ព័ត៌មានចុងក្រោយ
  • ក្រោយភ្លៀងមេឃស្រឡះ! ក្រុមហ៊ុន Thai Airways ងើបឡើងវិញ បង្កើនចំនួនជើងហោះហើរដឹកទំនិញទ្វេដង ដោយសារកត្តាមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 30, 2022 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) បាននិយាយថា ខ្លួននឹងបង្កើនចំនួនជើងហោះហើរដឹកទំនិញទ្វេដងទៅកាន់ប្រទេសចិន និងឥណ្ឌានៅខែក្រោយ ដោយសារតម្រូវការសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសថៃមានការកើនឡើង។ ក្រុមហ៊ុនអាកាសចរណ៍ជាតិបាននិយាយថា តួលេខនឹងកើនឡើងដល់ ៨៧ ជើងហោះហើរនៅខែក្រោយ ដើម្បីបំពេញតម្រូវការកើនឡើងពីប្រទេសចិន និងឥណ្ឌា។ ជាក់ស្ដែងក្នុងខែមីនា ក្រុមហ៊ុន THAI Cargo បានដំណើរការជើងហោះហើរសរុបចំនួន ៣៩ដឹកជញ្ជូនផ្លែឈើទៅកាន់ប្រទេសនាំចេញធំៗទាំងពីរ។ ក្នុងនោះគោលដៅសំខាន់ៗ គឺមាន Guangzhou ដែលឃើញជើងហោះហើរដឹកទំនិញថៃ ២៧ជើង ខណៈ ៤ ជើងទៅ Kunming និង ៨ ពី Kunming

  • ប្រសើរមែនទែន! ទឹកឃ្មុំព្រៃមណ្ឌលគិរីត្រូវបានចុះបញ្ជីផ្លូវការជាផលិតផលសម្គាល់ភូមិសាស្ត្រហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 30, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ទឹកឃ្មុំព្រៃមណ្ឌលគិរីត្រូវបានចុះបញ្ជីផ្លូវការជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលនេះចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក្នុងការលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។ ថ្លែងក្នុងពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរីនិយាយជារួម និងសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើនិយាយដោយឡែក ដែលទឹកឃ្មុំព្រៃ ផលិតផលមូលដ្ឋានរបស់ខ្លួនត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅពេលនេះ។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា នេះគឺជាមោទកភាពសម្រាប់បងប្អូនសហគមន៍មូលដ្ឋាន និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទទួលស្គាល់គុណភាពនៃទឹកឃ្មុំព្រៃមណ្ឌលគិរី និងចូលរួមបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។ ឯកឧត្តម

  • អ៊ុយក្រែន នឹងផ្ដល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនអន្តរជាតិដែលបញ្ឈប់អាជីវកម្មនៅរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 30, 2022 Khmernote

    រដ្ឋបាលអ៊ុយក្រែនបាននិយាយថា ខ្លួននឹងផ្ដល់ “ពានរង្វាន់សន្តិភាព” “Peace Award” ដល់ក្រុមហ៊ុនអន្តរជាតិដែលបានចាកចេញពីប្រទេសរុស្ស៊ី ខណៈពេលដែលប្រទេសមហាអំណាចមួយនេះបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មាន The Kyiv Independent បានរាយការណ៍ថា នៅពេលដែលការឈ្លានពានពីរុស្ស៊ីបានឈានដល់ថ្ងៃទី៣១ រដ្ឋបាលអ៊ុយក្រែនបានប្រកាសផ្តល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនដែលបានចាកចេញពីប្រទេសរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែនដែលជាប្រទេសដែលរងគ្រោះដោយសង្រ្គាម។ ការផ្ដល់ពានរង្វាន់ខាងលើ ត្រូវបានប្រកាសដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មាននៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ដោយដកស្រង់សម្តីប្រធានបុគ្គលិករបស់ប្រធានាធិបតី Zelensky គឺលោក Andriy Yermak ។ លោក Andriy Yermak ដែលជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងថា

  • ជប៉ុន ប្រកាសហាមឃាត់ការនាំចេញទំនិញប្រណិតបន្ថែមទៀតទៅកាន់រុស្ស៊ី  ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលស្និទ្ធនឹងលោក ពូទីន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 30, 2022 Khmernote

    ប្រទេសជប៉ុន ថ្មីៗនេះប្រកាសថា នឹងហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលមានទ្រព្យ ហើយជិតស្និទ្ធនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Hagiuda Koichi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងប្រទេសអ៊ុយក្រែន និងបង្កើតការដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ការហាមឃាត់ទំនិញប្រណិតនៅពេលនេះមានចំនួន ១៩មុខ រួមទាំងរថយន្តដែលមានតម្លៃជាង ៦លានយ៉េន ឬប្រហែល ៤៨,០០០ដុល្លារ និងម៉ូតូមានតម្លៃជាង ៦០០,០០០ យ៉េន ប្រហែល ៤,៨០០ដុល្លារ។ ក្នុងនោះក៏រួមបញ្ចូលផងដែរនូវព្យាណូដែលមានតម្លៃជាង ២០០,០០០ យ៉េន ប្រហែល ១,៦០០ ដុល្លារ គុជធម្មជាតិ

  • ខឹងចិត្តពេក! មហាសេដ្ឋីលេខ ១ Elon Musk ចង់បង្កើតបណ្ដាញសង្គមថ្មី ឱ្យបានល្អបំផុតសម្រាប់អ្នកប្រើប្រាស់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ March 29, 2022 Khmernote

    មហាសេដ្ឋីលេខ ១ លើពិភពលោក Elon Musk បានកាលពីថ្ងៃសោរិ៍កន្លងទៅនេះ បានបង្ហើបនៅលើបណ្ដាញ​ tweet ថា លោកចង់បង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយ ក្រៅពីជំនួយរាប់សិបមុខដែលនៅក្នុងដៃនាពេលបច្ចុប្បន្ន។ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បង្ហាញពីគំនិតចង់បង្កើតវេទិការសង្គមថ្មី បន្ទាប់ពីបានរិះគន់យ់ាងចាស់ដៃទៅលើ Twitter។ មហាសេដ្ឋីរូបនេះបានបង្ហោះនៅលើបណ្ដាញ Twitter ថា គាត់កំពុងគិតយ៉ាងម៉ត់ចត់ ក្នុងការបង្កើតបណ្ដាញ​សង្គមថ្មី ដែលមានភាពបើកចំហ ផ្តល់អាទិភាពដល់ការនិយាយដោយសេរី និងជាកន្លែងដែលមានការឃោសនាតិចតួចបំផុត សម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ ហេតុផលចម្បងដែលបណ្ដាលឱ្យគាត់ចង់បង្កើតបណ្ដាញសង្គម​ ដែលអាចនឹងប្រជែងជាមួយបណ្ដាញសង្គមល្បីរួមមាន៖ Twitter,Facebook,YouTube​ និង Truth Social របស់លោក

  • សហរដ្ឋអាមេរិក​ នឹង​ពិចារណា​យក​ពន្ធ​លើ​ការ​នាំ​ចូលបន្ទះសឡាពី​ប្រទេស​ថៃ  កម្ពុជា និងប្រទេស ២ទៀត​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 29, 2022 Khmernote

