ព័ត៌មានចុងក្រោយ
  • ឆ្នាំនេះកសិករ និងឈ្មួញនៅខេត្តបាត់ដំបងថា ស្វាយកែវរមៀតធ្លាក់ថ្លៃពិបាករកទីផ្សារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 3, 2022 Khmernote

    កសិករនិង ឈ្មួញកណ្តាល កំពុងប្រមូលផលស្វាយកែវរមៀតមានការត្អូញត្អែរពីតម្លៃ ហើយទីផ្សារចង្អៀត ។ ម្យ៉ាងទៀតភាគីប្រទេសថៃ កុម្ម៉ង់យកតិចតួចប៉ុណ្ណោះ ខណៈផ្លែស្វាយរបស់កសិករច្រើន និងខ្លះត្រូវរលួយចោល ព្រោះតែខ្វះទីផ្សារ ហើយការប្រមូលទិញរបស់ឈ្មួញត្រូវ មានកំណត់ សម្រាប់មួយថ្ងៃៗតាមការបញ្ជាទិញពីខាងប្រទេសថៃ។ លោក វ៉ន វ៉ាន់ណេត ជាឈ្មួញកណ្តាល ស្ថិតនៅឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា សព្វថ្ងៃនេះ កសិករក្នុងភូមិឃុំនេះ សម្បូរស្វាយកែវរមៀត ក្នុងរដូវប្រមូលផល តែលោកទទួលទិញតែក្នុងមួយថ្ងៃ១៥ តោន តែប៉ុណ្ណោះ តាមការបញ្ជាទិញរបស់ឈ្មួញប្រទេសថៃ ។ ចំណែកតម្លៃវិញ លោកទទួលទិញពីកសិករ ត្រឹម ១៥០

  • បិតាវិនិយោគ Warren Buffett ថាមិនវិនិយោគលើ  bitcoin ទេ ទោះគេលក់ bitcoin ទាំងអស់នៅលើលោកឱ្យក្នុងតម្លៃ ២៥ដុល្លារក៏មិនទិញដែរ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 2, 2022 Khmernote

    កាលពីពេលកន្លងទៅនេះ មហាសេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានលើកឡើងថា គាត់មិនវិនិយោគលើ bitcoin ដូចមហាសេដ្ឋី និងបុគ្គល្បីៗនោះឡើយ ហើយថែមទាំងប្រាប់ឱ្យអ្នកដែលចង់ចូលវិនិយោគលើវិស័យឌីជីថលថ្មីនេះមានការប្រុងប្រយ័ត្នទៀតផង។ យ៉ាងណាមិញ មកទល់ពេលនេះ មិនមែនមានតែគាត់មួយនោះទេ សូម្បីតែបិតាវិនិយោគ Warren Buffett ក៏បាននិយាយដែរថា គាត់មិនវិនិយោគលើ bitcoin ឡើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Berkshire Hathaway កាលពីថ្ងៃសៅរ៍ មហាសេដ្ឋី Warren Buffett បានរិះគន់ទៅលើ bitcoin និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ យ៉ាងខ្លាំង ហើយបានលើកឡើងថា៖

  • មេធំ Amazon បានបាត់បង់ទ្រព្យជាង ២០ពាន់លានដុល្លារត្រឹម ២៤ម៉ោង ធ្វើឱ្យតំណែងអ្នកមានបំផុតទី២​ កំពុងរង្គោះរង្គើ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 2, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា មហាសេដ្ឋីទី២ លើពិភពលោក Jeff Bezos បានបាត់បង់ទ្រព្យសម្បត្តិចំនួន ២០.៥ពាន់លានដុល្លារ ក្នុងរយៈ ២៤ម៉ោង។ ការបាត់បង់ទ្រព្យដ៏ច្រើនសម្បើមនេះ គឺបណ្ដាលមកពីការធ្លាក់ចុះភាគហ៊ុននៅក្នុងការជួញដូរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ក្រុមហ៊ុន Amazon បាននិយាយនៅថ្ងៃទី២៨ ខែមេសា ថា ខ្លួនបានកត់ត្រាការខាតបង់ចំនួន ៣.៨ ពាន់លានដុល្លារក្នុងអំឡុងត្រីមាសមុន ឬស្មើនឹង ៧.៥៦ ដុល្លារក្នុងមួយហ៊ុន ធៀបនឹងប្រាក់ចំណេញ ៨.១ ពាន់លានដុល្លារកាលពីឆ្នាំមុន ឬប្រាក់ចំណេញ ១៥.៧៩ ដុល្លារក្នុងមួយហ៊ុន។ ជាមួយគ្នានេះ

  • ទើបតែខាតបង់ ១២៦ពាន់លានដុល្លារ ឥលូវក្រុមហ៊ុន Tesla ប្រកាសប្រមូលរថយន្តរាប់ម៉ឺនគ្រឿងមកវិញ ដោយសារកំហុស ១នេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 2, 2022 Khmernote

    ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តម៉ូឌែល 3 Performance ប្រហែល ៤៨,០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសាររថយន្តនេះមិនបាន​បំពាក់ឧបករណ៍វាស់ល្បឿន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ រថយន្តដែលត្រូវបានប្រមូលត្រឡប់មកវិញនេះ គឺលើរថយន្តពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ ២០២២។ យ៉ាងណាមិញក្រុមហ៊ុន Tesla បានលើកឡើងថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពលើកម្មវិធី over-the-air ដើម្បីដោះសា្រយបញ្ហានេះ។ គួរឱ្យដឹងថា ក្រុមហ៊ុន Tesla ថ្មីៗនេះហាក់ជួបបញ្ហារាំងស្ទះជាច្រើនរួមមាន៖ ការផ្អាករោងចក្រផលិតនៅប្រទេសចិនដោយសារកូវីដ-១៩​ ភាគហ៊ុនធ្លាក់ចុះត្រូវខាតបង់ប្រមាណ ១២៦ពាន់លានដុល្លារ ហើយឥលូវនេះត្រូវប្រមូលរថយន្តរាប់ម៉ឺនគ្រឿងត្រលប់មកវិញទៀត៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia

  • ខាតធ្ងន់ហើយ! ក្រុមហ៊ុននាំចេញវៀតណាម រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបិទខ្ទប់របស់ប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុននាំចេញវៀតណាមរងប៉ះពាល់ខ្លាំងដោយសារការបិទខ្ទប់របស់ប្រទេសចិន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននាំចេញរបស់វៀតណាមកំពុងពិបាកក្នុងការដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ប្រទេសចិន ដោយសារការរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩ ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនអូសបន្លាយពេលទ្វេដង និងថ្លៃដើមឡើងថ្លៃបួនដង។ ចាប់តាំងពីដើមឆ្នាំនេះ ក្រុមហ៊ុននាំចេញផ្លែស្វាយ Thanh Tung នៃខេត្ត Dong Thap ភាគខាងត្បូង មិនអាចនាំចេញទៅប្រទេសចិន បានឡើយ ហើយបានត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកនាំចេញម្នាក់ទៀតនៅក្នុងខេត្ត Long An ភាគខាងត្បូងដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ពេលវេលាដឹកជញ្ជូនទៅកាន់ប្រទេសចិនបានកើនឡើងទ្វេដងដោយសារតែការពន្យារពេលនីតិវិធីគយ។ យ៉ាងណាមិញ បញ្ហាទាំងនេះ មិនត្រឹមបង្កផលប៉ះពាល់ដល់អ្នកនាំចេញនោះទេ សូម្បីតែកសិករក៏ប៉ះពាល់ដែរ ដោយកសិករដាំផ្លែស្វាយជាច្រើនបានឈប់ប្រមូលផលផ្លែស្វាយ ដោយសារតម្លៃធ្លាក់ចុះទាបខ្លាំងហើយគ្មានអ្នកទិញ។ គួរបញ្ជាក់ផងដែរថា ការបិទនាពេលថ្មីៗនេះនៅក្នុងទីក្រុងសៀងហៃ

  • ជប៉ុន  មានបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសម្អាងនៅខេត្តព្រះសីហនុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2022 Khmernote

    អ្នកវិនិយោគជប៉ុន មានបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ដោយគោលបំណងនេះត្រូវបានលើកឡើងដោយ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្ដីពីយុទ្ធសាស្រ្តសូត្រមាសកម្ពុជា។ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសមកកាន់ខេត្តព្រះសីហនុនាពេលនេះ ឯកឧត្តមមានការភ្ញាក់ផ្អើលដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អសាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានបង្ហាញពីគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម(សូតមាស) យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម។ ជាកិច្ចឆ្លើយតបឯកឧត្តម

  • ក្រុមហ៊ុនផលិតមីម៉ាម៉ា Thai President Foods ប្រកាសតម្លើងតម្លៃលើមីម៉ាម៉ា ចាប់ពីខែក្រោយនេះតទៅ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 30, 2022 Khmernote

    Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ ដ៏ពេញនិយម ចាប់ពីខែឧសភានេះតទៅ។ ក្រុមហ៊ុនបាននិយាយថា តម្លៃលក់ដុំមីប្រភេទដូចជា តុំយ៉ាំ និងរសជាតិសាច់ជ្រូកចិញ្ច្រាំ នឹងកើនឡើងពី ១៤៣ បាត (ប្រមាណ៤.១៨ដុល្លារ) ទៅ ១៤៥ បាត (ប្រមាណ ៤.២៤ដុល្លារ) ក្នុងមួយកេសដែលមាន ៣០កញ្ចប់ និងពី ៨៥៨បាត (ប្រមាណ ២៥.០៦ដុល្លារ) ទៅ ៨៧០បាត (ប្រមាណ ២៥.៤១ដុល្លារ) ក្នុងមួយកេសធំដែលមាន ១៨០កញ្ចប់ ដែលនេះនឹងធ្វើឱ្យតម្លៃលក់មីម៉ាម៉ាឡើងពី ៦បាត

  • ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 30, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដើម្បីជីវភាពរស់នៅរបស់ប្រជាពល រដ្ឋឱ្យកាន់តែល្អប្រសើរ ។ យោងតាមសារលិខិតអបអរសាទខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ- ១៩ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលចំនួន ១០ជុំ ដោយបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៣៤៧