ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) បាននិយាយថា ខ្លួននឹងបង្កើនចំនួនជើងហោះហើរដឹកទំនិញទ្វេដងទៅកាន់ប្រទេសចិន និងឥណ្ឌានៅខែក្រោយ ដោយសារតម្រូវការសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសថៃមានការកើនឡើង។ ក្រុមហ៊ុនអាកាសចរណ៍ជាតិបាននិយាយថា តួលេខនឹងកើនឡើងដល់ ៨៧ ជើងហោះហើរនៅខែក្រោយ ដើម្បីបំពេញតម្រូវការកើនឡើងពីប្រទេសចិន និងឥណ្ឌា។
ជាក់ស្ដែងក្នុងខែមីនា ក្រុមហ៊ុន THAI Cargo បានដំណើរការជើងហោះហើរសរុបចំនួន ៣៩ដឹកជញ្ជូនផ្លែឈើទៅកាន់ប្រទេសនាំចេញធំៗទាំងពីរ។ ក្នុងនោះគោលដៅសំខាន់ៗ គឺមាន Guangzhou ដែលឃើញជើងហោះហើរដឹកទំនិញថៃ ២៧ជើង ខណៈ ៤ ជើងទៅ Kunming និង ៨ ពី Kunming ទៅ New Delhi ។ ទន្ទឹមនឹងនេះ ខែមេសា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរចំនួន ៥៨ ទៅកាន់ទីក្រុង Guangzhou, ១២ជើង ទៅ Chengdu, ៨ជើង ទៅ Kunming និង ៩ ជើងទៀតពី Kunming ទៅ New Delhi។
ក្រុមហ៊ុន THAI បាននិយាយថា គោលដៅរបស់ខ្លួនក្នុងការបង្កើតប្រាក់ចំណូល និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ គឺមិនត្រឹមតែលើវិស័យធ្វើដំណើរ និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសិករថៃឱ្យទទួលបានផលិតផលរបស់ពួកគេទៅកាន់ទីផ្សារពិភពលោកផងដែរ។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួននឹងប្រើប្រាស់បទពិសោធន៍ និងជំនាញដ៏យូររបស់ខ្លួនក្នុងការដោះស្រាយផ្លែឈើ ដើម្បីធានាថាការដឹកជញ្ជូនមិនធ្វើឱ្យខូច៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


