- សេដ្ឋកិច្ចសេដ្ឋកិច្ច April 2, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ឪឡឹក ផ្លែស្រកានាគ និងផលិតផលកសិកម្មផ្សេងទៀតកំពុងត្រូវបានលក់ក្នុងតម្លៃ ៣,០០០-៨០០០ ដុង (០.១៣-០.៣៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅទីក្រុងហូជីមិញ និងហាណូយ ចាប់តាំងពីស្ថានភាពនាំចេញរបស់ចិននៅតែបន្តអាក្រក់ទៅៗ។ នៅក្នុងសង្កាត់ 12 របស់ទីក្រុង ហូជីមិញ, Binh Thanh, Go Vap និងទីក្រុងផ្សេងទៀត ឃើញថាអ្នកលក់ផ្លែឈើជាច្រើនបានដាក់លក់ជាហូរហែរនៅតាមចិញ្ចើមផ្លូវដោយលក់ក្នុងតម្លៃទាបបំផុត។ ជាកក់ស្ដែង លោក Cuong អ្នកលក់នៅស្រុក Tan Binh បាននិយាយថា “ជាធម្មតាឪឡឹកប្រភេទនេះត្រូវបានលក់ក្នុងតម្លៃ ២៥,០០០ ដុង (១.០៩
- គំនិតអប់រំ បុគ្គលជោគជ័យគំនិតអប់រំ បុគ្គលជោគជ័យ April 1, 2022 Khmernote
ជាការពិតណាស់ នៅពេលអ្នកដែលធ្លាប់ជាប់ពន្ធនាគារ តែងត្រូវគេចាត់ទុកថាជាមនុស្សមានប្រវត្តិមិនល្អ ហើយពេលចេញពីការឃុំឃាំងក៏ត្រូវបានគេរើសអើស ដោយសារប្រវត្តិដ៏ខ្មៅងងឹត។ យ៉ាងណាមិញថ្ងៃនេះ សុំលើកយករឿងរ៉ាវរបស់បុរសមួយរូប ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំ ប៉ុន្តែគាត់ជំនះ និងតស៊ូ នឹងការរើសអើងហើយខិតខំរហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយ ហើយបានក្លាយជាអ្នកតស៊ូមតិ ដើម្បីទាមទារកុំឱ្យរើសអើងអ្នកធ្លាប់ជាប់ពន្ធនាគារ ហើយផ្ដល់ឱកាសឱ្យពួកគេជាថ្មីម្ដងទៀត។ លោក Larry Miller សព្វថ្ងៃគឺជានាយកប្រតិបត្តិក្រុមហ៊ុន Nike’s Jordan Brand ដោយគាត់បានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការឡើងដំណែង និងបង្កើនក្រេឌីតរបស់គាត់នៅក្រុមហ៊ុនដូចជា៖ Campbell Soup, Kraft Foods និង NBA’s Portland Trail Blazers ។ បើយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 1, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ភួយ បន្ទះប្លាស្ទិក និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ផ្សេងទៀតសម្រាប់ប្រជាជនដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋាភិបាលបានកត់សម្គាល់ថា មនុស្សជាង ១០លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេស ឬឆ្លងចូលទៅក្នុងប្រទេសជិតខាងចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ដោយមើលឃើញពីស្ថានភាពនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្តល់ការផ្គត់ផ្គង់ដោយឥតគិតថ្លៃ តាមរយៈទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ដែលកំពុងតែជួយជនភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ប៉ូឡូញ រូម៉ានី ហុងគ្រី ម៉ុលដាវី និងស្លូវ៉ាគី។ ផែនការនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ដោយប្រទេសជប៉ុននឹងផ្តល់ភួយចំនួន ៥,០០០ បន្ទះប្លាស្ទិកចំនួន ៤,៥០០ និងកម្រាលពូកចំនួន ៨,៥០០ ស្របតាមច្បាប់ប្រតិបត្តិការរក្សាសន្តិភាព។ ទន្ទឹមនឹងនេះ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានប្រាប់អ្នកសារព័ត៌មានថា
