- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 11, 2022 Khmernote
មហាសេដ្ឋីពីររូបក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោកកំពុងបង្កើតគំនិតដើម្បីដោះស្រាយបញ្ហានៃភាពគ្មានផ្ទះសម្បែង ដោយស្នើឱ្យ Twitter ប្ដូរទីស្នាក់ការកណ្ដាលរបស់ខ្លួនទៅជាផ្ទះសម្រាប់អ្នកគ្មានផ្ទះសម្បែង។ ស្ថាបនិក Amazon លោក Jeff Bezos កាលពីថ្ងៃអាទិត្យបានគាំទ្រគំនិតមួយដែលបានចេញដោយលោក Elon Musk ដែលទើបតែក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter ដើម្បីបំប្លែងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមួយនេះនៅ San Francisco ទៅជាជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង ខណៈដែលមានមនុស្សតិចតួចកំពុងធ្វើការនៅទីនោះអំឡុងពេលជំងឺរាតត្បាត។ លោក Bezos បានស្នើឱ្យផ្លាស់ប្តូរយ៉ាងហោចណាស់ផ្នែកមួយនៃទីស្នាក់ការកណ្តាលរបស់ Twitter ប្រសិនបើមិនអាចផ្លាស់ប្ដូរទាំងអស់ទៅជាជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង ខណៈ Musk បានយល់ព្រមនៅក្នុង tweet មួយទៀតដោយហៅវាថាជា “គំនិតដ៏អស្ចារ្យ” ។ ជាមួយគ្នានេះ មហាសេដ្ឋី Elon
- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 9, 2022 Khmernote
លោក Bill Gates ត្រូវគេស្គាល់ជាអ្នកមានបំផុតនៅក្នុងពិភពលោក ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនតែប៉ុណ្ណោះគាត់ក៏ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលតែងតែបរិច្ចាគដល់ស្ថាប័នសប្បុរសធម៌មួយចំនួន។ ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយទាំងនេះ លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងការនិយាយពីគ្រោះមហន្តរាយនានា និងដំបូន្មានអប់រំទៅដល់មនុស្សជុំវិញពិភពលោក។ យ៉ាងណាមិញនៅពេលមានគេសួរគាត់ថា តើគាត់ទទួលបានជោគជ័យក្នុងជីវិតដោយរបៀណា? មហាសេដ្ឋីរូបនេះបានបង្ហើបពីរបៀបនៃការគិតមួយដែលបានយល់ឃើញ និងជាវិធីសាស្រ្តដ៏ល្អក្នុងការប្រើប្រាស់មនុស្សនោះគឺ ការប្រើមនុស្សខ្ជិល។ ស្តាប់ទៅដូចជាចម្លែកប៉ុន្តែអ្នកបានដឹងពីវារួចមកហើយថា មនុស្សខ្ជិលច្រអូសមានភាពវាងវៃ និងច្នៃប្រឌិតជាងអ្នកដែលខំធ្វើការ។ ដូចលោក Bill Gates និយាយអញ្ចឹងគាត់ជ្រើសរើសមនុស្សដែលខ្ជិលច្រអូសជាងអ្នកដែលខំប្រឹង ធ្វើការងារលំបាកព្រោះអ្នកដែលខ្ជិលនឹងរកវិធីស្រួលៗដើម្បីរកដំណោះស្រាយងាយៗសម្រាប់បញ្ហាលំបាក។ ដូច្នេះមូលហេតុដែលមហាសេដ្ឋីរូបនេះយល់ឃើញដូច្នេះ គឺព្រោះមនុស្សខ្ជិលមិនចំណាយថាមពលច្រើនជាងអ្វីដែលចាំបាច់ ពួកគេស្គាល់ផ្លូវកាត់ទាំងអស់ (របៀបដែលចំណាយពេលតិចក្នុងការដោះស្រាយបញ្ហា)។ មនុស្សខ្ជិលមានគំនិតច្នៃប្រឌិត និងគួរឲ្យចាប់អារម្មណ៍ ពួកគេអាចគ្រប់គ្រងការងារ និងបញ្ហាបានដល់កំរិតខ្លាំងបំផុតរហូតដល់ពេលដែលវាចាំបាច់ខ្លាំង ហើយអាចបញ្ចប់កិច្ចការដោយចំណាយពេលត្រឹមពាក់កណ្ដាល
- អាជីវកម្មអាជីវកម្ម April 9, 2022 Khmernote
