ព័ត៌មានចុងក្រោយ
  • តំលៃរថយន្តនៅរុស្សីឡើងថ្លៃ ៤០% ហើយចំនួននៃការលក់ធ្លាក់ចុះ ៦០% ក្រោយរងការដាក់ទណ្ឌកម្មរបស់ប្រទេសមួយចំនួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 7, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា ការលក់រថយន្តរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងខែមីនា ខណៈតម្លៃរថយន្តក៏ឡើងខ្ពស់ ដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សារព៏ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនលក់រថយន្តធំជាងគេរបស់រុស្ស៊ីគឺ Rolf បានឃើញការលក់រថយន្តធ្លាក់ចុះ ៦០% ចាប់ពីខែកុម្ភៈដល់ខែមីនា ហើយយោងទៅតាមនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Svetlana Vinogradova បានគេប៉ាន់ស្មានថានឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ។ ជាមួយគ្នានេះ Bloomberg ក៏បានរាយការណ៍ផងដែរថា តម្លៃរថយន្តបានកើនឡើងដល់ទៅ ៤០% កាលពីខែមុន។ លោក Anton Shaparin អនុប្រធានសហភាពរថយន្តជាតិបានប្រាប់ Bloomberg ថា ជាលទ្ធផលនៃទណ្ឌកម្មរបស់លោកខាងលិច រថយន្តអឺរ៉ុប និងជប៉ុន អាចត្រូវបានជំនួសដោយរថយន្តចិន

  • មហាសេដ្ឋី Bill Gates ប្រាប់ពីមូលហេតុដែលត្រូវប្រយ័ត្នក្នុងការវិនិយោគ Bitcoin ហើយផ្ដាំថា៖ “ប្រសិនបើអ្នកមានលុយតិចជាង Elon Musk គួរប្រយ័ត្ន” បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 6, 2022 Khmernote

    ក្នុងពេលបច្ចុប្បន្ននេះ ឃើញថាមហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើនងាកទៅរកការវិនិយោគនៅក្នុង Bitcoin ប៉ុន្តែក្នុងនោះមិនមានវត្តមានមហាសេដ្ឋីចិត្តធម៌ Bill Gates ឡើយ។ បើយោងតាមបទសម្ភាសន៍មួយកាលពីខែកុម្ភៈ ឆ្នាំ២០២១ មហាសេដ្ឋីបានប្រាប់ពីមូលហេតុ ដែលលោកមិនវិនិយោគនៅក្នុង Bitcoin ហើយថែមទាំងណែនាំអ្នកដែលវិនិយោគនៅក្នុងនោះ មានការប្រុងប្រយ័ត្ននឹងគិតគូរឱ្យច្បាស់លាស់ទៀតផង។ ស្ថាបនិកក្រុមហ៊ុន Microsoft បានប្រាប់ Bloomberg Technology ថា៖ “គាត់មានការប្រុងប្រយ័ត្នចំពោះភាពច្របូកច្របល់លើ Bitcoin ជាពិសេសដោយសារតម្លៃនៃរូបិយប័ណ្ណគ្រីបតូ ដែលអាចត្រូវបានផ្លាស់ប្ដូរយ៉ាងលឿនដោយសាររឿងហេតុសាមញ្ញៗ ដូចជាការបង្ហោះរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk នៅលើគណនី tweeter របស់គាត់ជាដើម “។

  • យីអ៊ុនឡើងវិញហើយ! ទ្រព្យសម្បត្តិរបស់លោក Donald Trump កើនឡើង ៦០០លានដុល្លារ ចាប់តាំងពីគាត់បានចាកចេញពីសេតវិមាន បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 6, 2022 Khmernote

    ទ្រព្យសម្បត្តិសុទ្ធរបស់អតីតប្រធានាធិបតី Donald Trump បានកើនឡើងដល់ទៅ ៦០០លានដុល្លារចាប់តាំងពីគាត់បានចាកចេញពីសេតវិមានកាលពីមួយឆ្នាំមុន នេះបើយោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ បានកើនឡើង ដោយមួយផ្នែកធំ គឺជំរុញដោយកម្មវិធីប្រពន្ធផ្សព្វផ្សាយសង្គមថ្មីរបស់គាត់មានឈ្មោះថា Truth Social។ បើតាមការចេញផ្សាយបានឱ្យដឹងថា បណ្ដាញសង្គម Truth Social បានបង្កើនទ្រព្យរបស់មហាសេដ្ឋី Donald Trump ប្រហែល ៤៣០លានដុល្លារ បើទោះបីជាបណ្ដាញសង្គម Truth Social មានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃប្រមាណ ៥១៣,០០០នាក់ បើធៀបនឹង Twitter ដែលមានចំនួន ២១៧លាននាក់។ ជាមួយគ្នានេះដែរ បើទោះបីជាមានការថយចុះចំនួនទាញយកក៏ដោយ

  • រុស្ស៊ី ងាកទៅរកប្រទេសចិនដើម្បីផលិតមីក្រូឈីបសម្រាប់កាតធនាគារ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 6, 2022 Khmernote

    ប្រទេសរុស្ស៊ី កំពុងងាកទៅរកការផលិតមីក្រូឈីបនៅក្នុងប្រទេសចិន ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចដែលបានជំរុញតម្រូវការសម្រាប់កាតធនាគារដែលភ្ជាប់ទៅនឹងប្រព័ន្ធទូទាត់ប្រាក់ Mir payment system។ លោក Oleg Tishakov សមាជិកក្រុមប្រឹក្សាភិបាលជាមួយប្រព័ន្ធទូទាត់កាតជាតិ (NSPK) បាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងកង្វះខាតមីក្រូឈីប ដោយសារក្រុមហ៊ុនផលិតនៅអាស៊ីបានផ្អាកការផលិត ចំពេលមានការរាតត្បាតនៃមេរោគឆ្លង ហើយអ្នកផ្គត់ផ្គង់នៅអឺរ៉ុបបានបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពីការដាក់ទណ្ឌកម្ម។ លោក Tishakov បានប្រាប់សន្និសីទមួយកាលពីថ្ងៃអង្គារថា “យើងកំពុងស្វែងរកអ្នកផ្គត់ផ្គង់មីក្រូឈីបថ្មី ហើយបានរកឃើញ ចំនួនចំនួនពីរហើយនៅក្នុងប្រទេសចិន ដែលកំពុងប្រតិបត្តិការ”។ ទន្ទឹមនឹងនេះ ធនាគាររុស្ស៊ីធំៗទាំងអស់បានរាយការណ៍ពីតម្រូវការកើនឡើងសម្រាប់កាតក្នុងស្រុក ដែលចេញដោយសហការជាមួយ UnionPay របស់ចិន ដែលជាប្រព័ន្ធទូទាត់ជំនួស Visa និង MasterCard សម្រាប់ការទូទាត់ដោយជនជាតិរុស្ស៊ីនៅបរទេស។

  • ត្រៀមៗ! ក្រុមហ៊ុនធំៗ ២  ប្រកាសចាប់ដៃគ្នាបង្កើតរថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យលក់ទូទាំងពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 6, 2022 Khmernote

    ខណៈពេលដែលប្រទេស និងក្រុមហ៊ុនជាច្រើនចាប់ផ្ដើមបង្វែរមករកការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនី ក្រុមហ៊ុន Honda Motor និង General Motors ប្រកាសចាប់ដៃគ្នាបង្កើតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បាននិយាយថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន General Motors ដើម្បីបង្កើតស៊េរីរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ក្រុមហ៊ុន Honda បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន GM ដោយមានគោលបំណងបង្ហាញវត្តមានរថយន្តអគ្គិសនីថ្មីនៅលើទីផ្សារទូទាំងពិភពលោកនៅឆ្នាំ២០២៧ ដោយចាប់ផ្តើមនៅអាមេរិកខាងជើង។ ជាមួយគ្នានេះ រថយន្តអគ្គិសនី នឹងត្រូវបានសាងសង់ឡើងនៅក្នុងក្រុមហ៊ុន Honda ឬ GM ហើយអាចចេញ​លក់​បានរាប់​លាន​គ្រឿង កាត់​បន្ថយ​ការ​ចំណាយ ជាមួយនឹងតម្លៃសមរម្យ។

