ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនទេសចរណ៍របស់វៀតណាម សម្រេចបញ្ឈប់សេវាកម្មទេសចរណ៍រុស្ស៊ីជាបណ្តោះអាសន្ន ដោយសារហេតុផលមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 19, 2022 Khmernote

    ទីភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមសម្រាប់ភ្ញៀវទេសចររុស្ស៊ីបានផ្អាកសេវាកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារការដាក់ទណ្ឌកម្មឥតឈប់ឈររបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Anex Vietnam Travel & Trading បានប្រកាសផ្អាក បន្ទាប់ពីបាននាំអ្នកទេសចររុស្ស៊ីជាង ៣០០នាក់ទៅប្រទេសកមណើតវិញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ លោក Bui Quoc Dai នាយករងក្រុមហ៊ុន Anex Vietnam បាននិយាយថា ពួកគេបានធ្វើការសម្រេចចិត្តផ្អាក បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ ឱ្យបញ្ឈប់ជើងហោះហើរអន្តរជាតិទាំងអស់ (លើកលែងតែពទៅ និងមកពីប្រទេសបេឡារុស្ស) បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ លោកបានបន្តថា “យើងនឹងឈប់ធ្វើដំណើរទេសចរណ៍សម្រាប់អតិថិជនពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់រហូតដល់ថ្ងៃទី២៨ ខែមីនា នៅពេលដែលអាជ្ញាធររុស្ស៊ីគ្រោងនឹងប្រកាសការផ្លាស់ប្តូរបន្ថែមទៀត”។ គួរឱ្យដឹងថា ចំនួនអ្នកទេសចររុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន

  • រុស្ស៊ីនឹងទៅជាយ៉ាងណា ខណៈជប៉ុនគ្រោងដកហូតឋានៈពាណិជ្ជកម្មជា “ប្រទេសដែលពេញចិត្តបំផុត” របស់ជប៉ុន  និងដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្មបន្ថែម​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2022 Khmernote

    នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និយាយថា លោកគ្រោងនឹងដកហូតឋានៈពាណិជ្ជកម្មរបស់រុស្ស៊ីជា “ប្រទេសដែលពេញចិត្តបំផុត” ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មថ្មីសម្រាប់ការឈ្លានពានអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមីនា លោកក៏បានពន្យល់ពីរបៀបដែលគាត់មានបំណងជួយជនជម្លៀសអ៊ុយក្រែនផងដែរ។ ការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការដកហូតឋានៈ “ប្រទេសដែលពេញចិត្តបំផុត” ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការដាក់លក្ខខណ្ឌពាណិជ្ជកម្ម ដូចជាពន្ធខ្ពស់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី។ វិធានការ​នេះ​ គឺ​ស្រប​តាម​វិធានការ​ដែល​បាន​ប្រកាស​ដោយ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង G7។ Kishida បាន​ហៅ​ការ​លុកលុយ​អ៊ុយក្រែន​ថា​ជា “ទង្វើ​ដ៏​ឃោរឃៅ​ដែល​គួរ​ចងចាំ​ក្នុង​ប្រវត្តិសាស្ត្រ”។ នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសជប៉ុនថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់រុស្ស៊ី ហើយបានប្រកាសថា លោកនឹងបង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើរុស្ស៊ី។ លោក Kishida ក៏និយាយផងដែរថា ប្រទេសជប៉ុននឹងរារាំងការនាំចេញរបស់ប្រណីតទៅកាន់ប្រទេសរុស្ស៊ី និងហាមឃាត់ការនាំចូលទំនិញមួយចំនួន។ លោក​បាន​បន្ត​ថា

  • តម្លៃប្រេងបានកើនឡើងទៀតហើយ បន្ទាប់ពីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានពីកង្វះការផ្គត់ផ្គង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងប្រហែល ៣% នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ម្សិលមិញនវ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ទីផ្សារប្រេងអាចបាត់បង់ ៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៃផលិតផលឆៅ និងចម្រាញ់របស់រុស្ស៊ីចាប់ពីខែមេសា។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការបាត់បង់ការផ្គត់ផ្គង់នឹងមានច្រើនជាងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការ ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Benchmark Brent បានកើនឡើង ៣ដុល្លារអាមេរិក ឬ ៣.១ ភាគរយដល់ ១០១.០៩

