គការនេះបានប៉ាន់ប្រមាណថា ៤៥ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ដោយមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ឥឡូវនេះត្រូវកាត់បន្ថយចំនួន និងការទទួលទានញឹកញាប់តាមដែលពួកគេពួកគេអាចធ្វើទៅបាន។ លោក Tomson Phiri អ្នកនាំពាក្យរបស់ (WFP) មានប្រសាសន៍ថា “មនុស្សកាន់តែច្រើនឡើងកំពុងតស៊ូស្វែងរកអាហារ ជាពិសេសនៅក្នុងតំបន់ពិបាកទៅដល់ ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំង” ។ លោកបានបន្តថា​៖ «​អ្វី​ដែល​ច្បាស់​គឺ​ការ​ប្រយុទ្ធ​គ្នា​មួយ​ខែ​បាន​បណ្តាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ និង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​អ៊ុយក្រែន។ ជាក់ស្ដែងបើតាម (WFP) សង្រ្គាមបានរំខានដល់ការប្រមូលផលរួចហើយ ដែលបង្កឱ្យមានរលកនៃ

  • ដំបូន្មានហិរញ្ញវត្ថុពីមហាសេដ្ឋីហុងកុង Li Ka-Shing៖ ប្រើពេលតែ ៥ឆ្នាំ ទិញបានទាំងផ្ទះ និងឡាន គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ April 8, 2022 Khmernote

    លោក លី កាងស៊ីង គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី១ នៅហុងកុង នេះបើយោងតាមទស្សនាវដ្ដី Forbes។ មហាសេដ្ឋីរូបនេះ កើតនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ដូច្នេះគាត់ត្រូវបានបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពីក្មេងប្រុសក្រីក្រ រហូតក្លាយជាមហាសេដ្ឋីកាន់កាប់ជំនួញខ្ទង់លានដុល្លារ លោក លី បានណែនាំផែនការគ្រប់គ្រងប្រាក់ចំណូល ៥ យ៉ាងដែលយើងទាំងអស់គ្នាគួររៀនតាម៖ ១.៣០% សម្រាប់ចំណាយក្នុងការរស់នៅ៖ ការចំណាយក្នុងការរស់នៅប្រចាំថ្ងៃគឺ ជារឿងសំខាន់ ដូច្នេះអ្នកគួរដក ៣០% នៃប្រាក់ចំណូលរបស់អ្នកសម្រាប់អាហារ បីពេលក្នុងមួយថ្ងៃទៅតាមសមត្ថភាពដែលអ្នកមាន ជៀសវាងការទទួលទានអាហារនៅហាងទំនើបៗ កាត់បន្ថយការចាយលុយខ្ជះខ្ចាយលើភេសជ្ជៈនាពេលព្រឹក។ ពេលអ្នកនៅក្មេង អ្នកនៅតែរឹងមាំ និងសម្របខ្លួនបាន – រាងកាយរបស់អ្នកមិនរងទុក្ខច្រើនពេកជាមួយនឹងរបបឡើយ។

  • ចេះប្រាកដប្រាក់រត់តាមហៅ! ក្មេងស្រីវ័យត្រឹម ១៣ឆ្នាំម្នាក់ ចាយពេលតែ ១ឆ្នាំក្លាយជាមហាសេដ្ឋី ដោយសារតែទេពកោសល្យមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 8, 2022 Khmernote

    Nyla Hayes បានក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងដោយចំណាយពេលតែ ១ឆ្នាំ ដោយការលក់រូបគំនូររបស់នាងជា NFTs (non-fungible tokens)។ NFTs ឬ “Non-fungible” គឺរូបសិល្បៈជា វិដេអូចម្រៀង រូបគំនូរ ឬ រូបថត ដែលច្នៃឱ្យមានភាពទាក់ទាញ ហើយរូបរបស់ Hayes គឺមានលក្ខណៈប្លែកពីគេ ទើបធ្វើឱ្យនាងអាចរកប្រាក់បានច្រើនពីការលក់រូបទាំងនោះ។ វិចិត្រករវ័យ ១៣ឆ្នាំរូបនេះ បានប្រាប់ NBC News ថា រូប NFTs របស់នាងគឺគូរពិពណ៌នាពីស្រ្តីដែលមានកេរ្តិ៍ឈ្មោះល្បីៗ រាប់ចាប់ពី Ruth Bader Ginsburg

  • ចិត្តធម៌មែន! ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ ផលិតរបស់លេងដ៏ទាក់ទាញដើម្បីលក់យកលុយជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 8, 2022 Khmernote

    ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ បានផលិតរបស់ក្មេងលេងដាក់លក់ ដើម្បីជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន។ “Comomg” នៅទីក្រុង Kawaguchi គឺជារោងចក្រផលិតឧបករណ៍ក្មេងលេង ធ្វើពីឈើ និងធ្វើសម្រាប់ទារក។ រោងចក្របានចាប់ផ្ដើមផលិតរបស់ក្មេងលេងជារូបផ្សិតដែលមានឌីហ្សាញពណ៌ខៀវ និងលឿង ដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។ នៅដើមខែមីនា រោងចក្របានចាប់ផ្តើមលក់របស់ក្មេងលេងក្នុងតម្លៃ ១,៨០០ យ៉េន ឬប្រហែល ១៥ដុល្លារ ហើយបានបរិច្ចាគពាក់កណ្តាលនៃប្រាក់ចំណេញដល់អង្គការអន្តរជាតិ Save the Children ។ រោងចក្រ​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ខ្លួន​បាន​លក់​​បាន​ប្រហែល ៨៤០ គ្រឿង ហើយ​បាន​បរិច្ចាគ​ប្រហែល ៦ ពាន់​ដុល្លាររួចមកហើយ។ បុរស​ម្នាក់​ក្នុង​វ័យ​ ២០​ឆ្នាំ​បាន​ទិញរបស់លេង​មួយ​សម្រាប់​កូន​ប្រុស​អាយុ​មួយ​ឆ្នាំ​របស់​គាត់ ដោយគាត់​បាន​និយាយ​ថា

  • រុស្ស៊ីយ៉ាប់ហើយ! ក្រុមប្រទេសទាំង ៧ ប្រកាសហាមឃាត់ការនាំចូលធ្យូងថ្ម និងការវិនិយោគក្នុងវិស័យសំខាន់ៗជាច្រើនរបស់រុស្ស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 8, 2022 Khmernote

    មេដឹកនាំមកពីក្រុមប្រទេសទាំង ៧ (G7) បានថ្កោលទោសរុស្ស៊ីជុំវិញការសម្លា…ប់ជនស៊ីវិលយ៉ាងច្រើននៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសនេះ រួមទាំងការហាមឃាត់លើការនាំចូលធ្យូងថ្ម។ មេដឹកនាំបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំ G7 “ថ្កោលទោសក្នុងន័យខ្លាំងបំផុតចំពោះអំពើឃោរ…ឃៅដ៏គួរឱ្យភ័យខ្លាចដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងទីក្រុង Bucha និងទីប្រជុំជនផ្សេងទៀតរបស់អ៊ុយក្រែន”។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា មេដឹកនាំនឹង “បង្កើនតម្លៃនៃសង្រ្គាមនេះបន្ថែមទៀត” សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និង “អ្នកសមគំនិត”។ លើសពីនេះ មេដឹកនាំក៏កំពុងហាមឃាត់ការវិនិយោគថ្មីនៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរុស្ស៊ីរួមទាំងវិស័យថាមពល និងពន្លឿនផែនការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលរួមមានកិច្ចខិតខំប្រឹងប្រែងក្នុង “ការបញ្ឈប់ និងហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា G7 នឹងបង្កើន យុទ្ធនាការប្រឆាំងនឹងឥស្សរជន និងសមាជិកគ្រួសាររបស់ពួកគេ ដែលគាំទ្រប្រធានាធិបតី

  • មកស្គាល់មហាសេដ្ឋីគ្រាក់ៗវៀតណាម ៧រូប ជាប់ក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោករបស់ទស្សនាវដ្ដី Forbes បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 7, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpres បានឱ្យដឹងថា មហាសេដ្ឋីវៀតណាមចំនួន ៧នាក់បានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោករបស់ទស្សនាវដ្ដី Forbes។ ជាមួយគ្នានេះ បើតាមការបង្ហាញបញ្ជីឈ្មោះ Forbes ឆ្នាំ២០២២ អ្នកមានបំផុតរបសវៀតណាមទាំង ៧នាក់នោះមានតម្លៃសរុប ២១.២ ពាន់លានដុល្លារ។ ក្នុងនោះរួមមាន៖ លោក Bui Thanh Nhon ដែលមានអាយុ ៦៤ឆ្នាំ ជាប្រធាន Nova Group ដែលបានជាប់ក្នុងបញ្ជីរបស់ Forbes នេះជាលើកដំបូង។ បន្ទាប់មក លោក Pham Nhat Vuong អាយុ ៥៣ឆ្នាំ

