ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានកង្វះខាតប្រេងឆាចម្រាញ់ចេញពីផ្កាឈូករ័ត្ន ហើយធ្វើឱ្យតម្លៃប្រេងផ្សេងៗនៅលើទីផ្សារសកលឡើងថ្លៃកប់ទៀត
សេដ្ឋកិច្ច April 11, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost បានឱ្យដឹងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានកង្វះខាតប្រេងឆាដែលចម្រាញ់ចេញពីផ្កាឈូករ័ត្នជាសាកល ដែលបានជំរុញឱ្យតម្លៃប្រេងដែលអាចបរិភោគបានផ្សេងទៀតឡើងដល់កម្រិតខ្ពស់ ហើយធ្វើឱ្យអ្នកផលិតម្ហូបអាហារ និងអ្នកប្រើប្រាស់កំពុងប្រឈមមុខនឹងអតិផរណា។

កង្វះខាតនៃប្រេងផ្កាឈូករ័ត្នរបស់អ៊ុយក្រែនបានបង្កឱ្យមានឥទ្ធិពលដូមីណូ (domino) ធ្វើឱ្យទំនិញផ្សេងៗនៅលើទីផ្សារជាពិសេសទំនិញប្រេងផ្សេងៗទៀតកើនឡើងខ្ពស់ដូចជា គ្រាប់ធញ្ញជាតិ ដូង និងប្រេងអូលីវ ខណៈដែលអ្នកផលិតអាហារស្វែងរកជម្រើសផ្សេង។ តម្លៃប្រេងផ្កាឈូករ័ត្នសកលបានកើនឡើង ៤៤% នៅចុងខែមីនាធៀបនឹងឆ្នាំមុន ខណៈដែលប្រេង rapeseed បានកើនឡើង ៧២% ប្រេង​សណ្តែកសៀង​ឡើង ​៤១% ប្រេងដូង​ឡើង ​៦១% និង​ប្រេង​អូ​លីវ​ឡើង​ ១៥% នេះបើយោងតាមក្រុមហ៊ុនទិន្នន័យទីផ្សារ Mintec Ltd។

គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ុយក្រែន គឺជាប្រទេសផលិតប្រេងផ្កាឈូករ័ត្នដ៏សំខាន់ដែលបង្កើតបានជាង ៤៧% នៃការនាំចេញរបស់ពិភពលោក។ ប៉ុន្តែការនាំចេញប្រេងផ្កាឈូករ័ត្ន និងគ្រាប់ពូជដែលប្រើដោយម៉ាស៊ីនសម្រាញ់នៅកន្លែងផ្សេងទៀត បានបញ្ឈប់ជាបន្ទាន់ចំពេលមានសង្រ្គាម ដោយបង្អាក់ការផ្គត់ផ្គង់ទំនិញដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការចម្អិនអាហារ និងជាគ្រឿងផ្សំនៅក្នុងផលិតផលប្រចាំថ្ងៃដូចជា margarine, mayonnaise និងនំបុ័ង៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost