ព័ត៌មានចុងក្រោយ
  • រុស្ស៊ី នឹងបន្តជើងហោះហើរជាមួយប្រទេសជាមិត្តចំនួន ៥២ ឡើងវិញ ឆាប់ៗនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ April 5, 2022 Khmernote

    នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគ្រោងនឹងបញ្ចប់ការរឹតបន្តឹងលើជើងហោះហើរទៅ និងមកពីប្រទេសជាមិត្ត ចំនួន ៥២ បន្ទាប់ពីថ្ងៃទី០៩ ខែមេសា។ ការបញ្ចប់ការរឹតបន្តឹងនេះ គឺជាផ្នែកមួយនៃផែនការរបស់ខ្លួន ដើម្បីកាត់បន្ថយវិធានការណ៍នៃការទប់ស្កាត់ជំងឺកូវីដ-១៩។ លោក Mishustin បាននិយាយថា រុស្ស៊ីគ្រោងនឹងបន្តជើងហោះហើរទៅ និងមកពីប្រទេសអាហ្សង់ទីន អាហ្វ្រិកខាងត្បូង និង “ប្រទេសជាមិត្ត” ផ្សេងទៀត នោះមានន័យថា អ្នកប្រទេសទាំងនេះ សុទ្ធតែជាប្រទេសដែលមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ក្រុមការងារបាននិយាយថា ប្រទេសផ្សេងទៀតដែលរុស្ស៊ីនឹងបន្តជើងហោះហើរឡើងវិញបន្ទាប់ពីថ្ងៃទី៩ ខែមេសា រួមមានអាល់ហ្សេរី ចិន លីបង់ ប៉េរូ

  • ច្បាស់ជាកក្រើកហើយប៊ូសស្ត្រងឆ្នាំនេះ Boostrong
    Boostrong
    Boostrong April 5, 2022 Khmernote

    នៅតែប៉ុន្មានថ្ងៃខាងមុខទៀតទេ ពិធីបុណ្យអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នឹងខិតជិតមកដល់ហើយដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ២០២២ ហើយនេះជាឱកាសតែមួយគត់មួយឆ្នាំមានម្ដងដែលប្រជាជនខ្មែរគ្រប់រូប សប្បាយរីករាយជុំគ្រួសារបងប្អូនមិត្តភក្ដ័ ដូចនេះហើយដើម្បីបន្ថែមភាពរីករាយដល់ប្រជាពលរដ្ឋខ្មែរមួយកំរិតទៀតទើបប៊ូសស្ត្រងបានរៀបចំមហាសង្ក្រាន្តដ៏ធំជាងគេនៅបាត់ដំបង។ ឆាកតន្ត្រីប៊ូសស្ត្រងដ៏សម្បើមអស្ចារ្យលេចធ្លោជាងគេ ធំជាងគេនៅទឹកដីបាត់ដំបង ជាមួយកម្មវិធីសប្បាយៗមានទាំងលក្ខណៈប្រពៃណីជាតិ និងសម័យទំនើបជាច្រើននឹងបង្ហាញខ្លួនដើម្បីចាំទទួលអបអរបងប្អូនខ្មែរយើងទៅពីគ្រប់ទិសទីនាទឹកដីដងស្ទឹងសង្កែ ថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មីនេះ។ បងប្អូនពិតជាទទួលបានអារម្មណ៍ប្លែកខុសពីកម្មវិធីណាៗទាំងអស់ជាមួយមហាសង្ក្រាន្តប៊ូសស្ត្រងបាត់ដំបង ដែលមានទាំងការលេងល្បែងប្រជាប្រិយ ការទស្សនាតំបន់ឆ្នៃប្រឌិតជាលក្ខណៈខ្មែរ ការរាំលេងចង្វាក់ប្រពៃណីនិង EDM ក្រោមដំណក់ទឹក ការទិញផលិតផលជាង១០០ស្តង់ និងជាពិសេសជាងគេគឺការរីករាយជាមួយការប្រគំតន្ត្រីដែលមានសុទ្ធតែកំពូលតារាចម្រៀងប្រចាំប្រទេសខ្មែរយើង រួមមាន៖ លោក ណុប បាយ៉ារិទ្ធ, កញ្ញា ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ នីសា, លោកឆន សុវណ្ណារាជ,

  • វៀតណាម កាក់កបខ្លាំងលើការនាំចេញទឹកឃ្មុំទៅតៃវ៉ាន់ កើនឡើងជិត ២លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 4, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ការនាំចេញទឹកឃ្មុំរបស់វៀតណាមទៅកាន់តៃវ៉ាន់បានកើនឡើង ៥៧ភាគរយ ឈានដល់ ១.៦៤ លានដុល្លារ កាលពីឆ្នាំមុន ដោយសារតម្លៃប្រកួតប្រជែង និងគុណភាពកើនឡើង។ ស្រ្តីជនជាតិវៀតណាមម្នាក់ដែលកំពុងធ្វើការនៅតៃវ៉ាន់បាននិយាយថា ប្រជាជនតៃវ៉ាន់ចូលចិត្តទឹកឃ្មុំរបស់វៀតណាមកាន់តែខ្លាំងឡើង ដោយសារតែតម្លៃ ថោកជាងផលិតផលថៃ។ ជាមួយគ្នានេះដែរ អ្នក​នាំ​ចេញ​បាន​និយាយ​ថា តៃវ៉ាន់​ជា​ទីផ្សារ​ដ៏​មាន​តម្លៃ​សម្រាប់​ទឹកឃ្មុំ​វៀតណាម ដោយសារ​តម្រូវការ​កើនឡើង។ ជាក់ស្ដែងក្នុងរយៈ ពេលពីរខែដំបូងនៃឆ្នាំ២០២២ ការនាំចេញបានកើនឡើងបួនដងធៀបនឹងឆ្នាំមុនដល់ ៤៦តោន។ ទន្ទឹមនឹងនេះដែរ ទឹកឃ្មុំវៀតណាម ក៏ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកដែរ ដោយក្នុងមួយឆ្នាំនាំចេញក្នុងចំនួន ៥៤,០០០ តោន។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន វៀតណាម គឺជាអ្នកនាំចេញទឹកឃ្មុំធម្មជាតិធំជាងគេទីពីរទៅកាន់តៃវ៉ាន់។ បរិមាណនាំចេញរបស់វាបានកើនឡើង

  • មហាសេដ្ឋីរុស្ស៊ី៖ “ជំហានបន្ទាប់ នៃសង្រ្គាមរបស់លោកពូទីន អាចជាការលុកលុយប្រទេសបាល់ទិក និងប្រទេស ៣ទៀត” បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 4, 2022 Khmernote

    លោក Mikhail Khodorkovsky ដែលជាមហាសេដ្ឋីរុស្ស៊ីនិរទេសខ្លួន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា ជំហានបន្ទាប់ក្នុងសង្រ្គាមរបស់លោក Vladimir Putin អាចជាការលុកលុយប្រទេសបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី។ លោក Khodorkovsky បាននិយាយម្ដងហើយម្ដងទៀតថា៖ “យើងត្រូវតែយល់ថា នៅក្នុងគំនិតរបស់គាត់ ពូទីនកំពុងធ្វើសង្រ្គាមមិនមែនជាមួយអ៊ុយក្រែនទេ។ គាត់កំពុងធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ”។ លោក Khodorkovsky បានបន្តថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិនបើលោក ពូទីន សម្រេចចិត្តថាគាត់ឈ្នះនៅអ៊ុយក្រែន នេះមិនមែនជាជំហានចុងក្រោយទេ គឺជាសង្រ្គាមចុងក្រោយ ព្រោះជំហានបន្ទាប់នឹងក្លាយជាប្រទេសបាល់ទិក”។ ប្រទេសបាល់ទិក អេស្តូនី

  • សម្តេចតេជោ ហ៊ុន សែន៖ “ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប គឺការយកកម្ពុជាចិញ្ចឹមកម្ពុជា ព្រោះសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់” សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 4, 2022 Khmernote

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវទាំង៣៨ខ្សែ គឺជាការយកកម្ពុជាចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃចន្ទ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។ នាឱកាសនោះ សម្តេចតេជោពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា ជាតារារះនាទិសឧត្តរ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាមព្រះហស្ថ និងស្នាដៃចំពោះជាតិនាពេលកន្លងមក។ គួរឱ្យដឹងផងដែរថា

  • រដ្ឋមន្រ្តីកសិកម្ម ប្រាប់ពីមូលហេតុដែលធ្វើឱ្យការនាំចេញផ្លែស្វាយ ថយចុះក្នុងរយៈពេល ៣ខែដំបូងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 4, 2022 Khmernote

    កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបង្ហាញលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២២។ នៅក្នុងរបាយការណ៍នោះដែរ ឃើញថាក្នុងចំណោមផលិតផលនាំចេញទាំងអស់ ផ្លែស្វាយ​ និងផលិតផលធ្វើចេញពីផ្លែស្វាយ ឃើញថា ថយចុះគួរឱ្យកត់សម្គាល់។ ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ ឯកឧត្តម វេង សាខុន បានឱ្យដឹងតាមរយៈខមិននៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ការនាំចេញស្វាយថយចុះ គឺដោយសារជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ មានការត្រួតពិនិត្យតឹងតែង ។ មួយវិញទៀតការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថាមិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម

  • អ៊ុយក្រែន ចង់បានទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក យកមកស្ដារប្រទេសឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 4, 2022 Khmernote

    ទេសាភិបាលធនាគារកណ្ដាលអ៊ុយក្រែនបានប្រាប់សារព័ត៌មាន BBC ថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក គួរតែ​ត្រូវប្រើដើម្បីកសាងអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្រ្គាម។ លោក Kyrylo Shevchenko បានអំពាវនាវឱ្យមានបញ្ជីទណ្ឌកម្មបន្ថែម ចាប់ពីការកាត់ការទូទាត់តាមកាត រហូតដល់ការផ្អាកការចូលប្រើប្រាស់របស់រុស្ស៊ីទៅកាន់ IMF។ លោក Shevchenko បានប្រាប់ BBC ថា៖ “តម្រូវការសម្រាប់លុយដើម្បីស្ដារប្រទេសអ៊ុយក្រែននឹងមានទំហំធំណាស់។ វាអាចត្រូវបានបំពេញតាមរយៈប្រាក់កម្ចី និងជំនួយពីអង្គការពហុជាតិ និងជំនួយផ្ទាល់ពីប្រទេសផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ការផ្តល់ហិរញ្ញប្បទានមួយភាគធំគឺត្រូវការជាចាំបាច់ ដើម្បីទទួលបានសំណងពីអ្នកឈ្លានពាន រួមទាំងមូលនិធិដែលបច្ចុប្បន្នត្រូវបានជាប់គាំងនៅក្នុងប្រទេសសម្ព័ន្ធមិត្តរបស់យើង”។ គួរបញ្ជាក់ផងដែរថា ភាគច្រើននៃទុនបំរុងប្តូរប្រាក់បរទេសចំនួន ៦៣០ពាន់លានដុល្លាររបស់រុស្ស៊ី ត្រូវបានគេគិតថានឹងត្រូវបានរក្សាទុកនៅខាងក្រៅប្រទេស ហើយត្រូវបានបង្កកដោយប្រសិទ្ធភាពដោយទណ្ឌកម្មនៅក្នុង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកន្លែងផ្សេងទៀត។ ប្រសិនបើអ៊ុយក្រែនអាចចូលប្រើវាបាន

  • មិនមែនមានតែជប៉ុន! អាមេរិក ប្រកាសបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពរុស្ស៊ីកាន់តែច្រើនថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 2, 2022 Khmernote

    ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន ២១ និងបុគ្គលចំនួន ១៣នាក់ផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបបណ្តាញនានា ដែលត្រូវបានបង្កើតឡើងដើម្បីគេចពីការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពចំនួន ២១ និងបុគ្គលចំនួន ១៣នាក់ដែលត្រូបានដាក់បន្ថែមនៅក្នុងបញ្ជីរួមមាន ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ដែលទិញឧបករណ៍ និងបច្ចេកវិទ្យាយោធា។ បញ្ជីនេះក៏រាប់បញ្ចូលទាំងក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់រុស្ស៊ីផងដែរ។ គួរបញ្ជាក់ថា កាល​ពី​ខែ​មុន នាយកដ្ឋាន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​រដ្ឋ និង​បុគ្គល​ដែល​គាំទ្រ​ផ្ទាល់​ដល់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងបន្តកំណត់គោលដៅក្បាលម៉ាស៊ីនសង្រ្គាមរបស់ប្រធានាធិបតី ពូទីន ជាមួយនឹងការដាក់ទណ្ឌកម្មពីគ្រប់ជ្រុងជ្រោយ រហូតដល់សង្រ្គាមត្រូវបានបញ្ចប់”៕ អត្ថបទ៖ លីនី ប្រភព៖ nhk