  • ក្រុមហ៊ុនបរទេស​ ១ បានព្រមព្រៀងបោះទុនវិនិយោគ ៣លានដុល្លារអាមេរិក លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 5, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដោយមើលឃើញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា មានភាពរឹងមាំ ច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Medtecs បានឯកភាពចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទុនវិនិយោគ ៣លានដុល្លារអាម៉េរិក ជាមួយនឹងក្រុមហ៊ុន CAIC ដែលជា គម្រោងគាំទ្រដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍអាកាសយាន ដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា តម្លៃ៣លានដុល្លារអាម៉េរិក រវាងក្រុមហ៊ុន Medtecs International Corporation Limited (“Medtecs”) និង

  • មហាសេដ្ឋី Elon Musk ចាយលុយជិត ៣ពាន់លានដុល្លារ ទិញហ៊ុនរបស់ Twitter ក្លាយជាម្ចាស់ភាគហ៊ុនលំដាប់ទី១ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 5, 2022 Khmernote

    មេធំ Tesla បានបង្ហាញពីភាគហ៊ុន ៩.២% នៅក្នុង Twitter មានតម្លៃជិត ៣ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់គេហទំព័រ មីក្រូប្លុក និងបង្កឱ្យមានការកើនឡើងច្រើនជាង ២៥% នៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ការទិញភាគហ៊ុន បានកើនឡើងបន្ទាប់ពីមហាសេដ្ឋី Elon Musk បានបង្ហោះនៅលើគណនី Twitter របស់គាត់ថា គាត់ចង់បង្កើតបណ្ដាញសង្គមថ្មីដែលជារបស់ខ្លួនផ្ទាល់។ បើតាមឯកសារបទប្បញ្ញត្តិកាលពីថ្ងៃច័ន្ទបានបង្ហាញថា លោក Musk កាន់កាប់ភាគហ៊ុន Twitter ចំនួន ៧៣.៥ លានដែលត្រូវបានកាន់កាប់ដោយ Elon Musk Revocable Trust ដែលគាត់

  • តារាសម្ដែង Will Smith អាចនឹងត្រូវផ្អាកអាជីពជាបណ្ដោះអាសន្ន ខណៈខ្សែភាពយន្តជាច្រើនត្រូវបានទុកចោលមិនចាក់បញ្ចាំង គម្រោងការងារក៏ត្រូវដកចោល បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 5, 2022 Khmernote

    បន្ទាប់ពីបានទះកំផ្លៀងតារាកំប្លែង Chris Rock នៅមុខមហាជនរាប់លាននាក់ក្នុងកម្មវិធី Oscar​ កាល​ពី​ពេលថ្មីៗនេះ តារាសម្ដែងដ៏ល្បីឈ្មោះ Will Smith បានប្រកាសលាឈប់ពី Oscars Academy ហើយអាជីពរបស់គាត់អាចនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ខណៈពេលដែលខ្សែភាពយន្តជាច្រើនរបស់គាត់ត្រូវបានទុកចោលទាំងអស់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសានេះ បានឱ្យដឹងថា ក្នុងចំណោមខ្សែភាពយន្តដែលត្រូវទុកចោលមិនចាក់បញ្ចាំងទាំងនោះរួមមាន៖ Fast and Loose, Fall Guy, Bad Boys 4។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តដែល Will Smith ត្រៀមនឹងសម្ដែងក៏ត្រូវផ្អាកផងដែរ។ គួរបញ្ជាក់ថា