មហាសេដ្ឋីរុស្ស៊ី៖ “ជំហានបន្ទាប់ នៃសង្រ្គាមរបស់លោកពូទីន អាចជាការលុកលុយប្រទេសបាល់ទិក និងប្រទេស ៣ទៀត”
បុគ្គលជោគជ័យ April 4, 2022 Khmernote

លោក Mikhail Khodorkovsky ដែលជាមហាសេដ្ឋីរុស្ស៊ីនិរទេសខ្លួន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា ជំហានបន្ទាប់ក្នុងសង្រ្គាមរបស់លោក Vladimir Putin អាចជាការលុកលុយប្រទេសបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី។

លោក Khodorkovsky បាននិយាយម្ដងហើយម្ដងទៀតថា៖ “យើងត្រូវតែយល់ថា នៅក្នុងគំនិតរបស់គាត់ ពូទីនកំពុងធ្វើសង្រ្គាមមិនមែនជាមួយអ៊ុយក្រែនទេ។ គាត់កំពុងធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ”។ លោក Khodorkovsky បានបន្តថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិនបើលោក ពូទីន សម្រេចចិត្តថាគាត់ឈ្នះនៅអ៊ុយក្រែន នេះមិនមែនជាជំហានចុងក្រោយទេ គឺជាសង្រ្គាមចុងក្រោយ ព្រោះជំហានបន្ទាប់នឹងក្លាយជាប្រទេសបាល់ទិក”។

ប្រទេសបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី សុទ្ធតែជាសមាជិករបស់អង្គការណាតូ ដែលប្រធានាធិបតី Joe Biden ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកនឹង “ការពារគ្រប់អ៉ីញនៃទឹកដី NATO” ហើយបានផ្លាស់ប្តូរកងទ័ពអាមេរិកចូលទៅក្នុងតំបន់។ គួរបញ្ជាក់ថា Mikhail Khodorkovsky ដែលជាអតីតមហាសេដ្ឋីប្រេងត្រូវបានគេចាត់ទុកថា ជាអ្នកមានបំផុតនៅក្នុងប្រទេសរុស្ស៊ីរហូតដល់ឆ្នាំ២០០៣ នៅពេលដែលលោកពូទីនបានចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុនិងដាក់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំ។ ចាប់តាំងពីលោក Khodorkovsky ត្រូវបានដោះលែងនៅឆ្នាំ២០១៣ គាត់បានក្លាយជាអ្នករិះគន់ដោយចំហរចំពោះរបប ក្រឹមឡាង និងលោកពូទីន៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider