- អចលនទ្រព្យអចលនទ្រព្យ May 28, 2022 Khmernote
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានអះអាងថា វិនិយោគិន បរទេសកំពុងសម្លឹងឃើញពីឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ក្រោយបើកដំណើរការនូវសង្គមសេដ្ឋកិច្ចឡើងវិញ ដែលបានផ្តល់នូវឱកាសច្រើនសម្រាប់ការវិនិយោគក្នុងវិស័យ ដីធ្លីនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងកម្ពុជា ប្រមាណ២០០នាក់ នៅសមាគម ពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង កាលពីថ្ងៃទី២៥ ខែឧសភា លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានបញ្ជាក់ថា ពេលវេលានេះ គឺជាឱកាសល្អសម្រាប់អ្នករកស៊ីក្នុងឧស្សាហ៍កម្មដីធ្លី អាចធ្វើការវិនិយោគក្នុងឧស្សាហ៍កម្មនេះកាន់តែល្អប្រសើរ ដោយសារតែការបន្តហូរចូលនៃវិនិយោគិនចិន ហុងកុង និងប្រទេសដទៃទៀតមកក្នុងទីផ្សារកម្ពុជា
- អាជីវកម្មអាជីវកម្ម May 28, 2022 Khmernote
ហាងគុយទាវនៅឈៀងម៉ៃ ដែលល្បីល្បាញដោយសារលក់គុយទាវមួយចានតម្លៃ ៣បាត (០.០៨ដុល្លារ ឬ ជិត ៤០០រៀល) បានសន្យាថា នឹងរក្សាតម្លៃទាបបែបនេះដដែល ទោះបីជាត្រូវខាតបង់ប្រាក់ចំណេញខ្លាំង ដោយសារតម្លៃគ្រឿងទេសដែលជាវត្ថុធាតុដើមឡើងថ្លៃខ្ពស់ក៏ដោយ។ លោក Thawat Pirata ដែលជាម្ចាស់ហាងបាននិយាយថា ហាងរបស់គាត់ដែលមានទីតាំងនៅស្រុក Muang ភាគខាងជើងនៃទីក្រុងនេះ មិនដែលជួបប្រទះនឹងការចំណាយខ្ពស់បែបនេះទេ ចាប់តាំងពីបើកឡើងមកកាលពី ៣៤ឆ្នាំមុន។ លោកបានបន្តថា ហាងរបស់ខ្លួនបានលក់គុយទាវក្នុងតម្លៃ ៣បាត ក្នុងមួយចាន អស់រយៈពេលជាង ៣៤ ឆ្នាំមកហើយ គាត់មិនដែលឃើញវត្ថុធាតុដើមឡើងថ្លៃខ្លាំងបែបនេះនោះទេ។ ហើយការឡើងថ្លៃនេះ នឹងធ្វើឱ្យហាងត្រូវបាត់បង់ប្រាក់ចំណេញជាង ៣០% នៅពេលដែលរក្សាតម្លៃដើមនៅដដែល។ លោកបានបន្ថែមថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 28, 2022 Khmernote
អគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២។ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ នេះដែរ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ហើយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធនេះ។ យោងតាម អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 27, 2022 Khmernote
Utari Octavianty គឺជាកូនអ្នកនេសាទ មានស្រុកកំណើតនៅ Kampung Bahru ដែលជាភូមិនេសាទដាច់ស្រយាលនៅភាគខាងកើតកោះ Kalimantan ប្រទេសឥណ្ឌូនេស៊ី ដែលមនុស្សជាច្រើនមិនមានលទ្ធភាពទទួលបានការអប់រំ។ បច្ចុប្បន្ននាងជាម្ចាស់គេហទំព័រមួយដែលជួយបំពេញតម្រូវការអាហារសមុទ្ររបស់អ្នកប្រើប្រាស់ និងភ្ជាប់ពួកវាជាមួយអ្នកនេសាទ ដែលមានតម្លៃរាប់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ទម្រាំទទួលបានជោគជ័យមកទល់សព្វថ្ងៃ នាងបានរៀបរាប់ប្រាប់ CNBC Make It ថា៖ “ខ្ញុំត្រូវបានគេធ្វើបាបដោយសារតែខ្ញុំមកពីភូមិនេសាទ ខ្ញុំមិនដូចមនុស្សដែលមានការអប់រំល្អនោះទេ ហើយមានការលំបាកផ្នែកហិរញ្ញវត្ថុទៀត”។ បើទោះបីជានាងបានទៅសាលារៀន តែនាងត្រូវបានមិត្តរួមថ្នាក់រើសអើងណាស់។ បទពិសោធន៍ជីវិតទាំងនេះហើយបានដុតភ្លើងនៅក្នុងខ្លួននាង ហើយធ្វើឱ្យនាងតាំងចិត្តយ៉ាងមុតមាំថា នាងនឹងធ្វើឱ្យភូមិរបស់នាងត្រូវបានគេស្គាល់ថា ជាភូមិដែលមានសក្ដានុពលបំផុត មិនមែនជាភូមិក្រីក្រនោះទេ។ ជាមួយភាពឈឺចាប់ និងការតាំងចិត្តខ្ពស់ ពាក្យមើលងាយមិនអាចបំបាក់នាងបានឡើយ មានតែជម្រុញទឹកចិត្តនាងពីមួយថ្ងៃទៅមួយថ្ងៃ ជាលទ្ធផលនៅក្នុងឆ្នាំ២០១៥
- អាជីវកម្មអាជីវកម្ម May 27, 2022 Khmernote
