មហាសេដ្ឋី Bill Gates ថា ចូលចិត្តជួលមនុស្សខ្ជិលឱ្យធ្វើការលំបាកៗ ព្រោះមនុស្សខ្ជិលនឹងរកវិធីងាយៗដើម្បីសម្រេចវា
បុគ្គលជោគជ័យ April 9, 2022 Khmernote

លោក Bill Gates ត្រូវគេស្គាល់ជាអ្នកមានបំផុតនៅក្នុងពិភពលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនតែប៉ុណ្ណោះគាត់ក៏ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលតែងតែបរិច្ចាគដល់ស្ថាប័នសប្បុរសធម៌មួយចំនួន។ ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទាំងនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងការនិយាយពីគ្រោះមហន្តរាយនានា និងដំបូន្មានអប់រំទៅដល់មនុស្សជុំវិញពិភពលោក។

យ៉ាងណាមិញនៅពេលមានគេសួរគាត់ថា តើគាត់ទទួលបានជោគជ័យក្នុងជីវិតដោយរបៀណា? មហាសេដ្ឋីរូបនេះបានបង្ហើបពីរបៀបនៃការគិតមួយដែលបានយល់ឃើញ និងជាវិធីសាស្រ្តដ៏ល្អក្នុងការប្រើប្រាស់មនុស្សនោះគឺ ការប្រើមនុស្សខ្ជិល។ ស្តាប់ទៅដូចជាចម្លែកប៉ុន្តែអ្នកបានដឹងពីវារួចមកហើយថា មនុស្សខ្ជិលច្រអូសមានភាពវាងវៃ និងច្នៃប្រឌិតជាងអ្នកដែលខំធ្វើការ។ ដូចលោក Bill Gates និយាយអញ្ចឹងគាត់ជ្រើសរើសមនុស្សដែលខ្ជិលច្រអូសជាងអ្នកដែលខំប្រឹង ធ្វើការងារលំបាកព្រោះអ្នកដែលខ្ជិលនឹងរកវិធីស្រួលៗដើម្បីរកដំណោះស្រាយងាយៗសម្រាប់បញ្ហាលំបាក។

ដូច្នេះមូលហេតុដែលមហាសេដ្ឋីរូបនេះយល់ឃើញដូច្នេះ គឺព្រោះមនុស្សខ្ជិលមិនចំណាយថាមពលច្រើនជាងអ្វីដែលចាំបាច់ ពួកគេស្គាល់ផ្លូវកាត់ទាំងអស់ (របៀបដែលចំណាយពេលតិចក្នុងការដោះស្រាយបញ្ហា)។ មនុស្សខ្ជិលមានគំនិតច្នៃប្រឌិត និងគួរឲ្យចាប់អារម្មណ៍ ពួកគេអាចគ្រប់គ្រងការងារ និងបញ្ហាបានដល់កំរិតខ្លាំងបំផុតរហូតដល់ពេលដែលវាចាំបាច់ខ្លាំង ហើយអាចបញ្ចប់កិច្ចការដោយចំណាយពេលត្រឹមពាក់កណ្ដាល ឬ តិចជាងនេះ។ មិនតែប៉ុណ្ណោះមនុស្សខ្ជិលពូកែធ្វើកិច្ចការច្រើន ដោះស្រាយសំពាធដូចជាថៅកែ ហើយភាពខ្ជិលច្រអូសរបស់ពួកគេបានជួយសន្សំសំចៃពេលវេលា និងថាមពលយ៉ាងច្រើនសម្រាប់ពួកគេផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ alltechbuzz