    មន្ត្រីពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា ពួកគេនឹងចាប់ផ្តើមការស៊ើបអង្កេត ដែលអាចបណ្តាលឱ្យមានការយកពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panels) ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន។ ការស៊ើបនេះ នឹងប៉ះទង្គិចដល់អ្នកអភិវឌ្ឍន៍គម្រោងថាមពលស្អាត ដែលពឹងផ្អែកលើការនាំចូលក្នុងតម្លៃថោកដើម្បីរក្សាការចំណាយ។ ការសម្រេចរបស់របស់ក្រសួងពាណិជ្ជកម្មទាក់ទងនឹងការនាំចូលពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា គឺកើតឡើងនៅពេលដែលក្រុមហ៊ុន Auxin Solar បានធ្វើការស្នើសុំ។ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ានៅឆ្នាំនេះ បានស្នើសុំការស៊ើបអង្កេតដោយលើកហេតុផលថា ក្រុមហ៊ុនផលិតរបស់ចិនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសទាំងនោះដើម្បីចៀសវាងការបង់ពន្ធរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិតមួយទសវត្សរ៍លើទំនិញថាមពលពន្លឺព្រះអាទិត្យដែលផលិតនៅប្រទេសចិន។ ទោះបីជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជកម្មឧស្សាហកម្មថាមពលព្រះអាទិត្យបាននិយាយថា ការស៊ើបដោយសារតែការស្នើរបស់ក្រុមហ៊ុនតែមួយនោះ នឹងរារាំងការអភិវឌ្ឍន៍គម្រោងភ្លាមៗ ហើយក៏ប៉ះពាល់ដល់វឌ្ឍនភាពរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ខណៈប្រធានាធិបតី Joe Biden បានកំណត់គោលដៅកាត់បន្ថយវិស័យអគ្គិសនីរបស់សហរដ្ឋអាមេរិកចេញពីឥន្ធនៈហ្វូស៊ីលនៅឆ្នាំ ២០៣៥ ដែលជាគោលដៅដែលអាចជំរុញថាមពលពន្លឺព្រះអាទិត្យដើម្បីផ្គត់ផ្គង់ដល់ទៅ

  • ពូកែមែន! ហាងមួយកន្លែងនៅខេត្តសៀមរាប យកផ្លែឈើគេបោះចោលច្នៃនិងផលិតជាកាបូប ស្បែកជើងធម្មជាតិ ស្អាតៗគុណភាពល្អ សម្រាប់លក់ជូនអតិថិជន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម March 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ហាងមួយកន្លែង ក្នុងក្រុងសៀមរាប ឈ្មោះសមធម៌ ក្រៅពីលក់ផលិតផលដែលត្បាញចេញពីសរសៃសូត្រ និងសរសៃឈូក បានខិតខំអភិវឌ្ឍន៍ស្នាដៃថ្មីៗ ដោយបានយកផ្លែឈើដូចជា ផ្លែស្វាយ ចេក និងម្នាស់ រួមជាមួយវត្ថុធាតុដើម មួយចំនួនទៀត មកផលិតជាកាបូប និងស្បែកជើង សម្រាប់លក់ជូនអតិថិជន។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! អ្នកស្រី ជីម សាវិន អ្នកចាត់ការទូទៅក្នុងហាងសមធម៌ បានឱ្យដឹងថា ហាងសមធម៌ បានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៩មក បច្ចុប្បន្នហាងមួយកន្លែងនេះមានកែច្នៃផលិតផល ចេញពីសរសៃសូត្រ សរសៃឈូក មកជាក្រណាត់សូត្រធម្មជាតិយ៉ាងស្រស់ស្អាត និងថ្មីៗនេះ បានកែច្នៃប្រភេទផ្លែឈើរួមជាមួយវត្ថុធាតុដើមមួយចំនួនទៀតដូចជា ផ្លែស្វាយ ម្នាស់ ដើមនិងផ្លែចេក មកជាផលិតផល

  • ក្រសួងសាធារណការ រកចំណូលបាន ៧០លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេសចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបាន ៧០លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេស ចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ តួលេខនេះត្រូវបានបង្ហាញដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ( techinspection.mpwt.gov.kh ) នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ នៅក្នុងពិធីឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “ប្រាក់ចំណូលពីការលក់ស្លាកលេខពិសេសក្នុងឆ្នាំ២០២១ មានចំនួន ១៦.៨ លានដុល្លារអាមេរិក កើនឡើងប្រហែល