- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 12, 2022 Khmernote
សហស្ថាបនិកក្រុមហ៊ុន Twitter Inc លោក Jack Dorsey បាននិយាយកាលពីពុធថា គាត់មិនមានបំណងចង់កាន់កាប់ក្រុមហ៊ុន Twitter វិញទេ ប៉ុន្តែគាត់នឹងចូលរួមតាមអ្វីដែលគាត់អាចធ្វើបាន ប្រសិនបើមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងដើម្បីកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបានដោយជោគជ័យ។ លោក Dorsey ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុនទូទាត់ប្រាក់ Block Inc កាន់កាប់ភាគហ៊ុន ២.៤ ភាគរយនៅក្នុង Twitter នេះបើយោងតាម Refinitiv។ លោកមានភាពច្របូកច្របល់ក្នុងនាមជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ដោយគាត់ត្រូវបានជំនួសតំណែងជា CEO Twitter ក្នុងឆ្នាំ២០០៨ ពីរឆ្នាំបន្ទាប់ពីការបើកដំណើរការសេវាកម្មនេះ ប៉ុន្តែបានចូលកាន់តំណែងកំពូលម្តងទៀតក្នុងឆ្នាំ២០១៥ មុនពេលប្រគល់តួនាទីនេះទៅឱ្យប្រធានផ្នែកបច្ចេកវិទ្យា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 11, 2022 Khmernote
ជាការពិតណាស់នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំហើយ តែមិនមានប្រាក់គ្រប់គ្រាន់នោះជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើអ្នកមានអាយុ ៣០ឆ្នាំ អ្នកត្រូវខិតខំបន្ថែមទៀតដើម្បីសម្រេចគោលដៅជីវិត ឬ ធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំ។ ហើយប្រសិនបើអ្នកចូលដល់វ័យ ៤០ឆ្នាំ តែនៅតែស្ថិតក្នុងស្ថានភាពដូចកាលវ័យ ២០ឆ្នាំ អ្នកត្រូវរកមូលហេតុថាមកពីអ្វី។ អ្នកមានបំផុតរបស់ហុងកុងលោក លី កាស៊ីង ធ្លាប់បាននិយាយថា៖ មិនថាអ្នកជាប្រុស ឬ ក៏ជាស្រីនោះទេ បើអ្នកទទួលបានជោគជ័យ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ៖ ១.ឈប់ជឿលើការរវើរវាយ៖ នេះគឺជាការពិត អារម្មណ៍ដែលគិតតែម្នាក់ឯងមិនអាចឲ្យអ្នកសម្រេចបានជោគជ័យនោះទេ។ កុំជឿលើអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្ត វាគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតខ្សែភាពយន្តខ្លះគ្រាន់តែផ្ដល់នូវមេរៀនដើម្បីផ្ដល់នូវការលើកទឹកចិត្ត ឬ ជំរុញយើងតែប៉ុណ្ណោះ ដូច្នេះហើយមានតែមនុស្សដែលមិនសមហេតុផល និងមិនប្រាកដនិយម
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ May 11, 2022 Khmernote
ដូចយើងបានដឹងរួចមកហើយថា ប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារ ABA ជាច្រើនបានលើកឡើងពីបញ្ហាដកប្រាក់នៅតាមទូរ ATM។ យ៉ាងណាមិញមកទល់ថ្ងៃទី១១ ខែឧសភា នេះ ធនាគារ ABA បានសម្រេចអនុញ្ញាតឲ្យអ្នកប្រើប្រាស់សេវាធនាគារ អាចដកជាលុយខ្មែរ ក្រោមក្រដាសប្រាក់ ៥ម៉ឺនរៀលបាន។ យោងតាមការចុះផ្សាយរបស់ធនាគារបាននៅលើហ្វេសប៊ុកផេករបស់ខ្លួនបានរៀបរាប់ដូច្នេះថា៖ “ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់នៃអតិថិជនយើងខ្ញុំ និងតម្រូវការប្រាក់រៀលកាន់តែច្រើន យើងខ្ញុំបានបង្កើនការផ្គត់ផ្គង់ប្រាក់រៀល ជាពិសេសក្រដាសប្រាក់ ២០,០០០ រៀល នៅគ្រប់ទូរ ATM និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ទាំងអស់របស់យើងខ្ញុំនៅទូទាំងប្រទេស។” កាន់តែពិសេសជាងនេះទៅទៀត អតិថិជនអាចដកប្រាក់ ២០,០០០ រៀល និង ៥០,0០០ រៀលបាន
- អាជីវកម្មអាជីវកម្ម May 11, 2022 Khmernote
ការបញ្ជាទិញចង្រ្កានធ្យូងពីររោងចក្រធំមួយក្នុងខេត្ត Trang បានកើនឡើងយ៉ាងខ្លាំង ស្របពេលដែលតម្លៃប្រេង និងហ្គាសសម្រាប់ធ្វើម្ហូបនៅតែបន្តឡើងថ្លៃចាប់មិនឈ្នះ។ លោកស្រី Sirinya Luandee វ័យ ៣៧ឆ្នាំ ម្ចាស់រោងចក្រចង្រ្កានធ្យូង Kuan Thani បាននិយាយថា តម្រូវការចង្រ្កានធ្យូងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្ដាលខែមេសា ហើយទំនងនឹងបន្តកើនឡើងថែមទៀត។ លោកស្រី បានបន្តថា រោងចក្របានបង្កើនសមត្ថភាពផលិតចង្រ្កានដល់ ៤,០០០ចង្ក្រានក្នុងមួយខែ ពីចន្លោះពី ២,០០០ ទៅ ៣,០០០ ចង្ក្រាន ខណៈរោងចក្រទទួលបានការបញ្ជាទិញចង្ក្រានធ្យូងជិត ២ម៉ឺនចង្រ្កាន។ ជាមួយគ្នានេះ អតិថិជនភាគច្រើនជាអ្នកលក់រាយដែលបានទិញវាសម្រាប់លក់នៅខេត្ត Songkhla, Krabi, Nakhon Si Thammarat,
- អាជីវកម្មអាជីវកម្ម May 11, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀតនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី កាលពីថ្ងៃ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 11, 2022 Khmernote
មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ថា លោកនឹងលុបចោលការហាមឃាត់របស់ Twitter លើអតីតប្រធានាធិបតីអាមេរិក Donald Trump នៅពេលគាត់ទិញប្រព័ន្ធផ្សព្វផ្សាយសង្គមនេះរួចរាល់។ នេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយនៃចេតនារបស់ Musk ក្នុងការកាត់បន្ថយការសម្របសម្រួលនៃគេហទំព័រដ៏ល្បីល្បាញមួយនេះ។ Musk បាននិយាយទៅកាន់សន្និសីទ Financial Times ថា គាត់និងសហស្ថាបនិក Twitter លោក Jack Dorsey ជឿថាការហាមប្រាមជាអចិន្ត្រៃយ៍គួរតែជាករណី “កម្រ” ហើយត្រូវបានបម្រុងទុកសម្រាប់តែគណនីដែលដំណើរការ bots ឬផ្សព្វផ្សាយសារឥតបានការ។ ជាមួយគ្នានេះ លោកបានបន្ថែមថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 11, 2022 Khmernote
នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា ប្រទេសអ៊ុយមិនអាចនាំចេញផលិតផលកសិកម្មប្រហែល ៩០លានតោន ទៅកាន់ទ្វីបអាហ្រ្វិក អាស៊ី និងអឺរ៉ុបបានទេ ដោយសាររុស្ស៊ីកំពុងបិទផ្លូវចូលតាមរយៈសមុទ្រ។ លោក Shmyhal បានលើកឡើងពីរឿងនេះកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កំពង់ផែដ៏ធំបំផុតរបស់អ៊ុយក្រែននៅទីក្រុង Odesa ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។ លោកបានបន្ថែមថា អ៊ុយក្រែនកំពុងខាតបង់ប្រហែល ១៧០លានដុល្លារក្នុងមួយថ្ងៃដោយសារតែការបិទផ្លូវ ខណៈនាវាប្រហែល ៧០គ្រឿង ដែលភាគច្រើនជាកប៉ាល់ដឹកទំនិញអ៊ុយក្រែន នៅតែស្ថិតនៅកំពង់ផែនៅលើឆ្នេរសមុទ្រខ្មៅ ដោយសារការភ័យខ្លាចនៃការវាយប្រហារដោយយោធារុស្ស៊ី។ ជាមួយគ្នានេះលោកបានបន្តថា ការបិទផ្លូវនេះបានធ្វើឱ្យតម្លៃស្រូវសាលី ពោត និងផលិតផលផ្សេងទៀតកើនឡើងទូទាំងពិភពលោក ខណៈអ៊ុយក្រែនជាប្រទេសនាំចេញស្រូវសាលី និងពោតដ៏សំខាន់។ ហើយលោកបានចោទប្រកាន់រុស្ស៊ី ពីការព្យាយាមបង្កើតវិបត្តិស្បៀងអាហារពិភពលោកផងដែរ។
- អាជីវកម្មអាជីវកម្ម May 10, 2022 Khmernote
យុវជន Joe Franklin បានចាប់ផ្ដើមអាជីវកម្មលក់ស្បែកជើងប៉ាតានៅពេលដែលគាត់មានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ ដោយប្រើលុយ ៣៩៥ ដុល្លារ ដែលបានសន្សំសម្រាប់ធ្វើខួបកំណើតជាដើមទុនក្នុងការចាប់ផ្ដើម។ គាត់បានសន្សំដើម្បីទិញស្បែកជើងដែលកម្រនឹងមានលក់សម្រាប់អ្នកហ្វឹកហាត់ផ្នែកកីឡាមួយចំនួន បន្ទាប់មកដាក់លក់នៅលើបណ្ដាញហ្វេសប៊ុកក្នុងតម្លៃទ្វេដង។ បន្ទាប់ពីចេះរកប្រាក់ចំណេញ នៅអាយុ ១៧ឆ្នាំ Franklin បានក្លាយជាម្ចាស់អាជីវកម្មដែលមានហាងផ្ទាល់ខ្លួននៅក្នុងទីក្រុងឡុងដ៍ ហើយបានងាកទៅរកស្បែកជើងម៉ាកល្បីៗ ដែលជាតម្រូវការដ៏ពេញនិយមរបស់តារារ៉េបអាមេរិកដូចជា Dizzee Rascal និង AJ Tracey។ យុវជនរូបនេះបានទិញស្បែកជើងដែលមានតម្លៃបំផុតគឺ Nike Air Mags ដែលត្រូវបានគេស្គាល់ថា Back to the Future ក្នុងតម្លៃ










