- សេដ្ឋកិច្ចសេដ្ឋកិច្ច May 3, 2022 Khmernote
របាយការណ៍ជាច្រើនបានឱ្យដឹងថា ផ្សារទំនើបកាន់តែច្រើនឡើងបានកំណត់បរិមាណប្រេងចម្អិនអាហារ សម្រាប់អតិថិជន ដោយសារតែការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែនធ្វើឱ្យការផ្គត់ផ្គង់ខ្វះខាត។ ជាមួយគ្នានេះដែរ សង្រ្គាមបានធ្វើឱ្យតម្លៃប្រេងចម្អិនអាហារឡើងថ្លៃយ៉ាងខ្លាំង បើតាមប្រធានផ្សារទំនើបរបស់ចក្រភពអង់គ្លេសប្រេងផ្កាឈូករដ្ឋឡើងថ្លៃដល់ទៅ ១០០០ភាគរយ។ របាយការណ៍ទាំងនោះបានឱ្យដឹងទៀតថា ផ្សារទំនើបដែលបានកំណត់បរិមាណប្រេងចម្អិនអាហារសម្រាប់អ្នកទិញរួមមាន៖ ផ្សារទំនើប Tesco,ផ្សារ Morrisons ,ផ្សារ Waitrose,ផ្សារទំនើបក្រិក AB,ផ្សារទំនើប Colruyt និងផ្សារទំនើប Iceland ។ ក្នុងចំណោមផ្សារទាំងនោះ បានកំណត់ចំនួននៃការទិញប្រេងឆា ដោយខ្លះកំណត់ឱ្យអតិថិជនទិញក្នុងចំនួន ២ ដប ខ្លះ ៣ដប និងខ្លះទៀតតែចំនួន ២លីត្រប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា អ៊ុយក្រែន និងរុស្ស៊ីផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្នភាគច្រើនទៅចក្រភពអង់គ្លេស ប៉ុន្តែសង្គ្រាមកំពុងបង្កឱ្យមានការរំខានដល់ការប្រមូលផលផ្កាឈូករ័ត្ន ដែលនោះមានន័យថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 3, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អ្នកបើកបរនៅក្នុងទីក្រុងបាងកក និងខេត្តផ្សេងៗទៀតបាននាំគ្នាសម្រុកទៅស្ថានីយ៍ប្រេង ដើម្បីចាក់សាំងឱ្យពេញៗកាលពីថ្ងៃសៅរិ៍ទី៣០ ខែមេសា ឆ្នាំ២០២២ មុនពេលតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃមកវិញ។ គួររម្លឹកថា រដ្ឋាភិបាលថៃកាលពីពេលកន្លងទៅនេះ បានសម្រេចប្រើមូលនិធិប្រេង ដើម្បីបញ្ចុះតម្លៃលើប្រេងសាំងដែលកើនឡើង ជួយសម្រាលការចំណាយរបស់ប្រជាជន។ វិធានការនេះ នឹងត្រូវផុតកំណត់នៅក្នុងថ្ងៃទី០១ ខែឧសភា ដូច្នេះហើយទើបនាំឱ្យប្រជាជន ក៏ដូចជាអ្នកបើកបរនាំគ្នាសម្រុកទៅចាក់បំពេញប្រេងសាំងដើម្បីទុកប្រើប្រាស់ មុននឹងតម្លៃឡើងថ្លៃវិញ។ ជាក់ស្ដែង តម្លៃប្រេងម៉ាស៊ូតត្រូវបានដំឡើងថ្លៃ ២ បាតក្នុងមួយលីត្រកាលពីថ្ងៃអាទិត្យ នាំឱ្យតម្លៃប្រេងឡើងដល់ ៣២បាតក្នុងមួយលីត្រ ខណៈតម្លៃកាលពីខែមេសា ត្រឹម ៣០បាតក្នុងមួយលីត្រប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងម៉ាស៊ូតថ្មីត្រូវបានកំណត់ត្រឹម ៣៥បាតក្នុងមួយលីត្រ ហើយគណៈកម្មាធិការនឹងដំឡើងថ្លៃបន្តិចម្តងៗ ពោលគឺម្ដង
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 3, 2022 Khmernote
កសិករនិង ឈ្មួញកណ្តាល កំពុងប្រមូលផលស្វាយកែវរមៀតមានការត្អូញត្អែរពីតម្លៃ ហើយទីផ្សារចង្អៀត ។ ម្យ៉ាងទៀតភាគីប្រទេសថៃ កុម្ម៉ង់យកតិចតួចប៉ុណ្ណោះ ខណៈផ្លែស្វាយរបស់កសិករច្រើន និងខ្លះត្រូវរលួយចោល ព្រោះតែខ្វះទីផ្សារ ហើយការប្រមូលទិញរបស់ឈ្មួញត្រូវ មានកំណត់ សម្រាប់មួយថ្ងៃៗតាមការបញ្ជាទិញពីខាងប្រទេសថៃ។ លោក វ៉ន វ៉ាន់ណេត ជាឈ្មួញកណ្តាល ស្ថិតនៅឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា សព្វថ្ងៃនេះ កសិករក្នុងភូមិឃុំនេះ សម្បូរស្វាយកែវរមៀត ក្នុងរដូវប្រមូលផល តែលោកទទួលទិញតែក្នុងមួយថ្ងៃ១៥ តោន តែប៉ុណ្ណោះ តាមការបញ្ជាទិញរបស់ឈ្មួញប្រទេសថៃ ។ ចំណែកតម្លៃវិញ លោកទទួលទិញពីកសិករ ត្រឹម ១៥០
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 2, 2022 Khmernote
កាលពីពេលកន្លងទៅនេះ មហាសេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានលើកឡើងថា គាត់មិនវិនិយោគលើ bitcoin ដូចមហាសេដ្ឋី និងបុគ្គល្បីៗនោះឡើយ ហើយថែមទាំងប្រាប់ឱ្យអ្នកដែលចង់ចូលវិនិយោគលើវិស័យឌីជីថលថ្មីនេះមានការប្រុងប្រយ័ត្នទៀតផង។ យ៉ាងណាមិញ មកទល់ពេលនេះ មិនមែនមានតែគាត់មួយនោះទេ សូម្បីតែបិតាវិនិយោគ Warren Buffett ក៏បាននិយាយដែរថា គាត់មិនវិនិយោគលើ bitcoin ឡើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Berkshire Hathaway កាលពីថ្ងៃសៅរ៍ មហាសេដ្ឋី Warren Buffett បានរិះគន់ទៅលើ bitcoin និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ យ៉ាងខ្លាំង ហើយបានលើកឡើងថា៖
