ច្បាស់ជាកក្រើកហើយប៊ូសស្ត្រងឆ្នាំនេះ
Boostrong April 5, 2022 Khmernote

នៅតែប៉ុន្មានថ្ងៃខាងមុខទៀតទេ ពិធីបុណ្យអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នឹងខិតជិតមកដល់ហើយដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ២០២២ ហើយនេះជាឱកាសតែមួយគត់មួយឆ្នាំមានម្ដងដែលប្រជាជនខ្មែរគ្រប់រូប សប្បាយរីករាយជុំគ្រួសារបងប្អូនមិត្តភក្ដ័ ដូចនេះហើយដើម្បីបន្ថែមភាពរីករាយដល់ប្រជាពលរដ្ឋខ្មែរមួយកំរិតទៀតទើបប៊ូសស្ត្រងបានរៀបចំមហាសង្ក្រាន្តដ៏ធំជាងគេនៅបាត់ដំបង។

ឆាកតន្ត្រីប៊ូសស្ត្រងដ៏សម្បើមអស្ចារ្យលេចធ្លោជាងគេ ធំជាងគេនៅទឹកដីបាត់ដំបង ជាមួយកម្មវិធីសប្បាយៗមានទាំងលក្ខណៈប្រពៃណីជាតិ និងសម័យទំនើបជាច្រើននឹងបង្ហាញខ្លួនដើម្បីចាំទទួលអបអរបងប្អូនខ្មែរយើងទៅពីគ្រប់ទិសទីនាទឹកដីដងស្ទឹងសង្កែ ថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មីនេះ។

បងប្អូនពិតជាទទួលបានអារម្មណ៍ប្លែកខុសពីកម្មវិធីណាៗទាំងអស់ជាមួយមហាសង្ក្រាន្តប៊ូសស្ត្រងបាត់ដំបង ដែលមានទាំងការលេងល្បែងប្រជាប្រិយ ការទស្សនាតំបន់ឆ្នៃប្រឌិតជាលក្ខណៈខ្មែរ ការរាំលេងចង្វាក់ប្រពៃណីនិង EDM ក្រោមដំណក់ទឹក ការទិញផលិតផលជាង១០០ស្តង់ និងជាពិសេសជាងគេគឺការរីករាយជាមួយការប្រគំតន្ត្រីដែលមានសុទ្ធតែកំពូលតារាចម្រៀងប្រចាំប្រទេសខ្មែរយើង រួមមាន៖ លោក ណុប បាយ៉ារិទ្ធ, កញ្ញា ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ នីសា, លោកឆន សុវណ្ណារាជ, លោក ហ្សូ1ណូ, កញ្ញា យូរី, កញ្ញា សុខ សេឡាលីន, កញ្ញា វី ឌីណែត, លោក វង្ស ដារ៉ារតនា, លោក សួរ វីចិត្រ, លោក ស្ទែប, កញ្ញា ឈិន រតនៈ, លោក នួន សុធារៈ, លោក ឃី សុឃុន, កញ្ញា ចំរើន សុភ័ក្រ, លោក ឈាន ជាឡីយ, លោក គង់ ចំរើន, កុមារពេជ្រ ថៃ, កុមារី សុខ សុជាតា, កុមារ ឡុង លីងគ័ង្គ។

ប៉ុនណឹងហើយដឹងតែអេមហ្នង សង្ក្រាន្តប៊ូសស្ត្រងបាត់ដំបងឆ្នាំនេះ តោះត្រៀមខ្លួនទៅជួបគ្នា ដើម្បីទទួលភាពរីករាយ សប្បាយទាំងអស់គ្នាថ្ងៃទី ១៤-១៥-១៦ ខែមេសានេះ។