- អាជីវកម្មអាជីវកម្ម May 23, 2022 Khmernote
ម្ចាស់កសិដ្ឋាន ៤០០ បានឱ្យដឹងថា ការចិញ្ចឹមពូជខ្យងមាស គឺមិនមានផលលំបាកអ្វីទេ ពិសេសមានតម្លៃថ្លៃនៅក្នុងទីផ្សារ ហើយវាបានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងមាស និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកការចិញ្ចឹមខ្យងមាសនេះអស់រយៈពេលជាង ១ឆ្នាំមកហើយដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា សម្រាប់ពូជខ្យងមាសនេះ គឺនាំយកពូជមកពីប្រទេសថៃ ដើម្បីយកមកបង្កាត់ពូជចិញ្ចឹម តាមបែបធម្មជាតិ ហើយខ្យងមាសនេះដែរ គឺវាស៊ីអាសូឡា និងបន្លែជាចំណីអាហារ។ លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹម មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់និងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើងអាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម
- ទេសចរណ៍ទេសចរណ៍ May 23, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងលុបចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទសចរបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬ ចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ប៉ុន្តែពួកគេតម្រូវឱ្យធ្វើតេស្តរហ័ស antigen kit (ATK) នៅអាកាសយានដ្ឋាននៅពេលមកដល់។ ការផ្លាស់ប្ដូរនេះ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយក្រៅពីការលុបចោលការធ្វើចត្តាឡីស័ក វិធានការផ្សេងទៀតក៏បានផ្លាស់ប្ដូរដែរក្នុងនោះរួមមាន៖ ការបញ្ចប់តម្រូវការ Thailand Pass សម្រាប់ប្រជាជនថៃដែលត្រឡប់មកប្រទេសថៃ ប៉ុន្តែមិនមែនសម្រាប់ជនបរទេសនោះឡើយ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យ (CCSA) បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ថា
- អាជីវកម្មអាជីវកម្ម May 23, 2022 Khmernote
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកក្នុងការពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ លោក Cook បាននិយាយក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្រ្តី Pham Minh Chinh នៅ San Francisco កាលពីថ្ងៃទី១៧ ខែឧសភា ថា Apple នឹងពិចារណាប្រើប្រាស់របស់អ្នកផ្គត់ផ្គង់វៀតណាមបន្ថែមទៀត ក៏ដូចជាគ្រឿងបន្លាស់ និងសេវាកម្មរបស់ពួកគេនៅក្នុងផលិតផលរបស់ Apple។ ជាមួយគ្នានេះ លោកក៏បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងផ្តល់គោលនយោបាយអំណោយផលបន្ថែមទៀត ដើម្បីលើកទឹកចិត្តសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់អាមេរិកមកបណ្តាក់ទុននៅក្នុងប្រទេស។ ជាការឆ្លើយតប លោក Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមផងដែរក្នុងការបង្កើតទីផ្សារប្រកបដោយតម្លាភាព និងយុត្តិធម៌
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 21, 2022 Khmernote
មហាសេដ្ឋីកំពូលៗរបស់ពិភពលោក បានខាតបង់ប្រាក់ច្រើនជាង ៤០ពាន់លានដុល្លារ ខណៈតម្លៃទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ចុះកាលពីថ្ងៃពុធ កន្លងទៅនេះ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដែលជាចំណាត់ថ្នាក់ប្រចាំថ្ងៃនៃអ្នកមានបំផុតរបស់ពិភពលោក។ តាមប្រភពដដែល មហាសេដ្ឋីដែលខាតបង់ក្នុងឆ្នាំនេះរួមមាន៖ លោក Elon Musk, Jeff Bezos, Bernard Arnault, Bill Gates និងលោក Warren Buffett។ ជាមួយគ្នានេះដែរក្នុងចំណោមមហាសេដ្ឋីខាងលើ លោក Elon Musk ដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានខាតបង់ច្រើនជាងគេ ប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់នៅមានចំនួន ២១០ពាន់លានដុល្លារ បើទោះបីជាគាត់បានខាតបង់ ៦០.៤ ពាន់លានដុល្លារមកទល់ពេលនេះក៏ដោយ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 21, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា វិបត្តិអាកាសធាតុនៅឆ្នាំនេះ បានធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះជិតពាក់កណ្តាល ដែលបណ្តាលការនាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាម ធ្លាក់ជាង៤០% នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភានេះថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ មានចំនួនជាង៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៧៦៧លានដុល្លារអាមេរិក ថយចុះ៤៣.៤៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ លោកបានពន្យល់ថា ឆ្នាំនេះសមាគមស្វាយចន្ទីកម្ពុជាបានប៉ាន់ប្រមាណថា ទិន្នផលស្វាយចន្ទីធ្លាក់ចុះរហូតដល់ ៥០% ដោយសារតែបញ្ហាអាកាសធាតុ ពោល គឺកសិករ សមាជិករបស់សមាគម អាចផលិតបានត្រឹមតែក្នុងរង្វង់ពី ៥៧ម៉ឺនតោនទៅ ៦០ម៉ឺនប៉ុណ្ណោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 21, 2022 Khmernote
រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Chalermchai Sri-on បានលើកទឹកចិត្តកសិករឱ្យបង្កើនការដាំដុះទុរេន ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅលើទីផ្សារពិភពលោក។ លោក Chalermchai បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាលើប្រធានបទ “ផ្លែឈើថៃសម្រាប់ពិភពលោក” ថា៖ ក្រសួងកសិកម្មកំពុងផ្សព្វផ្សាយទុរេនយ៉ាងពេញទំហឹង ចាប់ពីតាំងការដាំដុះរហូតដល់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ លោកបានណែនាំឱ្យអ្នកដាំទុរេន ត្រូវធ្វើយ៉ាងណា គឺធានានូវគុណភាពនៃផលិតផលរបស់ពួកគេ និងធ្វើឱ្យទុរេនថៃមានរសជាតិឆ្ងាញ់បំផុតនៅក្នុងពិភពលោក ដូច្នេះដាំច្រើនប៉ុណ្ណាក៏មិនលើសការផ្គត់ផ្គង់ដែរ ជាពិសេសនៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។ គួរបញ្ជាក់ផងដែរថា ទីផ្សារនាំចេញផ្លែឈើរបស់ថៃមានតម្លៃប្រហែល ២០០ ពាន់លានបាត ទៅ ៤០០ ពាន់លានបាត ដោយទុរេនជាផ្លែឈើដែលរកចំណូលបានច្រើន។ ជាមួយគ្នានេះការនាំចេញទុរេនមានតម្លៃ ១០៩ពាន់លានបាត (ប្រមាណ ៣.១៦ពាន់លានដុល្លារ)
- អាជីវកម្មអាជីវកម្ម May 20, 2022 Khmernote
កោះឬស្សី ជាកោះមួយក្នុងចំណោមកោះទាំង៣២ របស់ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុន Koh Russey Resort Co. Ltd ធ្វើការវិនិយោគមួយ ផ្នែកនៅលើកោះឬស្សី ជាតំបន់រមណីយដ្ឋានទេសចរណ៍ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ មានទំហំដី ៧៨ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 20, 2022 Khmernote
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា មហាសេដ្ឋីពាន់លានជាច្រើននៅអាមេរិកងាកមកវិនិយោគលើដីស្រែចម្ការ ជាក់ស្ដែងដូចជា មហាសេដ្ឋី Bill Gates ត្រូវបានគេបង្ហើបឱ្យដឹងថា គាត់គឺជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ហើយថ្មីៗនេះដែរ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ និងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon កំពុងបោះទុនយ៉ាងច្រើនទិញដីស្រែចម្ការ។ ជាមួយគ្នានេះដែរសារព័ត៌មាន yahoo ក៏បានទម្លាយពីមូលហេតុដែលធ្វើឱ្យមហាសេដ្ឋីលំដាប់ពិភពលោកទាំង ២នេះ ជ្រើសរើសការវិនិយោគនៅលើដីចម្ការ ព្រោះដីស្រែចម្ការជាទ្រព្យសកម្មដែលស្ថិតស្ថេរមិនដូចភាគហ៊ុនដែលមានឡើងមានចុះជាពិសេសនៅពេលដែលមានវបិត្តសេដ្ឋកិច្ច។ មួយវិញទៀត ម្ចាស់ដីអាចរកចំណូលពីការដាក់ជួលដីឱ្យគេ ឬ ជួលគេឱ្យធ្វើកសិកម្ម។ ពិសេសទៅទៀតនោះ ខណៈពេលបច្ចុប្បន្នដែលពិភពលោក កំពុងជួបប្រទះបញ្ហាសង្វាក់ផ្គត់ផ្គង់អាហារទូទាំងពិភពលោកដោយសារសង្រ្គាម










