ព័ត៌មានចុងក្រោយ
  • ក្រសួងពាណិជ្ជកម្មថៃ បង្កើតផែនការឱ្យអាជីវករថៃខ្ចីដៃ TikTok ដើម្បីលក់ទំនិញជាពិសេសសម្លៀកបំពាក់ទៅឱ្យអតិថិជនចិន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 26, 2022 Khmernote

    ដូចដែលយើងបានដឹងរួចមកហើយថា ប្រទេសថៃសំបូរទៅដោយកន្លែងប្រមូលផ្ដុំទំនិញជាច្រើនប្រភេទ និងកន្លែងបោះដុំធំៗសម្រាប់អាជីវករមកពីគ្រប់ទិសទី។ ប៉ុន្តែទីផ្សារទាំងនោះ ត្រូវបានផ្អាកមួយរយៈធំដោយសារតែការរាតត្បាតដោយជំងឺកូវីដ-១៩ ហើយទើបតែបើកដំណើរការឡើងវិញខ្លះៗ នាពេលថ្មីៗនេះប៉ុណ្ណោះ។ យ៉ាងណាមិញ ដើម្បីជួយលើវិស័យនេះឱ្យវិលមករកកំណើនដូចមុន ក៏ដូចជាពង្រីកឱ្យកាន់តែធំទូលាយថែមទៀតនោះ ក្រសួងពាណិជ្ជកម្មថៃ បានបង្កើតផែនការដ៏ឈ្លាសវៃមួយ ដែលអាចឱ្យប្រជាជនថៃរកប្រាក់បានកាន់តែច្រើនតាមរយៈការលក់ផលិតផលនានា ជាពិសេសគឺសម្លៀកបំពាក់ដល់ប្រជាជនចិន តាមយៈបណ្ដាញសង្គម TikTok ។ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម លោក Phusit Ratanakun Seriruengrit មានប្រសាសន៍ថា ការលក់ទំនិញម៉ូដតាម TikTok អាចបង្កើត ឱកាសកាន់តែច្រើនសម្រាប់អ្នកលក់ថៃ ក្នុងការទទួលបានប្រាក់ចំណូលពីអតិថិជនចិន ដោយសារ TikTok មានប្រជាប្រិយភាពនៅក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់ដល់ទៅ ១.១

  • ប្រទេសថៃទទួលបានលាភធំ ក្រោយក្រុមហ៊ុនរថយន្តអគ្គិសនីយក្ស Tesla ចុះបញ្ជីចូលទីផ្សាររបស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 26, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thethaiger បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានចុះបញ្ជីនៅក្នុងប្រទេសថៃនៅថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២២ ម្សិលមិញនេះជាមួយដើមទុនដំបូងចំនួន ៣លានបាត (ប្រមាណ ៨៧ម៉ឺនដុល្លារ) សិន។ តាមសារព័ត៌មានដដែល គោលបំណងចម្បងរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃ គឺលក់រថយន្តអគ្គិសនី ឬ EVs រួមទាំងដំឡើង និងលក់ប្រព័ន្ធស្តុកថាមពល និងប្រព័ន្ធផលិតថាមពលផងដែរ។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Tesla ត្រូវបានគេមើលឃើញថា ទំនងជានឹងលក់រថយន្តនៅក្នុងប្រទេសថៃជាជាងផលិត ឬដំឡើងរថយន្ត។ ការមកដល់របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសថៃ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីកាត់បន្ថយការបញ្ចេញកាបូន។ ជាមួយគ្នានេះកាល​ពី​ខែ​មីនា

  • តម្លៃប្រេងសាំងនៅប្រទេស​វៀតណាមបានហក់ឡើងដល់ ១.៣ដុល្លារ ក្នុងមួយលីត្រជាលើកដំបូង​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 26, 2022 Khmernote

    តម្លៃប្រេងសាំងនៅក្នុងប្រទេស​វៀតណាមបានហក់ឡើងដល់ជាង ៣០,០០០ ដុង (ប្រមាណ ១.៣០ ដុល្លារ) ក្នុងមួយលីត្រកាលពីថ្ងៃច័ន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលតម្លៃដែលកើនឡើងនេះជាលើកទី៥ ជាប់ៗគ្នា។ តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 និងជីវឥន្ធនៈ E5 RON 92 ទាំងពីរបានកើនឡើង ២.៣% ដល់ ៣០.៦៥០ដុង (១.៣២ដុល្លារ) និង ២៩.៦៣០ដុង (១.២៨ ដុល្លារ)។ ប៉ុន្តែតម្លៃប្រេងម៉ាស៊ូត ប្រេងកាត mazut មានតម្លៃថោកជាង ៣.១​-៤.៧ភាគរយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា នេះ​ជា​លើក​ទី​មួយ​ហើយដែល​តម្លៃ​សាំង​នៅ​ប្រទេស​វៀតណាម​ឡើង​លើស​តម្លៃ​ខ្ទង់

  • ល្អមែនទែន! សមាគមបារាំង ៣ រួមគ្នាសង់គម្រោងកែច្នៃភក់ចេញពីលាមកមនុស្ស ធ្វើជាជីផ្គត់ផ្គង់ឱ្យវិស័យកសិកម្មជួយដល់កសិករកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង ហៅកាត់ថា (AIMF) សហជីពអន្តរខេត្តសម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស¬ហៅកាត់ថា (SIAAP) ទីភ្នាក់ងារធនធានទឹក តំបន់ណកម៉ង់ឌីហៅកាត់ថា (ASEN) បានរួមគ្នាអនុវត្តន៍នូវគម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តន៍គម្រោងមានចំនួន ១,៧០០,០០០អឺរ៉ូ (ប្រមាណ ១.៨លានដុល្លារ) ដោយរដ្ឋបាលខេត្ត សៀមរាប ជាម្ចាស់គម្រោង។ លោក ប្រាក់ សោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានដំណើរការជាផ្លូវការ គម្រោងផលិត ជីសរីរាង្គនេះ។

