មេធំ Tesla ប្រាប់ពីមូលហេតុមិនចង់រស់នៅបានយូរ ខណៈមហាសេដ្ឋីជាច្រើនចង់មានជីវិតអមតៈ ខំចាយប្រាក់រាប់ពាន់លានដុល្លារលើការស្រាវជ្រាវ
បុគ្គលជោគជ័យ April 13, 2022 Khmernote

ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ មហាសេដ្ឋី Mark Zuckerberg, Jeff Bezos និង Peter Thiel សុទ្ធតែបានចំណាយប្រាក់ទៅលើការស្រាវជ្រាវដែលពន្យារអាយុជីវិត និងប្រឆាំងភាពចាស់។ ប៉ុន្តែក្នុងនោះនាយកប្រតិបត្តិ Tesla និង SpaceX លោក Elon Musk មិនបានចូលរួមជាមួយគេនោះទេ។

មហាសេដ្ឋីលំដាប់លេខ១ រូបនេះ បានប្រាប់ Insider ថ្មីៗនេះថា៖ “ខ្ញុំមិនគិតដូចមហាសេដ្ឋីឯទៀតទេ យើងមិនគួរធ្វើឱ្យមនុស្សរស់នៅបានយូរនោះទេ ព្រោះការពិតមនុស្សភាគច្រើនមិនផ្លាស់ប្ដូរចិត្តគំនិតដ៏ចាស់គំរិល​របស់ពួកគេឡើយ។ ដូច្នេះបើពួកគេមិនស្លា..ប់ទេ ពិភពលោកនឹង​ជាប់​គាំង​នឹង​គំនិត​ចាស់ៗទាំងនោះ ហើយ​សង្គម​ក៏​មិន​ជឿន​លឿន​ដែរ “។

បន្ថែមពីនេះ លោក Musk បានបន្តថា៖ “ខ្ញុំពិតជាចង់រក្សាសុខភាពឱ្យបានយូរ។ តែ​ខ្ញុំ​មិន​ខ្លាច​ស្លាប់​ទេ។ ខ្ញុំ​គិត​ថា ការស្លាប់គឺជារឿងមួយដែលជួយឱ្យកាន់តែមានភាពប្រសើរឡើងចំពោះពិភពលោក ក៏ដូចជាសង្គម”៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc