ក្រុមហ៊ុន Mitsubishi សម្រេចបញ្ឈប់ការផលិតនៅរោងចក្ររុស្ស៊ី ដែលខ្លួនសហការជាមួយក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបួនរបស់ពិភពលោក
អាជីវកម្ម April 9, 2022 Khmernote

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors បាននិយាយនៅថ្ងៃសុក្រ (ទី៨ ខែមេសា) ថា ខ្លួនបានបញ្ឈប់ការផលិតនៅរោងចក្ររថយន្តរបស់រុស្ស៊ីនៅ Kaluga ដែលខ្លួនកាន់កាប់ជាមួយ Stellantis រហូតដល់មានការជូនដំណឹងបន្ថែម។ ការបញ្ឈប់នេះ គឺបានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតដែលបានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។

ជាមួយ​គ្នានេះ Mitsubishi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្អាក ក៏ដោយសារតែការលំបាកផ្នែកដឹកជញ្ជូន ការនាំចេញយានយន្ត និងការផ្គត់ផ្គង់គ្រឿងបន្លាស់ទៅកាន់ប្រទេសរុស្ស៊ីដែលត្រូវបានផ្អាកចាប់តាំងពីខែមីនាមក” ។ ដោយឡែក Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបួនរបស់ពិភពលោកបាននិយាយកាលពីចុងខែមីនាថា ខ្លួននឹងត្រូវបិទរោងចក្រ Kaluga ក្នុងពេលឆាប់ៗនេះ ដោយសារអស់ផ្នែកខ្លះណៃក្រឿងបន្លាស់។

ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការរាយការណ៍ឱ្យច្បាស់ទេថាតើ Stellantis បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុង Kaluga ដែរឬទេ ហើយក្រុមហ៊ុនក៏មិនអាចសុំការអត្ថាធិប្បាយបានដែលកាលពីថ្ងៃសុក្រម្សិលមិញនេះ។ គួរបញ្ជាក់ថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៦២.៩ ភាគរយនៅក្នុងខែមីនា រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែឧស្សាហកម្មនេះបានជួបប្រទះនឹងការខ្វះខាតខ្លាំង និងការកើនឡើងនៃតម្លៃដែលបណ្តាលមកពីការធ្លាក់ចុះតម្លៃប្រាក់រូបយ៉ាងខ្លាំង និងរំខានដល់ការដឹកជញ្ជូន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia