លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ទណ្ឌកម្មដែលមេដឹកនាំលោកខាងលិចដាក់លើរុស្ស៊ីបរាជ័យហើយ
សេដ្ឋកិច្ច April 19, 2022 Khmernote

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានមើលឃើញថា មេដឹកនាំលោកខាងលិចបានណែនាំការដាក់ទណ្ឌកម្មថ្មីទៀត បន្ទាប់ពីការដាក់ទណ្ឌកម្មនាពេលកន្លងមកជាការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញលោក ពូទីន កាលពីថ្ងៃច័ន្ទ បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចមិនដំណើរការឡើយ។

ប្រធានាធិបតីរូបនេះបានលើកឡើងថា យុទ្ធសាស្រ្តនៃ “economic blitzkrieg” បានបរាជ័យ ដោយទណ្ឌកម្ម​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អ្នកដែលណែនាំឱ្យមានការដាក់បន្ថែម ដោយ​បង្ក​ឲ្យ​មាន​អតិផរណា និង​គ្មាន​ការងារ​ធ្វើ។ លោកបានបន្តថា តម្លៃនៅក្នុងប្រទេសកំពុងមានស្ថិរភាព ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រជាជនរុស្ស៊ីកំពុងមានអារម្មណ៍ពីឥទ្ធិពលនៃអតិផរណា ខណៈគាត់បានសន្យាថា រដ្ឋាភិបាលរបស់គាត់នឹងគាំទ្រពួកគេ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីត្រូវបានដាក់ទណ្ឌកម្មនាពេលកន្លងមក ប្រធានាធិបតីរុស្ស៊ី បានទាមទារឱ្យអ្នកទិញបរទេសប្រើប្រាស់ “ប្រាក់រូប” ដើម្បីទូទាត់ថ្លៃថាមពលរបស់រុស្ស៊ី ឬប្រថុយនឹងការកាត់ការផ្គត់ផ្គង់របស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk