- អាជីវកម្មអាជីវកម្ម March 23, 2022 Khmernote
ស្របពេលដែលតម្រូវការនៃរថយន្តអគ្គិសនីកាន់តែកើនឡើង មហាសេដ្ឋី Elon Musk បានបើកជាផ្លូវការរោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយទៀតនៅអឺរ៉ុប នេះបើតាមការបង្ហោះរបស់នាយកប្រតិបត្តិរូបនេះនៅលើបណ្ដាញ tweeter។ ការបោះជំហានចូលប្រទេសអឺរ៉ុបជាលើកដំបូងនេះ គឺដើម្បីកាត់បន្ថយបន្ទុកការផលិតដល់រោងចក្រនៅក្នុងប្រទេសចិន និងអាមេរិក ដែលតស៊ូយ៉ាងខ្លាំងដើម្បីបំពេញតម្រូវការទីផ្សារ។ យ៉ាងណាមិញបើតាមរបាយការណ៍របស់ CNBC លោក Elon Musk បានធ្វើជាអធិបតីនៅក្នុងពិធីកាត់ខ្សែបូនៅរោងចក្រ Giga Berlin នៅទីក្រុង Grünheide ដែលជាទីក្រុងធ្យូងថ្មក្នុងទីក្រុង Brandenburg ប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះ Tesla រំពឹងថា រោងចក្រទីក្រុងប៊ែកឡាំងនឹងផលិតរថយន្តបានចំនួន ៥០០,០០០ គ្រឿងក្នុងមួយឆ្នាំ ដែលជាការកើនឡើងលើផលិតកម្ម ដែលកំពុងមានតម្រូវការច្រើន ហើយក្រុមហ៊ុនតស៊ូដើម្បីរក្សាតម្រូវការនៅទូទាំងពិភពលោក។ គួរឱ្យដឹងថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 23, 2022 Khmernote
សារព័ត៌មាន news.yahoo នាថ្ងៃទី២២ ខែមីនា បានចុះផ្សាយថា កង្វះប្រេងម៉ាស៊ូតនៅអឺរ៉ុបកាន់តែអាក្រក់ទៅៗ នៅពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងរបស់រុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការផ្គត់ផ្គង់ប្រេងឡើងវិញ នេះបើយោងតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មឯករាជ្យធំបំផុតរបស់ពិភពលោកឈ្មោះថា Gunvor ។ លោក Tornqvist បាននិយាយនៅឯកិច្ចប្រជុំកំពូល Financial Times Commodities Global Summit ដែលធ្វើឡើងដោយ Bloomberg ថា “នេះគឺជាបញ្ហាសកល ប៉ុន្តែសម្រាប់អឺរ៉ុប វាពិបាកខ្លាំងណាស់ ពីព្រោះអឺរ៉ុបមានប្រេងម៉ាស៊ូតតិចតួចណាស់”។ លោកបន្តថា ពាណិជ្ជកម្មជាមួយប្រេងម៉ាស៊ូតរបស់រុស្ស៊ីកាន់តែខ្វះខាត ដោយសារអ្នកទិញនៅអឺរ៉ុបបានបង្វែរការនាំចេញរបស់រុស្ស៊ី ដោយរង់ចាំការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីចំពោះការលុកលុយអ៊ុយក្រែន ឬ បដិសេធមិនទិញថាមពលពីរុស្ស៊ី ដើម្បីបញ្ឈប់ការផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា ស្តុកប្រេងម៉ាស៊ូតនៅទូទាំងពិភពលោកមានកម្រិតទាបរួចទៅហើយ
- អាជីវកម្មអាជីវកម្ម March 23, 2022 Khmernote
ចាប់តាំងពីមានភាពតានតឹងជាមួយប្រទេសអ៊ុយក្រែនមក រុស្ស៊ីបានរងនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់ប្រទេសជាច្រើនរួមាន អាមេរិក និងលោកខាងលិច។ ហើយទណ្ឌកម្មដែលបានដាក់លើរុស្ស៊ី ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះ អាចនឹងចាប់ផ្តើមប៉ះពាល់ដល់សមត្ថភាពយោធា។ ជាក់ស្ដែងក្រុមហ៊ុន ផលិតរថក្រោះធំជាងបំផុតរបស់រុស្ស៊ី ហាក់ដូចជា ផ្នែកមួយចំនួនសម្រាប់ផលិត គ្រឿងបន្លាស់សម្រាប់ជួសជុលរថក្រោះ នេះបើយោងតាមការបង្ហោះលើបណ្ដាញ Facebook របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ បើតាមបណ្ដាញ ព័ត៌មានមួយបានរាយការណ៍ថា ក្រុមហ៊ុនរដ្ឋ Uralvagonzavod ដែលផលិតរថក្រោះដូចជា T-72B3 ត្រូវបញ្ឈប់ការផលិតជាបណ្តោះអាសន្ននៅតំបន់ Nizhny Tagil ។ ក្រៅពីក្រុមហ៊ុន Uralvagonzavod ដែលជាក្រុមហ៊ុនផលិតរថក្រោះធំជាងគេមួយនៅលើពិភពលោកដែលមានបុគ្គលិក ៣០,០០០នាក់កាលពីឆ្នាំមុន និងរោងចក្រត្រាក់ទ័រ Chelyabinsk ក៏អស់គ្រឿងបន្លាស់ផលិតពីបរទេសផងដែរ។ គួររម្លឹកថា សម្ព័ន្ធមិត្តលោកខាងលិច
- អាជីវកម្មអាជីវកម្ម March 23, 2022 Khmernote
កំពូលអ្នកឡាយលក់ទំនិញតាមអនឡាញរបស់ប្រទេសចិនឈ្មោះថា Ping Rong ត្រូវបានរងពិន័យជាប្រាក់ចំនួន ៦២លានយ័ន (ប្រមាណ ៩.៨លានដុល្លារ) សម្រាប់ការគេចពន្ធ ខណៈដែលប្រទេសចិនបន្តការបង្ក្រាបរបស់ខ្លួនលើឧស្សាហកម្មឡាយលក់ទំនិញដែលកំពុងរីកចម្រើន។ នារីវ័យ ២៩ឆ្នាំ ដែលជាអ្នកល្បីល្បាញលើអ៉ីនធឺណេត និងមានអ្នកតាមដាន (follower) ២៤លាននាក់ នៅលើវេទិកាវីដេអូខ្លី Kuaishou ត្រូវបានអាជ្ញាធរពន្ធរបស់ប្រទេសចិនចោទប្រកាន់ពីបទលាក់បាំងចំណូលរបស់នាងក្នុងឆ្នាំ២០១៩ និង២០២០។ ជាមួយគ្នានេះ កាលពីឆ្នាំមុន ម្ចាស់ហាងលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិករូបនេះ ត្រូវបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយ ហើយបច្ចុប្បន្ននេះ កំពូលអ្នកឡាយលក់តាមអនឡាញជាអ្នកចុងក្រោយបំផុតដែលត្រូវបានពិន័យយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាទាក់ទងនឹងពន្ធក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ជាក់ស្ដែង នៅក្នុងខែវិច្ឆិកា កំពូលអ្នកឡាយលក់មានមូលដ្ឋាននៅទីក្រុង Hangzhou ពីរនាក់ត្រូវបានពិន័យជាប្រាក់ចំនួន ១៥ លានដុល្លារសម្រាប់ការកក់ប្រាក់ដោយខុសច្បាប់ជាប្រាក់ចំណូលអាជីវកម្ម នេះបើយោងតាម Bloomberg
- អាជីវកម្មអាជីវកម្ម March 23, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុន Great Wall Motor ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលថៃ ដើម្បីកាត់បន្ថយតម្លៃរថយន្តអគ្គិសនី។ នាយកប្រតិបត្តិម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (ទី២២ មីនា) ថា ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរបស់ប្រទេសថៃ ដើម្បីកាត់បន្ថយតម្លៃលក់រាយរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេស។ លោក Michael Chong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Great Wall Motor Thailand បានប្រាប់រ៉យទ័រថា គោលការណ៍ដែលយើងមានឥឡូវនេះ គឺកាត់បន្ថយ ១៥០,០០០បាត (ប្រមាណ ៤,៤៧៣.៦១ ដុល្លារអាមេរិក)
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 22, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រទេសជប៉ុនបន្តគាំទ្រដល់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនៅតាមតំបន់ជនបទដាច់ស្រយាលនៅកម្ពុជាជាមួយដៃគូថ្មីរវាង UNDP និងក្រសួងរ៉ែ និងថាមពល ដើម្បីផ្តល់អគ្គិសនីដល់ប្រជាជន ១៣០០ គ្រួសារក្នុងខេត្តចំនួន ៧។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង ៣ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ មីនា ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននៅវិមានសន្តិភាពរាជធានីភ្នំពេញ។ សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ការទទួលបានថាមពលប្រើប្រាស់ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅនេះដែលធ្វើឱ្យមានកំណើនការផ្គត់ផ្គង់អគ្គិសនីយ៉ាងខ្លាំងក្លា និងមិនធ្លាប់មានពីមុនមកពីជាង ៦ ភាគរយ នៅឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 22, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន news.yahoo បានឱ្យដឹងថា អាកាសយានដ្ឋានដ៏ធំបំផុតរបស់រុស្ស៊ី Sheremetyevo នៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានដកបុគ្គលិករបស់ខ្លួនមួយភាគប្រាំ និងបញ្ឈប់ការជ្រើសរើសបន្ថែមទៀត ខណៈដែលចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ អាកាសយានដ្ឋានបាននិយាយថា ចាប់ពីថ្ងៃទី១៦ ខែមីនា និយោជិតមួយចំនួននៃអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ត្រូវបានដកចេញ ដោយពួកគេនឹងទទួលបានប្រាក់ខែពីរភាគបីនៃប្រាក់ខែពេញរបស់ពួកគេ។ គួររម្លឹកសហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទដែនអាកាសរបស់ពួកគេ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ដែលជំរុញឱ្យទីក្រុងម៉ូស្គូមានការសងសឹកដោយដាក់វិធានការដូចគ្នា ហើយទណ្ឌកម្មក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់យន្តហោះ និងគ្រឿងបន្លាស់ភាគច្រើនដល់រុស្ស៊ី។ ការបិទដែនអាកាសទៅវិញទៅមកនេះ ធ្វើឱ្យអាកាសយានដ្ឋានបានបិទចំណតអ្នកដំណើរចំនួនពីរក្នុងចំណោមស្ថានីយអ្នកដំណើរទាំងប្រាំរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ហើយបានដកផ្លូវរត់របស់ខ្លួនចេញពីសេវាកម្មហោះហើរ ដោយលើកឡើងពី “ការរឹតបន្តឹងលើការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ” ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានបង្កកជាបណ្ដោះអាសន្ននូវគម្រោងវិនិយោគទាំងអស់របស់ខ្លួន ហើយក្រុមហ៊ុនអាកាសចរណ៍ Ural
- បុគ្គលជោគជ័យបុគ្គលជោគជ័យ March 22, 2022 Khmernote
អ្នកជំនាញជាច្រើនរូបបានបង្ហើបឱ្យដឹងថា បុរសដែលមានជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ននេះ អាចមិនមែនជាមហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla ឡើយនោះគឺជាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន walesonline.co.uk។ ខណៈពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានាធិបតីរូបនេះ ត្រូវបានបង្ហាញដោយវិមានក្រឹមឡាងថា លោក ពូទីន ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ១៤០,០០០ ដុល្លារ ជាមួយផ្ទះល្វែងទំហំ ៨០០ ម៉ែត្រការ៉េ និងឡានចំនួន ៣ ក៏ដោយ ក៏មិនមានអ្នកណាជឿ ហើយវានៅតែជាអាថ៌កំបាំងថា តើទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរូបនេះមានតម្លៃប៉ុន្មាន? យ៉ាងណាមិញ បើតាមអ្នកជំនាញជាច្រើនអះអាងថា លោក ពូទីន អាចជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិខ្លឹមៗដែលមានដូចជាផ្ទះ










