ព័ត៌មានចុងក្រោយ
  • មិននៅស្ងៀមទេ! ប្រធានាធិបតីអាមេរិក ចុះហត្ថលេខាផ្ដល់ជំនួយជាង ១៣ពាន់លានដុល្លារដល់អ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2022 Khmernote

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ផ្ដល់មូលនិធិទៅក្នុងច្បាប់ដែលរួមបញ្ចូលទាំងជំនួយសង្គ្រោះបន្ទាន់ចំនួន ១៣.៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ លោក Biden បានចុះហត្ថលេខាលើច្បាប់នេះ កាលពីថ្ងៃអង្គារ។ ក្នុងកញ្ចប់ថវិកានេះ ទឹកប្រាក់ ៣.៥​ពាន់​លាន​ដុល្លារ ​នឹងត្រូវចំណាយដើម្បី​ផ្តល់​អាវុធ​និង​ជំនួយ​ផ្នែក​ការពារ​ផ្សេងទៀត​សម្រាប់​អ៊ុយក្រែន ហើយ ៣ពាន់លានដុល្លារ ចំណាយដើម្បីដាក់ពង្រាយទាហានអាមេរិកទៅកាន់ប្រទេសជុំវិញអ៊ុយក្រែន និងប្រហែល ៤ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ដូចជាអាហារ និងថ្នាំពេទ្យ។ លោកប្រធានាធិបតីបាននិយាយថា “យើងកំពុងផ្លាស់ប្តូរជាបន្ទាន់ ដើម្បីបង្កើនការគាំទ្រដល់ប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅពេលដែលពួកគេការពារប្រទេសរបស់ពួកគេ”។ គួរឱ្យដឹងថា រដ្ឋបាលលោក Biden បានសន្យាផ្តល់ជំនួយយោធាចំនួន ១.២ ពាន់លានដុល្លារ ដល់អ៊ុយក្រែនរួចហើយកាលពីឆ្នាំមុន៕ អត្ថបទ៖

  • អ៊ុយក្រែន បើកដំណើរការគេហទំព័របរិច្ចាគរូបិយប័ណ្ណគ្រីបតូ ដើម្បីឱ្យមនុស្សជុំវិញពិភពលោកអាចបរិច្ចាគបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2022 Khmernote

    រដ្ឋា​ភិបាលអ៊ុយក្រែន បាន​ធ្វើសេចក្ដីប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានបើកគេហទំព័របរិច្ចាគជារូបិយប័ណ្ណគ្រីបតូ ក្នុងភាពជាដៃគូជាមួយប្រតិបត្តិករនៃការផ្លាស់ប្តូរគ្រីបតូ ដូច្នេះមនុស្សអាចផ្ញើជំនួយទៅកាន់អ៊ុយក្រែនបាន។ យោងតាមគេហទំព័រ វេទិកានេះទទួលយករូបិយប័ណ្ណគ្រីបតូដូចជា Bitcoin និង Ethereum ហើយការបរិច្ចាគត្រូវបានបំប្លែងទៅជាប្រាក់ដុល្លារអាមេរិក ហើយត្រូវបានបញ្ជូនទៅធនាគារជាតិនៃអ៊ុយក្រែន។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov ដែលជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរឌីជីថលផងដែរនោះ បានបង្ហោះលើ Twitter ថា “គេហទំព័រផ្លូវការ ដែលអ្នកប្រើប្រាស់មកពីជុំវិញពិភពលោកអាចធ្វើការបរិច្ចាគគ្រីបតូទៅកាន់អ៊ុយក្រែនបាន” ។ គួរឱ្យដឹងថា គេហទំព័រនេះបង្ហាញថា មកទល់ពេលនេះប្រាក់ជិត ៤៩លានដុល្លារត្រូវបានប្រមូល ហើយមូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីជួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ក៏ដូចជាជនស៊ីវិលដែលត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • ស្អាតទាក់ចិត្តណាស់! អគារសម័យបារាំងជាង ៨០០ខ្នងនៅក្នុងខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្ត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 16, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អគារសម័យអាណានិគមបារាំងជាង ៨០០ខ្នងនៅក្នុងខេត្តបាត់ដំបង ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងសិក្សាស្វែងយល់ពីសំណង់ប្រវត្តិសាស្រ្ត យ៉ាងស្រស់ស្អាត មានរចនាបថបញ្ចូលគ្នារវាងកម្ពុជា និងប្រទេសបារាំង។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា អាជ្ញាធរបានរៀបចំនិងបង្កើនកិច្ចការ ការពារអភិរក្ស មិនឱ្យរុះរើវាយកំទេចចោល ប៉ុន្តែ មានតែការអនុញ្ញាត ឱ្យជួសជុល អគារសល់ពីសម័យបារំាង ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងខេត្ត និងការពារទុកជាបេតិកភ័ណ្ឌជាតិ ខ្មែរ។ លោកបញ្ជាក់ថា តាម រយៈនេះ ខេត្តបាត់ដំបងបានប្រែក្លាយ ទៅជាទីក្រុងប្រវត្តិសាស្រ្តជាមួយបរិស្ថានដោយកែលម្អជាក្រុងបៃតង មានដើមឈើ និងសួនច្បារតាមដងស្ទឹង ដែលជាទីទាក់ទាញភ្ញៀវទេសចរមកទស្សនា។ លោកបានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមានការកើនឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងនោះភាគច្រើនពួកគេចូលចិត្តមកទស្សនាសំណង់អគារពីបុរាណ

  • ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung C&T ចាប់ដៃជាមួយក្រុមហ៊ុនវៀតណាម សង់រោងចក្រថាមពលតម្លៃ ៩៤០លានដុល្លារ​នៅវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 16, 2022 Khmernote

    ក្រុមហ៊ុន Samsung C&T Corp របស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនធំមួយរបស់វៀតណាម Lilama Corp បានឈ្នះការដេញថ្លៃលើគម្រោងតម្លៃ ៩៤០លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលដែលប្រើដោយ ឧស្ម័នធម្មជាតិរាវ (LNG) ដំបូងបង្អស់របស់វៀតណាម។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ អង្គារ ក្រុមហ៊ុន Lilama បាននិយាយថា ក្រោមកិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសំណង់ (EPC) ដែលផ្តល់ដោយក្រុមហ៊ុន PetroVietnam Power និងបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ សម្ព័ន្ធក្រុមហ៊ុននឹងសាងសង់រោងចក្រ Nhon Trach 3 និង Nhon Trach

  • ប្រទេសថៃ ចាយថវិកាជាង ៦០០លានដុល្លារ សង់ប្រឡាយ ចៅផាយ៉ា ២ នៅអាយុធ្យា ផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 16, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា ប្រទេសថៃបានជីកប្រឡាយបង្ហូរទឹកប្រវែង ២២.៥គីឡូម៉ែត្រនៅអាយុធ្យា ដែលដាក់ឈ្មោះថា ចៅផាយ៉ា ២ (Chao Phraya II)។ លោក Sermchai Siawsirithaworn ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ធនធានទឹកដ៏ធំនៃនាយកដ្ឋានធារាសាស្ត្រថៃ បាននិយាយថា គម្រោងដែលត្រូវបានគេហៅថា ចៅផាយ៉ា ២ នេះ កំពុងដំណើរការយ៉ាងរលូន ហើយនឹងបញ្ចប់តាមការគ្រោងទុកនៅឆ្នាំក្រោយ។ លក្ខណៈសំខាន់ៗរបស់គម្រោងៀរួមមាន៖ ស្ថិតនៅក្នុងសង្កាត់ Sanam Chai នៃស្រុក Bang Sai របស់អយុធ្យា មានប្រវែង ២២.៥០គីឡូម៉ែត្រ មានទទឹង ២០០ម៉ែត្រ

  • ខាតដល់ករហើយ! ប្រជាជនរុស្ស៊ីរាប់រយនាក់ នាំគ្នាទៅដណ្ដើមឥវ៉ាន់ពី McDonald’s មកដាក់លក់នៅតាមអ៉ីនធឺណេត ក្រោយយីហោនេះប្រកាសផ្អាកអាជីវកម្ម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 15, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា ប្រជាជនរុស្ស៊ីបាននឹងកំពុងនាំគ្នាព្យាយាមលក់ អាហារ សម្ភារ របស់របរ រួមទាំងគ្រឿងទេសរបស់យីហោល្បី McDonald’s តាមអ៉ីនធឺណេត។ ប្រជាជនរុស្ស៊ីរាប់រយនាក់បានតម្រង់ជួរនៅហាង McDonald’s ដើម្បីប្រមូលយកសម្ភារ និងរបស់របរជាច្រើនតាមដែលអាចយកបាននៅពេលយីហោនេះបិទហាងរបស់ខ្លួននៅរុស្ស៊ី ហើយឥឡូវបានដាក់លក់នៅលើគេហទំព័រផ្សាយពាណិជ្ជកម្មរុស្ស៊ី Avito។ សារព័ត៌មានដដែលបានឱ្យដឹងថា ប្រជាជនរុស្ស៊ីបានដាក់ សាច់មាន់ ដំឡូងបំពង ឈីស និងសូម្បីតែទឹកជ្រលក់ ដង់ប្លាស្ទិក ទុយោជ័រ ចានជ័រ ថង់ បង្កាន់ដៃ និងរបស់ជាច្រើនទៀត ក្នុងតម្លៃរាប់សិបដុល្លារ។ មិនតែប៉ុណ្ណោះ តម្លៃនៃទំនិញទាំងនោះ ប្រែប្រួលខ្លាំង ខ្លះគឺថ្លៃខ្លាំងមែនទែន ដោយមិនដឹងថាប្រជាជននាំគ្នាលក់ដោយពឹងផ្អែកទៅលើអ្វីនោះទេ។

  • ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple ប្រកាសផ្អាកប្រតិបត្តិការនៅទីក្រុង ១របស់ប្រទេសចិន ដោយសាររឿងនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 15, 2022 Khmernote

    ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple និងអ្នកដំឡើងទូរស័ព្ទ iPhone គឺ Foxconn បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានផ្អាកប្រតិបត្តិការនៅក្នុងទីក្រុង Shenzhen របស់ប្រទេសចិន ដើម្បីអនុវត្តតាមគោលនយោបាយគ្រប់គ្រងកូវីដ-១៩ របស់រដ្ឋាភិបាលក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ មជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Shenzhen បានរឹតបន្តឹងការរឹតបន្តឹង កូវីដ-១៩ បន្ទាប់ពីវាបានរាយការណ៍ពីករណីក្នុងស្រុកថ្មីចំនួន ៦០ ជាមួយនឹងរោគសញ្ញាដែលត្រូវបានបញ្ជាក់កាលពីថ្ងៃសៅរ៍ ដែលជាការផ្ទុះឡើងខ្ពស់បំផុតសម្រាប់នៅក្នុងទីក្រុងនេះចាប់តាំងពីប្រទេសចិនមានការផ្ទុះឡើងជាលើកដំបូងនៅដើមឆ្នាំ២០២០។ Foxconn ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Hon Hai Precision Industry បាននិយាយថា ខ្លួននឹងដាក់ពង្រាយរោងចក្របម្រុង ដើម្បីកាត់បន្ថយការរំខានដល់ការផលិត។ ក្រុមហ៊ុនតៃវ៉ាន់នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែកន្លែងផលិតចម្រុះរបស់យើងនៅក្នុងប្រទេសចិន យើងបានកែសម្រួលខ្សែសង្វាក់ផលិតកម្ម

  • រដ្ឋាភិបាលវៀតណាម គ្រោងកាត់បន្ថយពន្ធលើប្រេងសាំង ខណៈសាំងនៅវៀតណាមថ្លៃជាងនៅកម្ពុជា និងប្រទេស ៣ទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 15, 2022 Khmernote

    រដ្ឋាភិបាលវៀតណាម បានស្វែងរកការយល់ព្រមពីសមាជិកសភានាថ្ងៃច័ន្ទកន្លងទៅនេះ ដើម្បីកាត់បន្ថយពន្ធបរិស្ថានលើប្រេងសាំងពាក់កណ្តាល ចំពេលតម្លៃកើនឡើង។ សំណើរបស់ក្រសួងហិរញ្ញវត្ថុដើម្បីកាត់បន្ថយពន្ធបច្ចុប្បន្នចំនួន ៤,០០០ ដុង (០.១៧ ដុល្លារ) សម្រាប់ឆ្នាំនេះ នឹងត្រូវបានពិនិត្យដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ហើយប្រសិនបើត្រូវបានអនុម័តនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមេសា។ ជាមួយគ្នានេះ សំណើនេះ នឹងកាត់បន្ថយតម្លៃសាំងប្រហែល ៧.៤% ហើយរដ្ឋាភិបាលក៏គ្រោងកាត់បន្ថយសម្រាប់ប្រេងម៉ាស៊ូត និងប្រេងរំអិលផងដែរ។ គួរបញ្ជាក់ថា តម្លៃប្រេងសាំងនៅប្រទេសវៀតណាមរួមបញ្ចូលលើសពី ៤០% នៅក្នុងពន្ធប្រើប្រាស់ពិសេសរួមមាន ពន្ធនាំចូល ពន្ធលើតម្លៃបន្ថែម និងពន្ធបរិស្ថាន និងថ្លៃសេវា។ ទន្ទឹមនឹងនេះនៅអាស៊ីអាគ្នេយ៍ ប្រេងសាំងនៅវៀតណាមមានតម្លៃថ្លៃជាងនៅកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នេះបើយោងតាមហាងឆេងតម្លៃប្រេងសាំងនៅក្នុងប្រទេស៕ អត្ថបទ៖