ប៊ូសស្ត្រងតោងមុនគេម៉ាឆ្ងាញ់ហ្មង
Boostrong April 15, 2022 Khmernote

តោងម៉ាឆ្ងាញ់ជាមួយ កញ្ញា យ៉ូរី គ្រាន់តែលឺភ្លេងភ្លាម នាំគ្នាញ៉ាក់ដៃញ៉ាក់ជើង យោលប្រាណតោងគ្នាពេញទីតាំង ល្បីក្នុងស្រទាប់យុវវ័យ ចំពេលប៊ូសស្រ្តងធ្វើសង្ក្រាន្តឆ្នាំថ្មីល្មម។ ដើម្បីអបអរសាទរពិធីបុណ្យជាតិ ភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តងបានបង្កើតកម្មវិធីជាច្រើនព្រោះចង់អោយបងប្អូនបានសប្បាយតាំងពីព្រឹករហូតដល់យប់ជ្រៅ នៅឯបរិវេណសួនច្បារនាគបាញ់ទឹកក្នុងខេត្តបាត់ដំបង។ នារាត្រីថ្ងៃទី១ នេះហើយដែលកញ្ញា យ៉ូរី ច្រៀងរំាម៉ាឆ្ងាញ់ ធ្វើអោយអ្នកគាំទ្រទប់ចិត្តមិនមាន រេរាំតាមចង្វាក់ភ្លេងយ៉ាងចាស់ដៃ ។

មានអារម្មណ៍សប្បាយថា សង្ក្រានប៊ូសស្ត្រង ពិតជាខ្លាំងមែនដោយលឺអ្នកចូលរួមនិយាយថា «ថ្ងៃទី១រាំសប្បាយប៉ុណ្ណឹងហើយចុះទម្រាំថ្ងៃទី២ និង ទី៣និងខ្លាំងសប្បាយប៉ុណ្ណា?» ។