ទើបតែខាតបង់ ១២៦ពាន់លានដុល្លារ ឥលូវក្រុមហ៊ុន Tesla ប្រកាសប្រមូលរថយន្តរាប់ម៉ឺនគ្រឿងមកវិញ ដោយសារកំហុស ១នេះ
អាជីវកម្ម
May 2, 2022
Khmernote
ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តម៉ូឌែល 3 Performance ប្រហែល ៤៨,០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសាររថយន្តនេះមិនបានបំពាក់ឧបករណ៍វាស់ល្បឿន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ រថយន្តដែលត្រូវបានប្រមូលត្រឡប់មកវិញនេះ គឺលើរថយន្តពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។
យ៉ាងណាមិញក្រុមហ៊ុន Tesla បានលើកឡើងថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពលើកម្មវិធី over-the-air ដើម្បីដោះសា្រយបញ្ហានេះ។ គួរឱ្យដឹងថា ក្រុមហ៊ុន Tesla ថ្មីៗនេះហាក់ជួបបញ្ហារាំងស្ទះជាច្រើនរួមមាន៖ ការផ្អាករោងចក្រផលិតនៅប្រទេសចិនដោយសារកូវីដ-១៩ ភាគហ៊ុនធ្លាក់ចុះត្រូវខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ហើយឥលូវនេះត្រូវប្រមូលរថយន្តរាប់ម៉ឺនគ្រឿងត្រលប់មកវិញទៀត៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