- អាជីវកម្មអាជីវកម្ម April 1, 2022 Khmernote
យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាមុននេះបន្តិចបានឱ្យដឹងថា ផ្លែគុយ ផ្លែសិរមាន់ ផ្ញៀវ និងផ្លែឈើព្រៃមួយចំនួនទៀត បានចាប់ផ្តើមប្រមូលផលហើយ ដែលនេះសុទ្ធសឹងជាអនុផលពីព្រៃឈើក្នុងរមណីយដ្ឋានអង្គរ។ អនុផលទាំងនោះ បានផ្តល់ជាចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ផ្តើមប្រមូលផលផ្លែឈើព្រៃនៅតំបន់ជុំវិញ យកលក់ដូរនៅតាមផ្លូវក្បែរប្រាសាទ ដែលគេឃើញច្រើនជាងគេ គឺនៅតាមផ្លូវប្រាសាទអង្គរវត្ត ដូចជាផ្លូវកូម៉ៃជាដើម។ អ្នកស្រី យឹប កត រស់នៅភូមិទស្សិនខាងត្បូង សង្កាត់គោកចក លក់ផ្លែឈើលើផ្លូវកូម៉ៃ រយៈពេល៦ឆ្នាំមកហើយ។ អ្នកស្រីមានលក់ផ្លែឈើចម្រុះជាច្រើន ហើយរដូវនេះផ្លែឈើមានលក់ច្រើនជាងគេ មានគុយ សិរមាន់ និងផ្ញៀវ។ អ្នកស្រីប្រាប់ថា ឆ្នាំនេះផ្លែឈើព្រៃ ដូចជាគុយ និងសិរមាន់ រៀងសម្បូរជាងឆ្នាំទៅមិញ និងលក់បានតម្លៃសមរម្យ។ ចំណែកអ្នកលក់មួយរូបទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 1, 2022 Khmernote
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងទាមទារឱ្យអ្នកទិញបរទេសបង់ប្រាក់ សម្រាប់ឧស្ម័នរុស្ស៊ីគិតជាប្រាក់ “រូប” ចាប់ពីថ្ងៃ (៣១ មីនា) តទៅ ឬ ក្នុងករណីផ្សេងទៀតដែលត្រូវកាត់បន្ថយការផ្គត់ផ្គង់។ ការផ្លាស់ប្ដូរនេះ រដ្ឋធានីអឺរ៉ុបបានច្រានចោល ហើយទីក្រុងប៊ែរឡាំងបាននិយាយថា វាស្មើនឹង “ការបង្ខូចកេរ្តិ៍ឈ្មោះ”។ ចំណាត់ការរបស់លោក ពូទីន តាមរយៈក្រឹត្យមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យអឺរ៉ុបប្រឈមមុខនឹងការរំពឹងទុកនៃការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នច្រើនជាងមួយភាគបី។ ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសពឹងផ្អែកខ្លាំងបំផុតលើរុស្សី បានដាក់ដំណើរការផែនការគ្រាអាសន្ន ដែលអាចនាំទៅដល់ការរៃអង្គាសប្រាក់នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប។ ប្រធានាធិបតីរុស្ស៊ី បាននិយាយថាអ្នកទិញឧស្ម័នរុស្ស៊ី “ត្រូវតែបើកគណនីប្រាក់ “រូប” នៅក្នុងធនាគាររុស្ស៊ី។ គណនីដែលបានទូទាត់នឹងត្រូវធ្វើឡើងសម្រាប់ការចែកចាយឧស្ម័នចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ទៅ
