កាសែត Wall Street Journal រាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន កំពុងដកខ្លួនចេញពីប្រទេសរុស្ស៊ី
អាជីវកម្ម May 7, 2022 Khmernote

យោងតាមប្រភពមួយដែលមិនត្រូវបានបញ្ចេញឈ្មោះបានប្រាប់កាសែត Wall Street Journal ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងចាកចេញពីប្រទេសរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មដែលសហគមន៍អន្តរជាតិបានដាក់នៅក្នុងតំបន់របស់ពួកគេ។​ ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Lenovo Group Ltd. និង Xiaomi Corp. កំពុងដាក់កម្រិតលើការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្មបង្កវឱយមានការលំបាកក្នុងប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងប្រទេស។

ជាមួយគ្នានេះ SZ DJI Technology Co. គឺជាក្រុមហ៊ុនចិនមួយក្នុងចំណោមក្រុមហ៊ុនចិនមួយចំនួនដែលបាននិយាយថា ពួកគេនឹងបញ្ឈប់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនរហូតដល់មានការជូនដំណឹងបន្ថែម។ គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុនខាងលើ ក្រុមហ៊ុនចិនមួយចំនួនទៀតបានចៀសវាងការប្រកាសជាសាធារណៈពីហេតុផលដែលពួកគេទាញអាជីវកម្មពីប្រទេសរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលចិនបាននិយាយថា អាជីវកម្មចិននៅទីនោះត្រូវតែទ្រាំនឹងទណ្ឌកម្មរបស់លោកខាងលិច៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo