ព័ត៌មានចុងក្រោយ
  • កាសែត Wall Street Journal រាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន កំពុងដកខ្លួនចេញពីប្រទេសរុស្ស៊ី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 7, 2022 Khmernote

    យោងតាមប្រភពមួយដែលមិនត្រូវបានបញ្ចេញឈ្មោះបានប្រាប់កាសែត Wall Street Journal ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងចាកចេញពីប្រទេសរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មដែលសហគមន៍អន្តរជាតិបានដាក់នៅក្នុងតំបន់របស់ពួកគេ។​ ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Lenovo Group Ltd. និង Xiaomi Corp. កំពុងដាក់កម្រិតលើការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្មបង្កវឱយមានការលំបាកក្នុងប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងប្រទេស។ ជាមួយគ្នានេះ SZ DJI Technology Co. គឺជាក្រុមហ៊ុនចិនមួយក្នុងចំណោមក្រុមហ៊ុនចិនមួយចំនួនដែលបាននិយាយថា ពួកគេនឹងបញ្ឈប់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនរហូតដល់មានការជូនដំណឹងបន្ថែម។ គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុនខាងលើ ក្រុមហ៊ុនចិនមួយចំនួនទៀតបានចៀសវាងការប្រកាសជាសាធារណៈពីហេតុផលដែលពួកគេទាញអាជីវកម្មពីប្រទេសរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលចិនបាននិយាយថា អាជីវកម្មចិននៅទីនោះត្រូវតែទ្រាំនឹងទណ្ឌកម្មរបស់លោកខាងលិច៕ អត្ថបទ៖ លីនី ប្រភព៖ yahoo

  • ប្រទេសជប៉ុន ​កំពុងពិចារណាផែនការ​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ឡើងវិញនៅ​ខែ​ក្រោយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 7, 2022 Khmernote

    រដ្ឋាភិបាលជប៉ុន​កំពុង​ពិចារណា​ផែនការ​បើក​ប្រទេស​ឡើងវិញ ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​បរទេស​ជា​ដំណាក់កាល​ចាប់ពី​ខែ​ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រី Kishida Fumio បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ថា ការគ្រប់គ្រងព្រំដែនប្រឆាំងនឹងមេរោគឆ្លង នឹងត្រូវបានបន្ធូរបន្ថយ ស្របតាមសមាជិក G7 ផ្សេងទៀត។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏អាចចាប់ផ្តើមទទួលយកដំណើរទេសចរណ៍ជាក្រុមតូចៗពីប្រទេសមួយចំនួននៅលើមូលដ្ឋានសាកល្បង មុនពេលបើកដំណើរការឡើងវិញទាំងស្រុង។ ទន្ទឹមនឹងនេះ មន្ត្រីក៏កំពុងពិភាក្សាផងដែរ ពីវិធានការណ៍ដែលត្រូវដាក់ចេញ លើការធ្វើដំណើរពីក្រៅប្រទេស ដែលបច្ចុប្បន្នត្រូវបានកំណត់ត្រឹម ១០,០០០នាក់ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក្ដី កិច្ចពិភាក្សាកំពុងដំណើរការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដោយពួកគេមានគម្រោងវាយតម្លៃដោយប្រុងប្រយ័ត្ននូវស្ថានភាពឆ្លងទាំងក្នុងប្រទេសជប៉ុន និងក្រៅប្រទេស ដើម្បីឱ្យការបើកឡើងវិញមិនបង្កឱ្យមានការកើនឡើងនៃករណីថ្មីនោះទេ៕ អត្ថបទ៖ លីនី

  • បើកប្រទេសភ្លាម ថៃជាប់ចំណាត់លេខ៤​ ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​កំពូល​ជុំវិញ​ពិភពលោក ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 7, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃនៅតែជាគោលដៅទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ហើយប្រទេសនេះបានជាប់់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសដែលត្រូវបានជ្រើសរើសច្រើនបំផុត ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​កំពូល​ជុំវិញ​ពិភពលោក នេះបើតាមការសិក្សាពីការធ្វើដំណើរជាសកលរបស់ក្រុមហ៊ុន Visa។ ប្រទេស​ថៃ​ស្ថិត​នៅ​ពី​ក្រោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ឥណ្ឌា ដោយប្រហែល ៣០ភាគរយនៃអ្នកឆ្លើយសំណួរជ្រើសរើសប្រទេសថៃដើម្បីសម្រាក ២៥ភាគរយដើម្បីលំហែកាយ និង ១៨រយសម្រាប់ការផ្សងព្រេង និងស្វែងរកសកម្មភាពកម្សាន្តផ្សេងៗ។ ការស្ទង់មតិតាមអ៊ីនធឺណិតបង្ហាញថា មនុស្សកាន់តែច្រើនកំពុងស្វែងរកសកម្មភាពបន្ថែមទៀត រួមទាំងការធ្វើដំណើរដើម្បីជួយពួកគេបញ្ចេញភាពតានតឹងប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ ទីក្រុងបាងកក ភូកេត ឈៀងម៉ៃ និងហួហ៊ីន គឺជាគោលដៅពេញនិយមបំផុតនៅក្នុងប្រទេសថៃ ដែលភ្ញៀវទេសចរជុំវិញពិភពលោកបានស្វែងរកព័ត៌មានតាមរយៈបណ្តាញអ៉ីនធឺណិត។ ទន្ទឹមនឹងនោះ សកម្មភាពដែលភ្ញៀវទេសចរចាប់អារម្មណ៍ជាងគេគឺការម៉ាស្សាបែបប្រពៃណី និងអាហារថៃ។ មិនតែប៉ុណ្ណោះ

