មហាសេដ្ឋី Warren Buffett ៖ “ចង់ជោគជ័យ ពេលនៅយុវវ័យត្រូវចេះប្រើវិធីមួយនេះ”
បុគ្គលជោគជ័យ April 11, 2022 Khmernote

នៅពេលនិយាយអំពីការវិនិយោគ ការធ្វើជំនួញ ឬការដំណើរការជីវិតផ្ទាល់ខ្លួនមហាសេដ្ឋី Warren Buffett តែងតែនិយាយអ្វីដែលត្រឹមត្រូវដើម្បីផ្តល់នូវប្រាជ្ញា និងការបំផុសគំនិត។ ជាក់ស្ដែងកាលពី ១៥ឆ្នាំមុន នៅពេលសួរសំណួរពីម្ចាស់ភាគហ៊ុន និងអ្នកគាំទ្រនៅឯកិច្ចប្រជុំប្រចាំឆ្នាំក្រុមហ៊ុន Berkshire Hathaway មហាសេដ្ឋី Buffett ត្រូវបានក្មេងជំទង់ចោទសួរថាតើដំបូន្មានអ្វីដែលគាត់នឹងផ្តល់ឲ្យយុវជនដើម្បីទទួលបានជោគជ័យ?

ចំពោះសំណួរនេះមហាសេដ្ឋីលំដាប់ទី៤ លើពិភពលោកបានឆ្លើយថា៖​ « វិធីតែមួយគត់ដែលអ្នកអាចទទួលបានជោគជ័យគឺ ត្រូវចេះជ្រើសរើសមនុស្ស មិនថាអ្នកស្ថិតក្នុងវ័យ ឬ ដំណាក់កាលណាក៏ដោយ ការដើរលេងជាមួយមនុស្សល្អជាងអ្នក ជ្រើសរើសមិត្តរួមការងារដែលមានអាកប្បកិរិយាល្អជាងអ្នក អ្នកនឹងរសាត់តាមទិសដៅនោះ។ មនុស្សដែលអ្នកជ្រើសរើសនៅក្បែរពិតជាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍអាជីពរបស់អ្នក។ នៅពេលអ្នកជ្រើសរើសមនុស្សដែលនៅជុំវិញអ្នកជាបុគ្គលដែលល្អ និងឆ្លាតជាងអ្នក ហើយរៀនពីទម្លាប់ជោគជ័យរបស់ពួកគេ អ្នកនឹងស្រូបចំណេះដឹងរបស់ពួកគេ ហើយអ្នកកាន់តែពូកែ និងឆ្លាតជាងមុន»៕

អត្ថបទ៖ លីនី
ប្រភព៖ inc