ព័ត៌មានចុងក្រោយ
  • អ៊ុយក្រែន នឹងផ្ដល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនអន្តរជាតិដែលបញ្ឈប់អាជីវកម្មនៅរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 30, 2022 Khmernote

    រដ្ឋបាលអ៊ុយក្រែនបាននិយាយថា ខ្លួននឹងផ្ដល់ “ពានរង្វាន់សន្តិភាព” “Peace Award” ដល់ក្រុមហ៊ុនអន្តរជាតិដែលបានចាកចេញពីប្រទេសរុស្ស៊ី ខណៈពេលដែលប្រទេសមហាអំណាចមួយនេះបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មាន The Kyiv Independent បានរាយការណ៍ថា នៅពេលដែលការឈ្លានពានពីរុស្ស៊ីបានឈានដល់ថ្ងៃទី៣១ រដ្ឋបាលអ៊ុយក្រែនបានប្រកាសផ្តល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនដែលបានចាកចេញពីប្រទេសរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែនដែលជាប្រទេសដែលរងគ្រោះដោយសង្រ្គាម។ ការផ្ដល់ពានរង្វាន់ខាងលើ ត្រូវបានប្រកាសដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មាននៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ដោយដកស្រង់សម្តីប្រធានបុគ្គលិករបស់ប្រធានាធិបតី Zelensky គឺលោក Andriy Yermak ។ លោក Andriy Yermak ដែលជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងថា

  • ជប៉ុន ប្រកាសហាមឃាត់ការនាំចេញទំនិញប្រណិតបន្ថែមទៀតទៅកាន់រុស្ស៊ី  ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលស្និទ្ធនឹងលោក ពូទីន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 30, 2022 Khmernote

    ប្រទេសជប៉ុន ថ្មីៗនេះប្រកាសថា នឹងហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលមានទ្រព្យ ហើយជិតស្និទ្ធនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Hagiuda Koichi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងប្រទេសអ៊ុយក្រែន និងបង្កើតការដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ការហាមឃាត់ទំនិញប្រណិតនៅពេលនេះមានចំនួន ១៩មុខ រួមទាំងរថយន្តដែលមានតម្លៃជាង ៦លានយ៉េន ឬប្រហែល ៤៨,០០០ដុល្លារ និងម៉ូតូមានតម្លៃជាង ៦០០,០០០ យ៉េន ប្រហែល ៤,៨០០ដុល្លារ។ ក្នុងនោះក៏រួមបញ្ចូលផងដែរនូវព្យាណូដែលមានតម្លៃជាង ២០០,០០០ យ៉េន ប្រហែល ១,៦០០ ដុល្លារ គុជធម្មជាតិ

  • ខឹងចិត្តពេក! មហាសេដ្ឋីលេខ ១ Elon Musk ចង់បង្កើតបណ្ដាញសង្គមថ្មី ឱ្យបានល្អបំផុតសម្រាប់អ្នកប្រើប្រាស់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ March 29, 2022 Khmernote

    មហាសេដ្ឋីលេខ ១ លើពិភពលោក Elon Musk បានកាលពីថ្ងៃសោរិ៍កន្លងទៅនេះ បានបង្ហើបនៅលើបណ្ដាញ​ tweet ថា លោកចង់បង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយ ក្រៅពីជំនួយរាប់សិបមុខដែលនៅក្នុងដៃនាពេលបច្ចុប្បន្ន។ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បង្ហាញពីគំនិតចង់បង្កើតវេទិការសង្គមថ្មី បន្ទាប់ពីបានរិះគន់យ់ាងចាស់ដៃទៅលើ Twitter។ មហាសេដ្ឋីរូបនេះបានបង្ហោះនៅលើបណ្ដាញ Twitter ថា គាត់កំពុងគិតយ៉ាងម៉ត់ចត់ ក្នុងការបង្កើតបណ្ដាញ​សង្គមថ្មី ដែលមានភាពបើកចំហ ផ្តល់អាទិភាពដល់ការនិយាយដោយសេរី និងជាកន្លែងដែលមានការឃោសនាតិចតួចបំផុត សម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ ហេតុផលចម្បងដែលបណ្ដាលឱ្យគាត់ចង់បង្កើតបណ្ដាញសង្គម​ ដែលអាចនឹងប្រជែងជាមួយបណ្ដាញសង្គមល្បីរួមមាន៖ Twitter,Facebook,YouTube​ និង Truth Social របស់លោក

  • សហរដ្ឋអាមេរិក​ នឹង​ពិចារណា​យក​ពន្ធ​លើ​ការ​នាំ​ចូលបន្ទះសឡាពី​ប្រទេស​ថៃ  កម្ពុជា និងប្រទេស ២ទៀត​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 29, 2022 Khmernote

    មន្ត្រីពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ពួកគេនឹងចាប់ផ្តើមការស៊ើបអង្កេត ដែលអាចបណ្តាលឱ្យមានការយកពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panels) ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន។ ការស៊ើបនេះ នឹងប៉ះទង្គិចដល់អ្នកអភិវឌ្ឍន៍គម្រោងថាមពលស្អាត ដែលពឹងផ្អែកលើការនាំចូលក្នុងតម្លៃថោកដើម្បីរក្សាការចំណាយ។ ការសម្រេចរបស់របស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងការនាំចូលពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា គឺកើតឡើងនៅពេលដែលក្រុមហ៊ុន Auxin Solar បានធ្វើការស្នើសុំ។ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំនេះ បានស្នើសុំការស៊ើបអង្កេតដោយលើកហេតុផលថា ក្រុមហ៊ុនផលិតរបស់ចិនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសទាំងនោះដើម្បីចៀសវាងការបង់ពន្ធរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិតមួយទសវត្សរ៍លើទំនិញថាមពលពន្លឺព្រះអាទិត្យដែលផលិតនៅប្រទេសចិន។ ទោះបីជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជកម្មឧស្សាហកម្មថាមពលព្រះអាទិត្យបាននិយាយថា ការស៊ើបដោយសារតែការស្នើរបស់ក្រុមហ៊ុនតែមួយនោះ នឹងរារាំងការអភិវឌ្ឍន៍គម្រោងភ្លាមៗ ហើយក៏ប៉ះពាល់ដល់វឌ្ឍនភាពរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ខណៈប្រធានាធិបតី Joe Biden បានកំណត់គោលដៅកាត់បន្ថយវិស័យអគ្គិសនីរបស់សហរដ្ឋអាមេរិកចេញពីឥន្ធនៈហ្វូស៊ីលនៅឆ្នាំ ២០៣៥ ដែលជាគោលដៅដែលអាចជំរុញថាមពលពន្លឺព្រះអាទិត្យដើម្បីផ្គត់ផ្គង់ដល់ទៅ

  • ពូកែមែន! ហាងមួយកន្លែងនៅខេត្តសៀមរាប យកផ្លែឈើគេបោះចោលច្នៃនិងផលិតជាកាបូប ស្បែកជើងធម្មជាតិ ស្អាតៗគុណភាពល្អ សម្រាប់លក់ជូនអតិថិជន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ហាងមួយកន្លែង ក្នុងក្រុងសៀមរាប ឈ្មោះសមធម៌ ក្រៅពីលក់ផលិតផលដែលត្បាញចេញពីសរសៃសូត្រ និងសរសៃឈូក បានខិតខំអភិវឌ្ឍន៍ស្នាដៃថ្មីៗ ដោយបានយកផ្លែឈើដូចជា ផ្លែស្វាយ ចេក និងម្នាស់ រួមជាមួយវត្ថុធាតុដើម មួយចំនួនទៀត មកផលិតជាកាបូប និងស្បែកជើង សម្រាប់លក់ជូនអតិថិជន។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! អ្នកស្រី ជីម សាវិន អ្នកចាត់ការទូទៅក្នុងហាងសមធម៌ បានឱ្យដឹងថា ហាងសមធម៌ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៩មក បច្ចុប្បន្នហាងមួយកន្លែងនេះមានកែច្នៃផលិតផល ចេញពីសរសៃសូត្រ សរសៃឈូក មកជាក្រណាត់សូត្រធម្មជាតិយ៉ាងស្រស់ស្អាត និងថ្មីៗនេះ បានកែច្នៃប្រភេទផ្លែឈើរួមជាមួយវត្ថុធាតុដើមមួយចំនួនទៀតដូចជា ផ្លែស្វាយ ម្នាស់ ដើមនិងផ្លែចេក មកជាផលិតផល

  • ក្រសួងសាធារណការ រកចំណូលបាន ៧០លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេសចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបាន ៧០លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេស ចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ( techinspection.mpwt.gov.kh ) នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ នៅក្នុងពិធីឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “ប្រាក់ចំណូលពីការលក់ស្លាកលេខពិសេសក្នុងឆ្នាំ២០២១ មានចំនួន ១៦.៨ លានដុល្លារអាមេរិក កើនឡើងប្រហែល

  • លោក Joe Biden នឹងយកពន្ធពីអ្នកមានបង្កើនជំនួយជួយដល់អ៊ុយក្រែន និងស្ដាសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 29, 2022 Khmernote

    សហរដ្ឋអាមេរិក នឹងយកពន្ធពីអ្នកមានទ្រព្យច្រើន ដើម្បីបង្កើនជំនួយដល់អ៊ុយក្រែន អនុវត្តគោលនយោបាយ និងស្ដារសេដ្ឋកិច្ចពីជំងឺរាតត្បាតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ លោក Joe Biden កាលពីថ្ងៃច័ន្ទ ទី២៨ ម្សិលមិញនេះ បានបង្ហាញសំណើថវិកាចំនួន ៥.៨ពាន់ទ្រីលានដុល្លារ ដើម្បីចំណាយសម្រាប់គោលនយោបាយជាច្រើនរបស់គាត់។ ប្រធានាធិបតីរូបនេះ បានមានប្រសាសន៍ថា “ផែនការរបស់រដ្ឋបាលរបស់លោក បង្ហាញយ៉ាងច្បាស់ថា យើងឱ្យតម្លៃលើការទទួលខុសត្រូវសារពើពន្ធ សុវត្ថិភាព និងសន្តិសុខនៅក្នុងផ្ទះ និងជុំវិញពិភពលោក ហើយការវិនិយោគដែលត្រូវការដើម្បីបន្តកំណើនប្រកបដោយសមធម៌របស់យើង និងកសាងអាមេរិកឱ្យកាន់តែប្រសើរឡើង”។ លោក Biden ក៏បានបញ្ជាក់ផងដែរថា ក្នុង​ចំណោម​ការ​ផ្តល់​របស់​ខ្លួន ​គឺ​​ថវិកា​ចំនួន ៦.៩ ពាន់​លាន​ដុល្លារនឹងផ្ដល់ឱ្យ​អ៊ុយក្រែន​សម្រាប់​ជួយ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ព្រម​ទាំង​ជួយ​ដល់​អង្គការ​ណាតូ។

  • ភ្នាក់ងារសម្ងាត់រុស្ស៊ី រឹបអូសនាឡិកាប្រណិតស្វីសតម្លៃរាប់លានដុល្លារ ជាការសងសឹកវិញលើការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 28, 2022 Khmernote

    កាសែត NZZ am Sonntag របស់ប្រទេសស្វីសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភ្នាក់ងារសម្ងាត់រុស្ស៊ីបានរឹបអូសនាឡិកាប្រណិតតម្លៃរាប់លានដុល្លារពីក្រុមហ៊ុនផលិតនាឡិកាស្វីស ដែលជាការសងសឹកភ្លាមៗប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសស្វីសចំពោះរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។ តាមប្រភពដដែល នាឡិកាទាំងនេះត្រូវបានរឹបអូសពីក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ Audemars Piguet ក្នុងទីក្រុងមូស្គូកាលពីដើមខែនេះ។ ទោះបីជាអាជ្ញាធររុស្ស៊ីបានលើកឡើងពីបទល្មើសគយសម្រាប់ការរឹបអូសនាឡិកាក៏ដោយ ប៉ុន្តែក្រសួងការបរទេសរបស់ប្រទេសស្វីសបាននិយាយនៅក្នុងលិខិតសម្ងាត់មួយថា វាទំនងជា “វិធានការបង្ក្រាបតាមអំពើចិត្តក្នុងប្រតិកម្មទៅនឹងទណ្ឌកម្ម” នេះបើតាម NZZ am Sonntag ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសស្វីសបានចាកចេញពីស្ថានភាពអព្យាក្រឹតជាប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន។ ការរឹតបន្តឹងរួមមានការហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ដែរ Audemars Piguet គឺជាអ្នកផលិតនាឡិកាដែលមានអាយុកាលជិត១៥០ឆ្នាំ ដោយនាឡិកា​ប្រណិត​របស់​ម៉ាក​នេះ​ជា​ធម្មតា​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ហើយប្ប្រទេសរុស្ស៊ី