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 2, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា មហាសេដ្ឋីទី២ លើពិភពលោក Jeff Bezos បានបាត់បង់ទ្រព្យសម្បត្តិចំនួន ២០.៥ពាន់លានដុល្លារ ក្នុងរយៈ ២៤ម៉ោង។ ការបាត់បង់ទ្រព្យដ៏ច្រើនសម្បើមនេះ គឺបណ្ដាលមកពីការធ្លាក់ចុះភាគហ៊ុននៅក្នុងការជួញដូរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ក្រុមហ៊ុន Amazon បាននិយាយនៅថ្ងៃទី២៨ ខែមេសា ថា ខ្លួនបានកត់ត្រាការខាតបង់ចំនួន ៣.៨ ពាន់លានដុល្លារក្នុងអំឡុងត្រីមាសមុន ឬស្មើនឹង ៧.៥៦ ដុល្លារក្នុងមួយហ៊ុន ធៀបនឹងប្រាក់ចំណេញ ៨.១ ពាន់លានដុល្លារកាលពីឆ្នាំមុន ឬប្រាក់ចំណេញ ១៥.៧៩ ដុល្លារក្នុងមួយហ៊ុន។ ជាមួយគ្នានេះ
- អាជីវកម្មអាជីវកម្ម May 2, 2022 Khmernote
ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តម៉ូឌែល 3 Performance ប្រហែល ៤៨,០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសាររថយន្តនេះមិនបានបំពាក់ឧបករណ៍វាស់ល្បឿន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ រថយន្តដែលត្រូវបានប្រមូលត្រឡប់មកវិញនេះ គឺលើរថយន្តពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។ យ៉ាងណាមិញក្រុមហ៊ុន Tesla បានលើកឡើងថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពលើកម្មវិធី over-the-air ដើម្បីដោះសា្រយបញ្ហានេះ។ គួរឱ្យដឹងថា ក្រុមហ៊ុន Tesla ថ្មីៗនេះហាក់ជួបបញ្ហារាំងស្ទះជាច្រើនរួមមាន៖ ការផ្អាករោងចក្រផលិតនៅប្រទេសចិនដោយសារកូវីដ-១៩ ភាគហ៊ុនធ្លាក់ចុះត្រូវខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ហើយឥលូវនេះត្រូវប្រមូលរថយន្តរាប់ម៉ឺនគ្រឿងត្រលប់មកវិញទៀត៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 2, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុននាំចេញវៀតណាមរងប៉ះពាល់ខ្លាំងដោយសារការបិទខ្ទប់របស់ប្រទេសចិន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននាំចេញរបស់វៀតណាមកំពុងពិបាកក្នុងការដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ប្រទេសចិន ដោយសារការរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩ ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនអូសបន្លាយពេលទ្វេដង និងថ្លៃដើមឡើងថ្លៃបួនដង។ ចាប់តាំងពីដើមឆ្នាំនេះ ក្រុមហ៊ុននាំចេញផ្លែស្វាយ Thanh Tung នៃខេត្ត Dong Thap ភាគខាងត្បូង មិនអាចនាំចេញទៅប្រទេសចិន បានឡើយ ហើយបានត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកនាំចេញម្នាក់ទៀតនៅក្នុងខេត្ត Long An ភាគខាងត្បូងដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ពេលវេលាដឹកជញ្ជូនទៅកាន់ប្រទេសចិនបានកើនឡើងទ្វេដងដោយសារតែការពន្យារពេលនីតិវិធីគយ។ យ៉ាងណាមិញ បញ្ហាទាំងនេះ មិនត្រឹមបង្កផលប៉ះពាល់ដល់អ្នកនាំចេញនោះទេ សូម្បីតែកសិករក៏ប៉ះពាល់ដែរ ដោយកសិករដាំផ្លែស្វាយជាច្រើនបានឈប់ប្រមូលផលផ្លែស្វាយ ដោយសារតម្លៃធ្លាក់ចុះទាបខ្លាំងហើយគ្មានអ្នកទិញ។ គួរបញ្ជាក់ផងដែរថា ការបិទនាពេលថ្មីៗនេះនៅក្នុងទីក្រុងសៀងហៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 2, 2022 Khmernote
អ្នកវិនិយោគជប៉ុន មានបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ដោយគោលបំណងនេះត្រូវបានលើកឡើងដោយ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្ដីពីយុទ្ធសាស្រ្តសូត្រមាសកម្ពុជា។ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសមកកាន់ខេត្តព្រះសីហនុនាពេលនេះ ឯកឧត្តមមានការភ្ញាក់ផ្អើលដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អសាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានបង្ហាញពីគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម(សូតមាស) យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម។ ជាកិច្ចឆ្លើយតបឯកឧត្តម