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors បាននិយាយនៅថ្ងៃសុក្រ (ទី៨ ខែមេសា) ថា ខ្លួនបានបញ្ឈប់ការផលិតនៅរោងចក្ររថយន្តរបស់រុស្ស៊ីនៅ Kaluga ដែលខ្លួនកាន់កាប់ជាមួយ Stellantis រហូតដល់មានការជូនដំណឹងបន្ថែម។ ការបញ្ឈប់នេះ គឺបានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតដែលបានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ Mitsubishi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្អាក ក៏ដោយសារតែការលំបាកផ្នែកដឹកជញ្ជូន ការនាំចេញយានយន្ត និងការផ្គត់ផ្គង់គ្រឿងបន្លាស់ទៅកាន់ប្រទេសរុស្ស៊ីដែលត្រូវបានផ្អាកចាប់តាំងពីខែមីនាមក” ។ ដោយឡែក Stellantis ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបួនរបស់ពិភពលោកបាននិយាយកាលពីចុងខែមីនាថា ខ្លួននឹងត្រូវបិទរោងចក្រ Kaluga ក្នុងពេលឆាប់ៗនេះ ដោយសារអស់ផ្នែកខ្លះណៃក្រឿងបន្លាស់។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការរាយការណ៍ឱ្យច្បាស់ទេថាតើ Stellantis បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុង Kaluga
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 9, 2022 Khmernote
អង្គការស្បៀងអាហារពិភពលោក (WFP) កំពុងព្រមានថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនអាចបង្កឱ្យមានវិបត្តិស្បៀអាហារពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ប្រទេសដែលគេស្គាល់ថាជា “ប្រភពស្បៀងអាហាររបស់អឺរ៉ុប” អាចនឹងអស់គ្រាប់ធញ្ញជាតិ ដែលធ្វើឱ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀង។ អង្គការស្បៀងអាហារពិភពលោក បានពិពណ៌នាថាវាជា “គ្រោះមហន្តរាយនៅលើគ្រោះមហន្តរាយ” ហើយបាននិយាយថា ពួកគេមិនដែលស្រមៃថាវាកើតមានឡើងនោះទេ។ អង្គការនេះបានប៉ាន់ប្រមាណថា ៤៥ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ដោយមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ឥឡូវនេះត្រូវកាត់បន្ថយចំនួន និងការទទួលទានញឹកញាប់តាមដែលពួកគេពួកគេអាចធ្វើទៅបាន។ លោក Tomson Phiri អ្នកនាំពាក្យរបស់ (WFP) មានប្រសាសន៍ថា “មនុស្សកាន់តែច្រើនឡើងកំពុងតស៊ូស្វែងរកអាហារ ជាពិសេសនៅក្នុងតំបន់ពិបាកទៅដល់ ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំង” ។ លោកបានបន្តថា៖ «អ្វីដែលច្បាស់គឺការប្រយុទ្ធគ្នាមួយខែបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងខ្លាំងដល់អ៊ុយក្រែន។ ជាក់ស្ដែងបើតាម (WFP) សង្រ្គាមបានរំខានដល់ការប្រមូលផលរួចហើយ ដែលបង្កឱ្យមានរលកនៃ
- គំនិតអប់រំគំនិតអប់រំ April 8, 2022 Khmernote
លោក លី កាងស៊ីង គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី១ នៅហុងកុង នេះបើយោងតាមទស្សនាវដ្ដី Forbes។ មហាសេដ្ឋីរូបនេះ កើតនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ដូច្នេះគាត់ត្រូវបានបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពីក្មេងប្រុសក្រីក្រ រហូតក្លាយជាមហាសេដ្ឋីកាន់កាប់ជំនួញខ្ទង់លានដុល្លារ លោក លី បានណែនាំផែនការគ្រប់គ្រងប្រាក់ចំណូល ៥ យ៉ាងដែលយើងទាំងអស់គ្នាគួររៀនតាម៖ ១.៣០% សម្រាប់ចំណាយក្នុងការរស់នៅ៖ ការចំណាយក្នុងការរស់នៅប្រចាំថ្ងៃគឺ ជារឿងសំខាន់ ដូច្នេះអ្នកគួរដក ៣០% នៃប្រាក់ចំណូលរបស់អ្នកសម្រាប់អាហារ បីពេលក្នុងមួយថ្ងៃទៅតាមសមត្ថភាពដែលអ្នកមាន ជៀសវាងការទទួលទានអាហារនៅហាងទំនើបៗ កាត់បន្ថយការចាយលុយខ្ជះខ្ចាយលើភេសជ្ជៈនាពេលព្រឹក។ ពេលអ្នកនៅក្មេង អ្នកនៅតែរឹងមាំ និងសម្របខ្លួនបាន – រាងកាយរបស់អ្នកមិនរងទុក្ខច្រើនពេកជាមួយនឹងរបបឡើយ។
- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 8, 2022 Khmernote
Nyla Hayes បានក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងដោយចំណាយពេលតែ ១ឆ្នាំ ដោយការលក់រូបគំនូររបស់នាងជា NFTs (non-fungible tokens)។ NFTs ឬ “Non-fungible” គឺរូបសិល្បៈជា វិដេអូចម្រៀង រូបគំនូរ ឬ រូបថត ដែលច្នៃឱ្យមានភាពទាក់ទាញ ហើយរូបរបស់ Hayes គឺមានលក្ខណៈប្លែកពីគេ ទើបធ្វើឱ្យនាងអាចរកប្រាក់បានច្រើនពីការលក់រូបទាំងនោះ។ វិចិត្រករវ័យ ១៣ឆ្នាំរូបនេះ បានប្រាប់ NBC News ថា រូប NFTs របស់នាងគឺគូរពិពណ៌នាពីស្រ្តីដែលមានកេរ្តិ៍ឈ្មោះល្បីៗ រាប់ចាប់ពី Ruth Bader Ginsburg
- អាជីវកម្មអាជីវកម្ម April 8, 2022 Khmernote
ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ បានផលិតរបស់ក្មេងលេងដាក់លក់ ដើម្បីជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន។ “Comomg” នៅទីក្រុង Kawaguchi គឺជារោងចក្រផលិតឧបករណ៍ក្មេងលេង ធ្វើពីឈើ និងធ្វើសម្រាប់ទារក។ រោងចក្របានចាប់ផ្ដើមផលិតរបស់ក្មេងលេងជារូបផ្សិតដែលមានឌីហ្សាញពណ៌ខៀវ និងលឿង ដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។ នៅដើមខែមីនា រោងចក្របានចាប់ផ្តើមលក់របស់ក្មេងលេងក្នុងតម្លៃ ១,៨០០ យ៉េន ឬប្រហែល ១៥ដុល្លារ ហើយបានបរិច្ចាគពាក់កណ្តាលនៃប្រាក់ចំណេញដល់អង្គការអន្តរជាតិ Save the Children ។ រោងចក្រនិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានលក់បានប្រហែល ៨៤០ គ្រឿង ហើយបានបរិច្ចាគប្រហែល ៦ ពាន់ដុល្លាររួចមកហើយ។ បុរសម្នាក់ក្នុងវ័យ ២០ឆ្នាំបានទិញរបស់លេងមួយសម្រាប់កូនប្រុសអាយុមួយឆ្នាំរបស់គាត់ ដោយគាត់បាននិយាយថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 8, 2022 Khmernote
មេដឹកនាំមកពីក្រុមប្រទេសទាំង ៧ (G7) បានថ្កោលទោសរុស្ស៊ីជុំវិញការសម្លា…ប់ជនស៊ីវិលយ៉ាងច្រើននៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសនេះ រួមទាំងការហាមឃាត់លើការនាំចូលធ្យូងថ្ម។ មេដឹកនាំបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំ G7 “ថ្កោលទោសក្នុងន័យខ្លាំងបំផុតចំពោះអំពើឃោរ…ឃៅដ៏គួរឱ្យភ័យខ្លាចដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងទីក្រុង Bucha និងទីប្រជុំជនផ្សេងទៀតរបស់អ៊ុយក្រែន”។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា មេដឹកនាំនឹង “បង្កើនតម្លៃនៃសង្រ្គាមនេះបន្ថែមទៀត” សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និង “អ្នកសមគំនិត”។ លើសពីនេះ មេដឹកនាំក៏កំពុងហាមឃាត់ការវិនិយោគថ្មីនៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរុស្ស៊ីរួមទាំងវិស័យថាមពល និងពន្លឿនផែនការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលរួមមានកិច្ចខិតខំប្រឹងប្រែងក្នុង “ការបញ្ឈប់ និងហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា G7 នឹងបង្កើន យុទ្ធនាការប្រឆាំងនឹងឥស្សរជន និងសមាជិកគ្រួសាររបស់ពួកគេ ដែលគាំទ្រប្រធានាធិបតី