  • កសិករដាំស្វាយ អាចនឹងត្រូវបាត់ចំណូលប្រចាំឆ្នាំ ខណៈស្វាយកែវល្មៀត មានតម្លៃតែ ៤០០ ទៅ៦០០រៀលក្នុងមួយគីឡូក្រាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផលស្វាយកែវល្មៀត គិតមកដល់ថ្ងៃទី ១៧ ខែមីនានេះមានតម្លៃមួយគីឡូក្រាមតែ ៤០០ ទៅ៦០០ រៀលតែប៉ុណ្ណោះ ទីផ្សារនេះបានធ្វើឱ្យកសិករអ្នកដាំដំណាំឧស្សាហកម្មមួយប្រភេទនេះ ត្រូវបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំ។ ក្នុងសកម្មភាពប្រមូលផលស្វាយកែវល្មៀតនៅថ្ងៃទី ១៧មីនានេះ លោក សេង ថៃ ម្ចាស់ចម្ការស្វាយនៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ប្រជាកសិករដំណាំដាំស្វាយនេះ បានចំណាយដើមទុនច្រើនក្នុងការថែទាំ ដល់ពេលទទួលបានផល អ្នកបញ្ជាទិញឱ្យតម្លៃទាបក្នុងមួយគីឡូក្រាម ៤០០ទៅ ៦០០រៀលតែប៉ុណ្ណោះ ដែលបានធ្វើឱ្យកសិករបាត់បង់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ។ លោកបន្តថា៖ បច្ចុប្បន្នកសិករយើងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដំណាំឧស្សាហកម្មដូចជាស្វាយ កែវល្មៀតនេះជាដើមអាចថែទាំធ្វើឱ្យវាផ្លែក្នុងមួយឆ្នាំបាន ២លើកគ្រាន់តែពុំទាន់មានទីផ្សារច្បាស់លាស់ ព្រោះកាលពីខែតុលានិងខែ វិច្ឆិកា ស្វាយមានតម្លៃ ១.២០០ ទៅ១.៥០០រៀលក្នុងមួយគីឡូក្រាម

  • ដំណឹងល្អ! រាជរដ្ឋាភិបាល សម្រេចលើកលែង ៣ចំណុចចាប់អនុវត្តពីថ្ងៃនេះតទៅ ដើម្បីទាក់ទាញទេសចរណ៍និងការវិនិយោគ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង៣ចំណុចសម្រាប់ដាក់ឱ្យអនុវត្តពីថ្ងៃនេះតទៅ ដើម្បីទាក់ទាញការធ្វើ វិនិយោគ និងសម្រួលដល់អ្នកមកធ្វើធុរកិច្ចក៏ដូចជាអ្នកទេស ចរមកលេងកម្សាន្តនៅកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណៈដែលជំងឺកូវីដ១៩ នៅតែបន្តឆ្លងរីករាលដាលជាសកលដែលធ្វើឱ្យមានការប៉ះពាល់សេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ទើបរាជរដ្ឋាភិបាលបានសម្រេចលើក លែង៣ចំណុចបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS » ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបន្តថា ចំណុចទាំង៣នេះ គឺការបន្ធូរបន្ថយសម្រាប់ការធ្វើ ដំណើររបស់ពលរដ្ឋចេញទៅក្រៅប្រទេស ពីក្រៅប្រទេសចូលក្នុងប្រទេស ប៉ុន្តែប្រសិន បើទៅប្រទេសផ្សេងក្រៅពីកម្ពុជាគឺតម្រូវតាមច្បាប់នៃប្រទេសនីមួយៗ

  • ក្រុមហ៊ុន Meta ខាតបង់ជិត ២ពាន់លានដុល្លារ ក្រោយរុស្ស៊ីបិទបណ្ដាញសង្គម ២របស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 17, 2022 Khmernote

    ក្រុមហ៊ុន Meta បានខាតបង់ប្រាក់ចំណូលជិត ២ពាន់លានដុល្លារ បន្ទាប់ពីរុស្ស៊ីបានបិទមិនឱ្យប្រើប្រាស់បណ្ដាញ Instagram និង Facebook នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន forbes កាលពីពេលថ្មីៗនេះ។ វិមានក្រឹមឡាំងកាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនបានចាប់ផ្តើមដាក់កម្រិតលើ Instagram បន្ទាប់ពីបិទ Facebook​ កាលពីពេលថ្មីៗនេះ នៅក្នុងជម្លោះរវាងលោក ពូទីន និង Meta បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ រុស្ស៊ី​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​នឹង​ចាត់​ទុក ​Meta ជា​ផ្លូវការ​ថា​ជា «អង្គភាពជ្រុលនិយម» ដោយនេះធ្វើតាមការសម្រេចចិត្តរបស់ Meta ដែលដាក់ស្លាកសញ្ញាព្រមានដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីនៅលើ Instagram និងបានធ្វើពីមុននៅលើ Facebook –