  • ប្រថុយខ្ចីលុយសន្សំរបស់ម្ដាយលក់ខោអាវជជុះនៅលើអ៉ីនធឺណេត តស៊ូរហូតកសាងបានយីហោសម្លៀកបំពាក់តម្លៃរាប់លានដុល្លារល្បីពេញពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 7, 2022 Khmernote

    ក្នុងការចាប់ផ្ដើមអាជីវកម្មនីមួយៗមិនមែនជារឿងងាយស្រួលនោះទេ ហើយវាក៏ជាការប្រថុយប្រថានមួយផងដែរ ក្នុងករណីដែលអាជីវកម្មដើរទៅមុខនោះយើងនឹងទទួលបានជោគជ័យ ប៉ុន្តែប្រសិនបើខាតឡុងចុងយើងត្រូវចាត់ទុកជាបទពិសោធន៍។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីការប្រថុយប្រថានរបស់សហគ្រិនវ័យក្មេង Rachel Lim ក្នុងការបង្កើតឧស្សាហកម្មលក់រាយបានធ្វើឲ្យនាងអាចផ្លាស់ប្ដូរជីវិតរបស់នាងរួមទាំងក្រុមគ្រួសារនូវការតបស្នងដ៏ធំបំផុតមួយ។ សហគ្រិនវ័យ ៣២ឆ្នាំ Rachel Lim គឺជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Love, Bonito ដែលជាយីហោម៉ូដនារីដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់នារីៗនៅអាស៊ី។ មុនពេលសម្រេចបានចក្រភពម៉ូដដែលមានតម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ននេះ សហគ្រិនជនជាតិសិង្ហបុរីរូបនេះបានប្រាប់ CNBC ថា នៅអាយុ ២១ឆ្នាំ នាងបានសម្រេចចិត្តឈប់រៀនដោយសារត្រូវរកប្រាក់ដើម្បីសងបំណុលរដ្ឋ និងមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់ថ្លៃការសិក្សា នាងបានចាប់ផ្ដើមចេញធ្វើជំនួញដោយខ្ចីលុយពីម្ដាយរបស់នាងដែលសន្សំសម្រាប់ទុកពេលចាស់ជរាមកចេញធ្វើជំនួញ។ Lim ចាប់ផ្ដើមអាជីវកម្មដំបូង ជាមួយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដោយសារនាងឃើញម្ដាយរបស់ខ្លួនត្រូវធ្វើការធ្ងន់ៗដល់ទៅ ២កន្លែងដើម្បីផ្គត់ផ្គង់គ្រួសារបន្ទាប់ពីជំនួញរបស់ឪពុកនាងជួបនឹងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧។ ដូច្នេះហើយទើបនាងប្ដេជ្ញាថា នាងមិនអាចបរាជ័យទេ

  • កាន់តែក្ដៅ! អាមេរិកសម្រេចដាក់ទណ្ឌកម្មលើកូនស្រី ២នាក់ របស់​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈសហភាពអឺរ៉ុប និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតអាចនឹងធ្វើបែបនេះដែរ​ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 7, 2022 Khmernote

    រដ្ឋាភិបាលសហរដ្ឋអាមេរិបានដាក់ទណ្ឌកម្មកូនស្រីរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំនួន ២នាក់កាលពីថ្ងៃពុធ កន្លងទៅនេះ ហើយបន្ថែមវិធានការសំដៅដាក់ទណ្ឌកម្មលើលោក ពូទីន ផ្ទាល់ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ សេតវិមានបានប្រកាសវិធានការនេះ កាលពីថ្ងៃពុធ ដោយបាននិយាយថា ខ្លួននឹងរារាំងកូនរបស់លោក ពូទីន ពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិករួមជាមួយសាច់ញាតិដទៃទៀតនៃមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ ជាមួយគ្នានេះដែរ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន ការដាក់ទណ្ឌកម្មទៅលើកូនរបស់ប្រធានាធិបតីរុស្ស៊ី គឺការកាត់ផ្តាច់ពួកគេចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងបង្កកទ្រព្យសម្បត្តិដែលពួកគេកាន់កាប់នៅក្នុងសហរដ្ឋអាមេរិក។ លើសពីនេះ ក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ក៏អាចនឹងដាក់ទណ្ឌកម្មទៅលើពួកគេផងដែរ។ ទោះជាយ៉ាងណាក្ដី សេតវិមានមិនបានបញ្ចេញឈ្មោះកូនរបស់លោក ពូទីន នោះទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា អ្នកដែលរងផលប៉ះពាល់គឺ Katerina Tikhonovna អ្នកហាត់កាយសម្ព័ន្ធដ៏ល្បីម្នាក់