  • សម្ដេចក្រឡាហោម ស ខេង ប្រកាសមិនតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរនៅក្នុងផ្សារកំពង់ពពិលវិញនោះឡើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃ​ទី២៥ ខែឧសភា នេះ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ប្រកាសមិនតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរនៅក្នុងផ្សារកំពង់ ពពិលវិញនោះឡើយ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃមានប្រសាសន៍ថាផ្សារកំពង់ពពិលដែលសាង សង់ក្នុងតម្លៃជាង ១លានដុល្លារអាមេរិកនេះ មានការគាំទ្រពីឥស្សរជន ក្រុមការងារ និងសប្បុរសជនជាច្រើន ហើយថាការចំណាយសាងសង់នេះ គឺមិនមានការតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរវិញនោះឡើយ។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឥស្សរជន

  • ប្រជាជនខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសចំនួន ១០ ដែលចំណាយប្រាក់ច្រើនបំផុតទិញខុនដូនៅប្រទេសថៃ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រជាជនខ្មែរ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសចំនួន ១០ ដែលបានចំណាយប្រាក់ច្រើនជាងគេទិញខុនដូនៅក្នុងប្រទេសថៃក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។ តាមប្រភពដដែលបានឱ្យដឹងថា តម្លៃដែលប្រជាជនខ្មែរបានចំណាយទិញខុនដូនៅប្រទេសថៃមានចំនួន ៤០១ លានបាត (ប្រមាណ ១១.៧លានដុល្លារ)។ ជាមួយគ្នានេះដែរ ចំណាត់ថ្នាក់លេខ​១ ក្នុងនាមជាអ្នកដែលចំណាយច្រើនក្នុងការទិញខុនដូនៅថៃ គឺជនជាតិចិន ដែលចំណាយ ៤.៥៧ ពាន់លានបាត (ប្រមាណ ១៣៣.៥ លានដុល្លារ), លេខ ២ គឺជនជាតិរុស្ស៊ី ដែលចំណាយ ៤៣៥ លានបាត (១២.៧លានដុល្លារ),លេខ

  • កសិករថៃម្នាក់ ញញឹមបិទមាត់មិនជិត ក្រោយលក់គោបារ ១ក្បាលបានតម្លៃជិត ២សែនដុល្លារ ជិតស្មើឡាន ៥៧០ មួយគ្រឿង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 25, 2022 Khmernote

    ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកសិករជនជាតិថៃម្នាក់ដែលទើបតែលក់គោបារ ១ក្បាលសោះ ទទួលបានប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារ។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកឈ្មោះថា Camcar Collection កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹកពីបុរសកសិករជាមួយទឹកមុខដ៏រំភើប។ ប្រភពដដែលបានបង្ហោះដោយអមជាមួយការរៀបរាប់បែបនេះថា៖ “Landcriuser អែបគៀន កសិករថៃម្នាក់ទើបតែលក់គោបារ របស់គាត់បានតម្លៃរហូតដល់ ៦,០០០,០០០បាត ដូរជាលុយដុល្លារប្រហែល ១៨៧,៥០០ដុល្លារ ។ គិតទៅសុំសរសើរ ការអោយតម្លៃកសិករ វាជាកំលាំងចិត្តដែលមិនអាចគណនា បងប្អូនមើលទឹកមុខគាត់ក៏រំភើបជំនួស”។ គួរបញ្ជាក់ថា មុនពេលទទួលបានផ្លែផ្កាដូចពេលនេះ​ បុរសជាម្ចាស់គោដែលមានគណនីហ្វេសប៊ុកឈ្មោះថា แชมป์เปี้ยน อีสาน (ជើងឯកភាគឦសាន) តែងតែបង្ហោះពីការចិញ្ចឹមគោរបស់ខ្លួន ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តយ៉ាងច្រើនដល់អ្នកលេងបណ្ដាញសង្គម កុំឱ្យខ្លាចនឿយហត់

  • ក្រុមហ៊ុនធំៗរបស់ជប៉ុន ចំនួន ២៤ ស្ពាយទុនវិនិយោគជាង ៩០០លានដុល្លារ ចាក់បញ្ចូលទៅក្នុងប្រទេសឥណ្ឌា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHk បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុននឹងវិនិយោគ ១២០ពាន់លានយ៉េន (ប្រមាណ ៩៤០លានដុល្លារអាមេរិក) នៅក្នុងប្រទេសឥណ្ឌា។ នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការវិនិយោគនេះ ហើយបើតាមសេចក្ដីរាតការណ៍ លោកគ្រោងនឹងប្រកាសអំពីតួលេខនេះ នៅពេលដែលលោកនឹងនាយករដ្ឋមន្រ្តី Narendra Modi នៅក្រៅកិច្ចប្រជុំកំពូល Quad។ ការវិនិយោគក្នុងទំហំទឹកប្រាក់ ៩៤០លានដុល្លារនេះ នឹងចេញមកពីក្រុមហ៊ុនផលិតរបស់ជប៉ុនចំនួន ២៤ ក្នុងនោះ ជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់នេះមកពីក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តចំនួន ១៤។ ជាមួយគ្នានេះ ១០០លានដុល្លារ មកពីក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់​ចំនួន ៦ និងក្រុមហ៊ុនបួនផ្សេងទៀតរួមមាន ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ និងផ្នែកអេឡិចត្រូនិច។