- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 27, 2022 Khmernote
កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋី Elon Musk បានទិញយក Twitter ជាផ្លូវការ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ទោះបីជាមហាសេដ្ឋីលេខ១ លើលោករូបនេះ ជោគជ័យក្នុងការទិញបានក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter ក៏ពិតមែន ប៉ុន្តែគាត់បានរបូតទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ពាន់លានដុល្លារត្រឹមពេលតែ ១ថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ១២% កាលពីថ្ងៃអង្គារ នាំឱ្យមានការខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ត្រឹមពេលតែមួយថ្ងៃ បន្ទាប់ពីលោក Elon Musk
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 27, 2022 Khmernote
ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅក្នុងខេត្ត Quang Ninh ភាគខាងជើងបានបើកឡើងវិញមួយផ្នែក កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា បន្ទាប់ពីការរឹតបន្តឹងរយៈពេល ២ខែ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ទំនិញភាគច្រើនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនម្តងទៀតនៅច្រកព្រំដែន Bac Lieu 2 ក្នុងទីក្រុង Mong Cai ប៉ុន្តែផលិតផលដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ និងផលិតផលកសិកម្មនៅតែត្រូវបានហាមឃាត់ ខណៈដែលអាជ្ញាធរក្រុង Mong Cai និងទីក្រុង Dongxing ពិភាក្សាអំពីពេលវេលា។ អាជ្ញាធរ Mong Cai បានិយាយថា ក្នុងមួយថ្ងៃៗមានរថយន្តកុងតឺន័រចំនួន ២០គ្រឿងប៉ុណ្ណោះដែលឆ្លងកាត់ព្រំដែន
- អាជីវកម្មអាជីវកម្ម April 27, 2022 Khmernote
ក្រុមហ៊ុនផលិត Drone ដ៏ធំរបស់ចិនឈ្មោះថា DJI Technology Co Ltd បាននិយាយថា ខ្លួននឹងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។ តាមសារព័ត៌មានដដែល ការប្រកាសផ្អាកនេះ បានធ្វើឱ្យក្រុមហ៊ុន DJI Technology Co Ltd ក្លាយជាក្រុមហ៊ុនចិនដំបូងគេដែលបានបញ្ឈប់ការលក់ទៅឱ្យប្រទេសរុស្ស៊ីចាប់តាំងពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។ ក្រុមហ៊ុនឯកជននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា “DJI កំពុងវាយតម្លៃផ្ទៃក្នុងឡើងវិញនូវតម្រូវការអនុលោមតាមច្បាប់នៅក្នុងយុត្តាធិការផ្សេងៗ។ ដោយរង់ចាំការត្រួតពិនិត្យបច្ចុប្បន្ន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន”។ គួរបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនលោកខាងលិចបានដកខ្លួនចេញពីប្រទេសរុស្ស៊ីក្នុងការតវ៉ាក៏ដោយ ក៏ក្រុមហ៊ុនចិនជាច្រើនបានបន្តប្រតិបត្តិការនៅទីនោះដោយប្រកាន់យកជំហររបស់ទីក្រុងប៉េកាំង ក្នុងការបដិសេធពីការរិះគន់ទៅលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពាននេះ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 27, 2022 Khmernote
ផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីអង្គារ ទី២៦ ខែមេសា ថា ធនាគារពិភពលោកបានយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្រីលង្កាចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ធនាគារពិភពលោកបានយល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ ជាមួយគ្នានេះ ធនាគារពិភពលោកនឹងបញ្ចេញទឹកប្រាក់ ៤០០លានដុល្លារក្នុងពេលឆាប់ៗនេះ ហើយអះអាងថា ខ្លួននឹងបន្តជួយប្រទេសស្រីលង្កា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ យ៉ាងណាមិញ មិនមែនមានតែធនាគារពិភពលោកឡើយ ដែលបានជួយស្រីលង្កា ក្នុងនោះប្រទេសឥណ្ឌាបានជួយស្រីលង្កាដោយជំនួយចំនួន ១.៩ ពាន់លានដុល្លារអាមេរិក ហើយទីក្រុង Colombo កំពុងពិភាក្សាជាមួយទីក្រុង New Delhi សម្រាប់ទឹកប្រាក់បន្ថែមចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការនាំចូល រួមទាំងប្រេងឥន្ធនៈផងដែរ។ គួរបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក Takahashi Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុនមួយក្រុមមានចំនួន ២៤ ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា មានដូចជា ការអភិវឌ្ឍលំនៅឋានសុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្មជាដើម បានជួបប្រជុំជាមួយ ក្រុមហ៊ុនចម្រុះវិស័យ របស់កម្ពុជាចំនួន ២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅ មកឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាភីអិលស៊ី បានថ្លែងថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងលើកទី១ នៅឆ្នាំ២០១៩
- អាជីវកម្មអាជីវកម្ម April 26, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា តុលាការរុស្ស៊ីកាលពីថ្ងៃអង្គារបានពិន័យក្រុមហ៊ុន Meta Platforms Inc របស់មហាសេដ្ឋី Mark Zuckerberg ចំនួន ៤លានរូប (ប្រមាណ ៥៤,០៣០ ដុល្លារ) សម្រាប់ការខកខានក្នុងការលុបការបង្ហោះពាក់ព័ន្ធនឹង “ការឃោសនា LGBT”។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg និងជនជាតិអាមេរិក ២៨នាក់ផ្សេងទៀត ដោយរារាំងពួកគេមិនឱ្យចូលក្នុងប្រទេសរុស្ស៊ីដោយ “គ្មានកាលកំណត់”។ ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីបានដាក់ចេញច្បាប់កាលពីឆ្នាំ២០១៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 26, 2022 Khmernote
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន ៩០.៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ។ ផ្លូវនេះ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមយោងតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិច។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។ សូមជម្រាបជូនថា
- អាជីវកម្មអាជីវកម្ម April 26, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក លន សាវុធ ជាកសិករមួយរូបក្នុងខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែស្លឹកជាច្រើនប្រភេទលក់ទៅកាន់ទីផ្សារ និងអាចធ្វើឱ្យជីវភាពគ្រួសារលោកល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយការដាំបន្លែសុវត្ថិភាពមិនប៉ះពាល់សុខភាពអ្នកទទួលទាន។ លោក លន សាវុធ អាយុ៦០ ឆ្នាំ ជាកសិកររស់នៅភូមិពពីស សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរកសិកម្ម រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែប្រមាណជាង ៤ឆ្នាំមកនេះ លោកសម្រេចចិត្តសាងសង់រោងសំណាញ់ ដើម្បីប្រកបការងារដាំដុះដំណាំកសិកម្ម ឱ្យមានភាពងាយស្រួល។ លោកបន្តថា បច្ចុប្បន្នលោកមានរោងសំណាញ់ចំនួន ៤ខ្នង ដែលបានសាងសង់ដោយខ្លួនឯងចំនួន២ខ្នង និង២ខ្នងទៀត ជាជំនួយរបស់គម្រោងដៃគូ និងគម្រោងអាស្ប៉ាយខេត្តសៀមរាប ដែលអាចជួយឱ្យលោកអាចដាំដុះបន្លែប្រភេទស្លឹកដូចជា សាលាដ៍ស្រួយ ស្ពៃតឿ