  • តម្លៃប្រេងបានឡើងថ្លៃមកវិញ ក្រោយធ្លាក់ចុះបានបន្តិច ដោយសារការចរចារបស់រុស្ស៊ី និងអ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 17, 2022 Khmernote

    តម្លៃប្រេងបានកើនឡើងកាលពីព្រឹកថ្ងៃពុធ (១៦ ខែមីនា) ដោយបានស្ទុះឡើងមកវិញ បន្ទាប់ពីធ្លាក់ចុះ ១ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុននេះ។ ការឡើងថ្លៃជាថ្មីម្ដងទៀតនេះ ខណៈពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្តគ្របដណ្តប់លើការជួញដូរដែលប្រែប្រួល ទៅតាមការចរចាបទឈប់បា..ញ់។ អនាគតប្រេងឆៅរបស់ Brent​ បានកើនឡើងវិញ ៨៣សេន ឬ ០.៨% នៅតម្លៃ ១០០.៧៤ ដុល្លារក្នុង​មួយបារ៉ែល នៅម៉ោង ១ ននិង ២០នាទី ព្រឹក GMT (៩ និង ២០នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី)។ ជាមួយគ្នានេះ ប្រេងឆៅរបស់អាមេរិក West Texas Intermediate

  • ប្រធានាធិបតីចិន ចែករំលែករឿងរ៉ាវផ្ទាល់ ដែលឪពុកយកមី ១ចាន ពងទា ៣គ្រាប់ ហើយផ្តល់មេរៀននេះជូនលោក គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ March 16, 2022 Khmernote

    ប្រធានាធិបតី ស៉ី ជីងពីង បានចែករំលែករឿងរ៉ាវផ្ទាល់របស់គាត់តាំងពីក្មេងដែលបានរៀនពីឪពុករបស់គាត់ថា៖ កាលខ្ញុំនៅតូច ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ អ្វីក៏ដោយឲ្យតែខ្ញុំចង់បានគឺតែងតែទាមទារ និងជំនះយកអ្វីគ្រប់យ៉ាងដែលល្អបំផុតសម្រាប់ខ្លួន ចុងបញ្ចប់អ្នកនៅជុំវិញខ្លួនចាកចេញពីខ្ញុំម្ដងមួយៗ សូម្បីតែមិត្តភក្កិរបស់ខ្ញុំ។ ទោះបីបែបនេះក៏ដោយខ្ញុំមិនដែលគិតថានេះជាកំហុសរបស់ខ្ញុំទេ ហើយថែមទាំងរិះគន់ និងគិតមិនល្អទៅលើអ្នកដទៃទៀត។ ដោយសារបែបនេះឪពុករបស់ខ្ញុំបានផ្ដល់នូវមេរៀនមួយដែលខ្ញុំចងចាំមិនដែលភ្លេចនូវក្នុងជិវិត។ នៅថ្ងៃមួយគាត់បានចម្អិនមី ២ ចានដាក់នៅលើតុ ចានមួយមានពងមាន់មួយគ្រាប់នៅខាងលើហើយចានមួយទៀតមិនមានពងមាន់នៅពីលើទេ។ គាត់បានឲ្យខ្ញុំជ្រើសរើសយកចានមួយរវាងមីទាំង ២ចាន កាលគ្រានោះពងមាន់មានតម្លៃថ្លៃ ដូច្នេះមិនងាយបានញ៉ាំនោះទេ លុះត្រាតែមានពិធីបុណ្យផ្សេងៗ ឬ ពិធីបុណ្យចូលឆ្នាំថ្មីទើបបានញ៉ាំម្ដង ដោយគិតឃើញបែបនេះខ្ញុំបានរើសយកចានមីដែលមានពងមាន់។ នៅពេលចាប់ផ្ដើមញ៉ាំ ខ្ញុំពិតជាមានមោទនភាពចំពោះភាពវ័យឆ្លាតរបស់ខ្លួនឯងណាស់ ដែលសម្រេចចិត្តបែបនេះ ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុករបស់ខ្ញុំមានពងមាន់ដល់ទៅ ២គ្រាប់នៅខាងក្រោម! ខ្ញុំសោកស្ដាយខ្លាំងណាស់ ហើយថែមទាំងស្ដីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តដ៏លឿនមួយនេះ។ ពេលនោះឪពុកខ្ញុំញញឹមហើយនិយាយថា៖