មួយរយៈចុងក្រោយនេះ ឃើញថាប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើននៅតាមបណ្ដាខេត្តដែលមានសក្ដានុពល ជាពិសេសគឺខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនចិនមួយឈ្មោះថា JIANGSU GENERAL SCIENCE TECHNOLOGY CO.LTD បាននិងកំពុងសាងសង់រោងចក្រផលិតសំបកកង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោងនេះ គឺជាគម្រោងវិនិយោគធំបំផុតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគដល់ទៅ ៣០០លានដុល្លារ ហើយអាចបង្កើតឱកាសការងារក្នុងតំបន់បានសរុប ១៦០០កន្លែងនៅពេលសាងសង់រួច។ សូមបញ្ជាក់ផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងដែលមានលក្ខណៈសម្គាល់នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា។ បច្ចុប្បន្ន សហគ្រាសចំនួន១៧០ក្រុមហ៊ុនបានតាំងទីតាំងនៅទីនោះ ដោយបានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត៣ម៉ឺននាក់។ ទន្ទឹមនឹងនេះនៅពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថានឹងមានសហគ្រាសតាំងទីតាំងកើនឡើងដល់ ៣០០ក្រុមហ៊ុន នឹងបង្កើតការងារជូនដល់ប្រជាជនពី ៨ម៉ឺនដល់ ១០ម៉ឺននាក់៕ អត្ថបទ៖
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 27, 2022 Khmernote
មហាសេដ្ឋីអ៊ុយក្រែន លោក Rinat Akhmetov គ្រោងប្ដឹងប្រទេសរុស្ស៊ីជុំវិញការខាតបង់ចំនួន ១៧ ទៅ ២០ពាន់លានដុល្លារ ដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែកលើរោងចក្រដែកដែលមហាសេដ្ឋីរូបនេះកាន់កាប់នៅទីក្រុង Mariupol។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ តាមប្រភពដដែល រោងចក្រផលិតដែក Azovstal បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងរបស់រុស្ស៊ី បន្ទាប់ពីរោងចក្រដ៏ធំនេះ បានក្លាយជាបន្ទាយការពារចុងក្រោយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង។ ជាមួយគ្នានេះដែរ រោងចក្រ Illich Steel និង Iron Works ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីខាងលើ ក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ អំឡុងពេលការបាញ់ផ្លោងរបស់រុស្ស៊ីលើ Mariupol ។ លោក Akhmetov ដែលជាម្ចាស់ក្រុមហ៊ុនដែកដ៏ធំបំផុតរបស់អ៊ុយក្រែន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២២ ល្បឿននៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៧០,៦៦ភាគរយហើយ ខណៈតាមផែនការ គ្រោង បញ្ចប់រួចរាល់នៅខែកញ្ញាឆ្នាំ២០២២។ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា វឌ្ឍនភាពនៃការសាងសង់តួផ្លូវនៅសល់តែបន្តិច បន្តួចប៉ុណ្ណោះ ខណៈស្ពានរំលងផ្លូវជាតិមានដូចជាកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ គឺជាចំណុចតភ្ជាប់ចុងក្រោយ នៅពេលគម្រោងសឹងតែចប់រួចរាល់ទាំងស្រុង។ គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 26, 2022 Khmernote
លោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោក បានកំពុងអំពាវនាវដល់មហាសេដ្ឋី Elon Musk, Jeff Bezos និងមហាសេដ្ឋីផ្សេងទៀតដើម្បីជួយបញ្ចប់វិបត្តិអត់ឃ្លាន។ លោក David បានប្រាប់សារព័ត៌មាន Associated Press នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស សប្តាហ៍នេះថា លោកបានអំពាវនាវម្តងទៀតដល់មហាសេដ្ឋីខាងលើដើម្បីឱ្យពួកគេផ្តល់ប្រាក់ដល់កិច្ចខិតខំប្រឹងប្រែងនេះ។ យោងតាម ប្រធានកម្មវិធីអាហារពិភពលោករូបនេះ អ្នកមានបំផុតលើពិភពលោកអាចកាត់បន្ថយភាពអត់ឃ្លានបានយ៉ាងច្រើនដោយការបរិច្ចាគចំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់ពួកគេ ហើយដល់ពេលហើយដែលពួកគេត្រូវជួយលើរឿងមួយនេះ។ ជាមួយគ្នានេះដែរ លោក David បានលើកឡើងពីទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ដែល Musk បាននិយាយថាគាត់នឹងផ្តល់ឱ្យដល់កិច្ចខិតខំប្រឹងប្រែងកាលពីឆ្នាំមុន ប៉ុន្តែមកទល់ពេលនេះខាងលោកមិនទាន់បានទទួលឡើយ។ ទន្ទឹមនឹងនេះដែរ










