ប៊ូសស្ត្រងសង្ក្រាន្តថ្ងៃទី១សប្បាយភ្លូកទឹកភ្លូកដីហ្នងហើយ
Boostrong April 14, 2022 Khmernote

ថ្ងៃទី១នៃសង្ក្រាន្តប៊ូសស្ត្រងពិតជាសប្បាយមែនតាំងពីព្រឹកតែម្ដងដើម្បីទទួលទេវតាឆ្នាំថ្មី។ កម្មវិធីមានជាហូរហែរសម្រាប់បងប្អូនប្រជាពលរដ្ឋយើងបានសប្បាយជួបជុំគ្នា ពិតជាមានមិនចេះអស់មែន។
មហាសង្ក្រាន្តប៊ូសស្ត្រងឆ្នាំ២០២២ មានទីតាំងស្ថិតនៅសួនច្បារនាដងស្ទឹងសង្កែក្នុងក្រុងខេត្តបាត់ដំបង។

គ្រប់គ្នាដែលចូលរួមពិតជារំភើបណាស់ពេលបានទៅដល់ទីតាំងសង្ក្រាន្តប៊ូសស្ត្រងព្រោះបានឃើញ បានសប្បាយជាមួយកម្មវិធីជាច្រើនមានដូចជាការសម្ដែងសិល្បៈខ្មែរ មានទាំងការដើរថតរូបអនុស្សាវរីយ៍ជាច្រើនកន្លែង ការដើរទិញទំនិញរាប់រយមុខ ការរាំលេងបណ្ដើរបាញ់ទឹកគ្នាលេងផង ហើយមានឌីជេចាក់បទញាក់ឡើងម៉ាអេមហ្មងសម្រាប់យុវវ័យ ចំណែកពេលរាត្រីវិញកាន់តែអស្ចារ្យទៀត ប៊ូសស្ត្រងបានរៀបចំការប្រគំតន្ត្រីដ៏ធំខ្នាតយក្សតែម្ដង ជាមួយការលក់ភេសជ្ជៈប៉ូវកម្លាំងក្នុងតម្លៃពិសេសហើយមានរង្វាន់ច្រើនអស់ស្ទះ។

ស្ដាប់តែការរៀបរាប់ក៏ដឹងតែសប្បាយបាត់ហើយ តែនៅមិនទាន់អស់ទេ បើចង់ដឹងថាមកដល់សង្ក្រាន្តប៊ូសស្ត្រងសប្បាយចឹងមែនអត់ កុំភ្លេចណាមកជួបគ្នាថ្ងៃទី២ ថ្ងៃទី៣ទៀតណា៎។