- អាជីវកម្មអាជីវកម្ម March 31, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ម្ចាស់ចម្ការម្នាស់ទឹកឃ្មុំមួយកន្លែងក្នុងខេត្តស្ទឹងត្រែងចែករំលែកបទពិសោធន៍ក្នុងការដាំដុះដែលទទួលបានទិន្នផលច្រើន ហើយមានរស ជាតិផ្អែមឆ្ងាញ់ដែលកំពុងមានតម្រូវការទីផ្សារ ខណៈដំណាំម្នាស់ទឹកឃ្មុំ ក៏ជាដំណាំដែលមានសក្ដានុពលមួយប្រចាំខេត្តស្ទឹងត្រែងផងដែរ។ លោក សាយ ពន្លឺចិត្តតាក់ករុណា ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមផ្នែកកសិកម្មដាំម្នាស់នេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ក៏ដូចជាបានជួយលើក ស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ថែមទៀតផង។ លោកបានបន្តថា សម្រាប់ប្រជាកសិករទាំងអស់ដែលមានបំណងចង់ធ្វើ ឬក៏សាក ល្បងកសិកម្មផ្នែកដាំម្នាស់នេះគួរតែស្វែងយល់ពីបច្ចេកទេសក្នុងការដាំឱ្យបានច្បាស់លាស់ជាមុនសិន ទើបមិនធ្វើឱ្យខាត បង់ថវិកា។ ជាមួយគ្នាលោកបានរៀបរាប់ពីបច្ចេកទេសមួយចំនួនក្នុងការដាំម្នាស់ទឹកឃ្មុំនេះឱ្យទទួលបានផលច្រើនតាមតម្រូវការ ដោយជាដំបូង: ទី១- ការរៀបចំរង យើងត្រូវ ភ្ជួរដីឱ្យបានស្អាត ទុកចោល ១សប្ដាហ៍ ទី២- ការដាំម្នាស់ យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ ដែលមានចន្លោះ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ March 31, 2022 Khmernote
កាសែតអ៉ីតាលី Corriere della Sera បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៉ីតាលីបានរឹបអូសរថយន្ត limousine ការពារគ្រាប់កាំភ្លើងដ៏ប្រណិតតម្លៃ ៦៧០,០០០ ដុល្លារ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរបានរឹបអូសរថយន្ត Mercedes-Maybach S650 Guard VR10 ពណ៌ខ្មៅ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីផ្នែករុករករ៉ែ និងទូរគមនាគមន៍លោក Alisher Usmanov ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅ Sardinia ដែលជាកោះមួយនៅសមុទ្រមេឌីទែរ៉ាណេ។ ជាមួយគ្នានេះ ប៉ូលីសពន្ធដារអ៉ីតាលីបានបញ្ជាក់ប្រាប់កាសែត The Times កាលពីថ្ងៃអង្គារថា រថយន្តនេះស្ថិតក្នុងចំណោមទ្រព្យសម្បត្តិរបស់លោក Usmanov នៅលើកោះដែលត្រូវបានរឹបអូស។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 31, 2022 Khmernote
កសិករដាំស្វាយក្នុងខេត្ត Udon Thani ប្រឈមនឹងការចាល់ស្វាយដោយសារសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មាន nationthailand។ កសិករនៅក្នុងស្រុក Nong Wua So នៃខេត្ត Udon Thani អាចនាំចេញផ្លែស្វាយបានត្រឹមតែ ២,០០០តោនប៉ុណ្ណោះក្នុងចំណោមចំនួន ១០,០០០ តោនដែលប្រមូលផលបាន ដោយសារតែប្រទេសមួយចំនួនបានកំណត់ជើងហោះហើរដឹកទំនិញចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត Udon Thani លោក Prasert Faichaona បាននិយាយកាលពីថ្ងៃពុធថា ស្រុក Nongwuasor បានឃើញទិន្នផលស្វាយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងប្រមូលផលបានរហូតដល់ចំនួន ១៥,០០០ តោននៅក្នុងខែឧសភា។ លោកបន្តថា៖ “ស្វាយបីប្រភេទដែលមានតម្រូវការខ្ពស់នៅទីផ្សារបរទេសគឺ