  • មហាសេដ្ឋី Bill Gates ដាក់មួយឃ្លាទៅកាន់ Elon Musk ក្រោយមហាសេដ្ឋីរូបនេះទិញ Twitter បានជោគជ័យ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 6, 2022 Khmernote

    ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយនៅឯកិច្ចប្រជុំកំពូលប្រឹក្សា CEO របស់ Wall Street Journal កាលពីថ្ងៃពុធថា៖ ” លោក Elon Musk អាចធ្វើឱ្យ Twitter នឹងកាន់តែអាក្រក់ទៅៗ​ “។ មហាសេដ្ឋីចិត្តធម៌រូបនេះ បានបន្ថែមថា គាត់មិនប្រាកដថា តើអនាគតរបស់ Twitter នឹងទៅជាយ៉ាងណានោះទេ ក្រោមការដឹកនាំរបស់ Elon Musk តែពិតណាស់ Musk នឹងធ្វើឱ្យ Twitter កាន់តែអាក្រក់។

  • Alibaba ខាតលុយជាង ២៦ពាន់លានដុល្លារ ក្រោយលេចធ្លាយពាក្យចចាមរ៉ាមថា លោក Jack Ma ត្រូវបានចាប់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 6, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានចេញផ្សាយថា ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Group Holding Limited បានបាត់បង់តម្លៃទីផ្សាររាប់ពាន់លានដុល្លារក្នុងរយៈពេលតែប៉ុន្មាននាទី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV News បានរាយការណ៍ថា បុរសម្នាក់ដែលមាននាមត្រកូល Ma ត្រូវបានឃុំខ្លួនកាលពីខែមុន ដោយចោទប្រកាន់ពីបទបាន​ឃុបឃិត​ជាមួយ​អង្គការ​ប្រឆាំង​រដ្ឋាភិបាល​ក្រៅប្រទេស និង​បទ​ញុះញង់​ឲ្យ​មាន​អបគមន៍។ នៅពេលបានឮពីព័ត៌មាននេះ វិនិយោគិនជាច្រើនបានលក់ភាគហ៊ុនរបស់ពួកគេនៅ Alibaba កាលពីថ្ងៃអង្គារ បន្ទាប់ពី CCTV News បានចេញផ្សាយរបាយការណ៍ព័ត៌មានមិនច្បាស់លាស់ អំពីការចាប់ខ្លួនបុរសម្នាក់ដែលមានឈ្មោះ Ma នេះនៅទីក្រុង Hangzhou ខេត្ត Zhejiang ដែលជាមូលដ្ឋានរបស់ Alibaba

  • ច្បាស់ហើយ! ផ្សារ ម៉ាក្រូ សាខាទី៣ នឹងលេចវត្តមាននៅលើទឹកដីខណ្ឌមួយនេះ ក្រោមទុនវិនិយោគជាង ១២លានដុល្លារ  ​ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 6, 2022 Khmernote

    កាលពីពេលកន្លងទៅនេះ ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មបរទេសនៅស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញបានរាយការណ៍ថា Siam Makro នឹងបើកផ្សារទំនើប Makro ពីរបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយបន្ថែមលើផ្សារ Makro ទាំងពីរដែលបានដំណើរការរួចហើយក្នុងនោះមួយនៅទីក្រុងភ្នំពេញ និងមួយទៀតនៅក្នុងខេត្តសៀមរាប។ យ៉ាងណាមិញមកទល់នេះ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សារ Makro ថ្មី ១សាខាទៀតនឹងលេចវត្តមាននៅលើទឹកខណ្ឌជ្រោយចង្វារ។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន

  • ទិញទំនិញហើយកុំបោះចោលវិក្កយបត្រ ថតផ្ញើទៅអគ្គនាយកដ្ឋានពន្ធដារ អាចនឹងមានសំណាងឈ្នះរង្វាន់ជាច្រើន រួមទាំង  រថយន្ត Mazda សេរីទំនើប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 6, 2022 Khmernote

    កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធីវិក្កយបត្រនាំសំណាង GDT Lucky Draw App ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងផ្សងសំណាង។ ប្រជាពលរដ្ឋគ្រាន់តែថតវិក្កយបត្រដាក់ចូល App នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ក្នុងនោះរួមមាន ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ូតូ និងរង្វាន់ធំចុងក្រោយគឺរថយន្ត Mazda សេរីទំនើប ដល់ទៅ ២គ្រឿង។ នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់វិក្កយបត្រនាំសំណាង ឯកឧត្តម គង់ វិបុល ប្រធានប្រតិភូគណៈអធិបតីទទួលបន្ទុកឲ្យអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា កម្មវិធីវិក្កយបត្រនាំសំណាង នេះគឺជានិតផ្តួចផ្ដើមថ្មីមួយ ដែលផ្ដល់លទ្ធផលឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងកសាងជាតិទាំងអស់គ្នា

  • ដំណឹងល្អដើមខែ! ក្រុមហ៊ុនធំៗមកពីសហអាមេរិកចំនួន ១៣ សម្លឹងរកមើលឱកាសវិនិយោគនៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 6, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកប្រមាណចំនួន ១៣ បានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ នេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនមានលំដាប់អន្តរជាតិចាប់អារម្មណ៍មកវិនិយោគ។ គោលបំណងនេះ ត្រូវបានបង្ហាញពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ តាមការចុះផ្សាយរបស់ក្រសួង ក្រុមហ៊ុនដែលចង់វិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុននវានុវត្តន៍សកល 3M,