លែងពិបាកហើយ! ធនាគារ ABA អនុញ្ញាតឲ្យអតិថិជនអាចដកលុយពី ATM ក្រោម ៥ម៉ឺនរៀលបាន ទោះគណនីដុល្លារក៏ដកបានដែរ
ហិរញ្ញវត្ថុ May 11, 2022 Khmernote

ដូចយើងបានដឹងរួចមកហើយថា ប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារ ABA ជាច្រើនបានលើកឡើងពីបញ្ហាដកប្រាក់នៅតាមទូរ ATM។ យ៉ាងណាមិញមកទល់ថ្ងៃទី១១ ខែឧសភា នេះ ធនាគារ ABA បានសម្រេចអនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាធនាគារ អាចដកជាលុយខ្មែរ ក្រោមក្រដាសប្រាក់ ៥ម៉ឺនរៀលបាន។

យោងតាមការចុះផ្សាយរបស់ធនាគារបាននៅលើហ្វេសប៊ុកផេករបស់ខ្លួនបានរៀបរាប់ដូច្នេះថា៖ “ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់នៃអតិថិជនយើងខ្ញុំ និងតម្រូវការប្រាក់រៀលកាន់តែច្រើន យើងខ្ញុំបានបង្កើនការផ្គត់ផ្គង់ប្រាក់រៀល ជាពិសេសក្រដាសប្រាក់ ២០,០០០ រៀល នៅគ្រប់ទូរ ATM និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ទាំងអស់របស់យើងខ្ញុំនៅទូទាំងប្រទេស។”

កាន់តែពិសេសជាងនេះទៅទៀត អតិថិជនអាចដកប្រាក់ ២០,០០០ រៀល និង ៥០,0០០ រៀលបាន ទោះបីអ្នកមានតែគណនីដុល្លារក៏ដោយ។ ហើយដើម្បីភាពបត់បែន និងងាយស្រួលបន្ថែម លោកអ្នកអាចធ្វើការទូទាត់បែបឌីជីថលជំនួសវិញ។ អ្នកគ្រាន់តែស្គែនកូដ QR ABA KHQR សម្រាប់ការទូទាត់ និងប្រើមុខងារ ABA ID ក្នុង ABA Mobile ដើម្បីទទួលប្រាក់ ឬផ្ញើប្រាក់។ អ្វីដែលពិសេសមួយទៀត អ្នកក៏អាចប្រើគណនីប្រាក់ដុល្លារ សម្រាប់ការទិញ និងផ្ទេរប្រាក់ជាលុយរៀលបានផងដែរ៕

អត្ថបទ៖ លីនី