ព័ត៌មានចុងក្រោយ
  • គំនិតបង្កើតលុយ! មុនក្លាយជាអ្នកមានបំផុតលើលោក Elon Musk ធ្លាប់បើកក្លឹបរាត្រីមួយចេញពីផ្ទះជួលកាលរៀនមហាវិទ្យាល័យ​ដើម្បីរកប្រាក់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 1, 2022 Khmernote

    ទោះបីបច្ចុប្បន្នជាមហាសេដ្ឋីលំដាប់ពិភពលោកក៏ដោយ តែនាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Elon Musk ប្រហែលជាមិនមានប្រាក់ច្រើនទេនៅមហាវិទ្យាល័យ ហើយទោះបីជាគ្មានប្រាក់ក៏ដោយ ប៉ុន្តែ Musk តែងតែមានស្មារតីជាសហគ្រិន។ នៅឆ្នាំ ១៩៨៩ លោក Musk បានចាកចេញពីអាហ្វ្រិកខាងត្បូងដើម្បីចូលរៀននៅសាកលវិទ្យាល័យ Queen’s in Ontario ប្រទេសកាណាដា។ បន្ទាប់ពីចំណាយពេល ២ ឆ្នាំនៅ Ontario គាត់បានផ្ទេរទៅសាកលវិទ្យាល័យ Pennsylvania លើអាហារូបករណ៍នៅឆ្នាំ១៩៩២ ។ នៅទីនោះ Elon Musk និងមិត្តរួមបន្ទប់របស់គាត់ឈ្មោះថា

  • តម្លៃ​ប្រេង​ឡើង​ដល់​ ១២៤​ដុល្លារក្នុង ១បារ៉ែល បន្ទាប់ពី​បណ្ដាប្រទេសសហភាព​អឺរ៉ុប​ហាមឃាត់​ការ​នាំ​ចូល​ប្រេងរុ​ស្ស៊ី ៩០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែមកនេះ បន្ទាប់ពីបណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមលើការហាមឃាត់ភាគច្រើនលើការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដោយសារការលុកលុយទៅលើប្រទេសអ៊ុយក្រែន។ ប្រេងឆៅប្រភេទ Brent បានឡើងពី ១២៤ដុល្លារ ទៅ ១២៤.០៣ដុល្លារ កើនឡើង ៣.៩% ក្នុងមួយបារ៉ែល ដែលនេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៩ ខែមីនាមក។ ជាមួយគ្នានេះ ប្រេងឆៅ West Texas ដែលកំពុងជួញដូរបានឡើងដល់ ៣.៥% ដល់តម្លៃ ១១៩.០៥ដុល្លារ។ ការកើនឡើងតម្លៃកាលពីថ្ងៃអង្គារនេះ បានដាក់សម្ពាធបន្ថែមទៀតលើទីផ្សារប្រេងដែលធ្វើឱ្យផ្គត់ផ្គង់កាន់តែតឹងតែង ចំពេលដែលតម្រូវការក៏កំពុងកើនឡើង។ គួរបញ្ជាក់ថា ការកើនឡើងដល់កម្រិតខ្ពស់បំផុត​ ១នេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយការនាំចូលប្រេងចំនួន ៩០% ពីវិមានក្រឹមឡាំងនៅចុងឆ្នាំ២០២២

  • កម្ពុជា នឹងបោះផ្សាយមូលបត្ររដ្ឋជាផ្លូវការចំនួន ៣០០លានដុល្លារ នៅខែមិថុនានេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងបោះផ្សាយមូលបត្ររដ្ឋជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងទំហំទឹកប្រាក់ចំនួន ៣០០លានដុល្លារ នេះបើយោងតាមការឱ្យដឹងរបស់លោក ម៉ាង សុភារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ និងគ្រប់គ្រងបំណុលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាសមាជិកក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនិយោបាយស្ដីពីការអភិវឌ្ឍន៍មូលបត្ររដ្ឋ។ ថ្លែងឱ្យដឹងក្នុងកម្មវិធី «កិច្ចពិគ្រោះយោបល់ស្ដីពី ការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ» ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ លោក ម៉ាង សុភារ៉ា បានឱ្យដឹងថា មូលបត្ររដ្ឋនឹងត្រូវបានបោះផ្សាយជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២២ នេះ ប៉ុន្តែសម្រាប់ថ្ងៃជាក់លាក់នឹងត្រូវផ្សព្វផ្សាយលើគេហទំព័រ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច

  • ដំណឹងល្អដើមខែថ្មី! រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ និងប្រកាសបើកការ​ដ្ឋាន​ស្ថាបនា​ផ្លូវថ្មីមួយខ្សែទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញបាន សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​លេខ​១០៨០ ចាប់ពី​មហាវិថី ឈ្នះ ឈ្នះ ដល់ផ្លូវ​លេខ​៤២ ស្ថិតនៅសង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំបូល និង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែលមាន​ប្រវែង​៦.៤៩០​ម៉្រែត ទទឹង១២ម៉ែត្រ។ ក្នុងឱកាសនោះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បាន ប្រកាស​បើកការ​ដ្ឋាន​ស្ថាបនា​ផ្លូវមួយ​ខ្សែថ្មីប្រវែង ១.៥០០​ម៉្រែត ទទឹង១២​ម៉្រែត ចាប់​ពី​ចំនុច​ស្ពាន​វត្ត​ភ្នៀត ស្ថិតនៅសង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​៕

  • រុស្ស៊ី ផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅប្រទេសហូឡង់ ដោយសារមិនព្រមបង់ជាប្រាក់រូប ខណៈដាណឺម៉ាកអាចនឹងក្លាយជាប្រទេសបន្ទាប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2022 Khmernote

    ក្រុមហ៊ុន ថាមពលយក្សរុស្ស៊ី Gazprom បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅឱ្យ GasTerra ដោយសារតែពាណិជ្ជករហូឡង់មួយនេះ បានបដិសេធមិនបង់ប្រាក់ជាប្រាក់រូប។ GasTerra ដែលជាកម្មសិទ្ធិមួយផ្នែករបស់រដ្ឋ និងពាណិជ្ជកម្មក្នុងនាមរដ្ឋាភិបាលបាននិយាយថា GasTerra នឹងមិនព្រមជាមួយការទាមទារនៃការទូទាត់របស់ក្រុមហ៊ុន Gazprom ឡើយ។ ក្រុមហ៊ុនហូឡង់បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទថា “ការមិនបង់ឱ្យរុសស្ស៊ីជាប្រាក់រូប គឺដោយសារតែការធ្វើដូច្នេះនឹងប្រថុយនឹងការបំពានទណ្ឌកម្មដែលដាក់ដោយសហភាពអឺរ៉ុប និងដោយសារតែមានហានិភ័យផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការច្រើនពេកដែលទាក់ទងនឹងការបង់ប្រាក់ដែលត្រូវការ” ។ ជាពិសេស ការបើកគណនីនៅទីក្រុងមូស្គូក្រោមច្បាប់រុស្ស៊ី និងការគ្រប់គ្រងរបស់ពួកគេដោយរបបរុស្ស៊ី បង្កហានិភ័យខ្លាំងពេក”។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ហូឡង់​បាន​និយាយ​ថា​ ខ្លួន​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន GasTerra មិន​គោរព​តាម​ការ​ទាមទារ​របស់​ក្រុមហ៊ុន Gazprom ក្នុង​ការ​បង់​ប្រាក់​ជា​ប្រាក់​រូប។ រដ្ឋាភិបាលហូឡង់និយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសនេះមានទុនបម្រុងឧស្ម័នគ្រប់គ្រាន់សម្រាប់រយៈពេលខ្លី

  • ក្រុមហ៊ុន Vietnam Airlines សម្រេចលក់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 1, 2022 Khmernote

    ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា Vietnam Airlines បានទិញភាគហ៊ុនចំនួន ៤៩% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្នុងឆ្នាំ២០០៩ ហើយបានសន្យាថា នឹងបង្កើនការទិញថែមទៀត។ ប៉ុន្តែនៅឆ្នាំ២០២០ ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការលក់ភាគហ៊ុនរបស់ខ្លួន ដោយសារតែការរាតត្បាតនៃជំងឺ កូវីដ-១៩។ ជាមួយគ្នានេះដែរ ការខាតបង់របស់ក្រុមហ៊ុន Vietnam Airlines បានកើនឡើងដល់ ២១.៩៨ ទ្រីលានដុង (៩៥៥.៦

  • គួរឱ្យសរសើរមែន! ឃើញស្វាយកែវល្មៀតមិនសូវមានទីផ្សារ ហាងកាហ្វេ ១កន្លែងនៅភ្នំពេញ កែច្នៃស្វាយទុំចេញជានំប័ុងរសជាតិស្វាយ ទទួលបានការគាំទ្រខ្លំាងពីអតិថិជន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 31, 2022 Khmernote

    ហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ បានកែច្នៃស្វាយទុំផលិតចេញជានំបុ័ងស្វាយ ដែលមានរសជាតិឆ្ងាញ់ពិសា ហើយទទួលបានការគាំទ្រខ្លំាងពីអតិថិជន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ប៊ុនវុទ្ធិការ ស្ថាបនិកកែច្នៃផ្លែស្វាយទុំធ្វើជានំបុ័ង ស្ថិតនៅសាលាសង្កាត់ក្រាំងធ្នុង រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យករបរបើកហាងកាហ្វេនិងការផលិតនំបុ័ងដែលច្នៃចេញពីផ្លែឈើក្នុងស្រុក អស់រយៈពេលជាង១ឆ្នាំមកហើយ គឺដើម្បីលើកស្ទួយផលិតផលកសិកម្មអត្តសញ្ញាណជាតិ សម្រាប់បានដាក់លក់នៅលើហាង ឬក៏ផ្សារទំនើបនាៗនៅក្នុងប្រទេស។ លោកបានបន្តថា សម្រាប់ការបើកហាងកាហ្វេ ក៏ដូចជាការច្នៃនំបុ័ងផលិតចេញពីផ្លែស្វាយទុំនេះដែរ គឺដោយសារតែលោកចង់ឱ្យនំបុ័ងនិងកាហ្វេរួមបញ្ចូលគ្នា ទើបបានជាលោកសម្រេចចិត្តផលិតនំបុ័ងដែលច្នៃចេញពីផលិតផលក្នុងស្រុក។ លោកបានបន្ថែមថា សម្រាប់ការកែច្នៃផលិតនំបុ័ងស្វាយទុំ ក៏ដូចជានំបុ័ងដ៏ទៃទៀតនេះ ដោយសារលោកបានស្រាវជ្រាវភ្លក់រស់ជាតិនំបុ័ងគ្រប់ប្រភេទ ពីបណ្ដាប្រទេសមួយចំនួន និងបានសិក្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិត ហើយសាកល្បងជាច្រើនលើកច្រើនសារ ដើម្បីយកផ្លែស្វាយទុំមកផលិតចេញជានំបុ័ង សម្រាប់បរិភោគដែលមានរសជាតិឆ្ងាញ់បែបខ្មែរ និងអឺរ៉ុបលាយបញ្ជូលគ្នា។ ក្នុងនោះដែល សម្រាប់វត្ថុធាតុដើមដែលយកមកកែច្នៃផលិតជានំបុ័ងស្វាយទុំ លោកបានជ្រើសរើសប្រភេទស្វាយកែវល្មៀតដោយសារតែបច្ចុប្បន្នស្វាយកែវល្មៀតទុំ

  • លោក Volodymyr Zelenskyy ថា រុស្ស៊ីកំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក ខណៈគ្រាប់ធញ្ញជាតិ ២២ លានតោនរបស់អ៊ុយក្រែនមិនអាចនាំចេញបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 31, 2022 Khmernote

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោកដោយការបិទកំពង់ផែរបស់ប្រទេសអ៊ុយក្រែន។ ថ្លែងក្នុងសារជាវីដេអូកាលពីថ្ងៃចន្ទ លោក Zelenskyy បាននិយាយថា អ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិ ២២ លានតោនបានទេ ដោយសាររុស្ស៊ីបានបិទកំពង់ផែនៅសមុទ្រខ្មៅ និងបានដណ្តើមយកផ្នែកខ្លះនៃឆ្នេរសមុទ្រ Azov ។ លោក​បាន​បន្ត​ថា ការ​បិទ​ផ្លូវ​នេះ​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ទូទាំង​ពិភពលោក​​ច្របូកច្របល់ ហើយ​ជា​លទ្ធផលអាហារ​កំពុង​ឡើង​ថ្លៃ​ក្នុង​ប្រទេស​ផ្សេងៗ។ ទន្ទឹមនឹងនេះ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា ការបិទផ្លូវក៏កំពុង​បង្ក​ការ​គំរាម​កំហែង​នៃគ្រោះ​ទុរ្ភិក្ស​នៅ​ទ្វីប​អាហ្រ្វិក អាស៊ី និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួនទៀត។ ហើយលើសពីនេះ ការគំរាមកំហែងអាចកើនឡើងជាវិបត្តិជនចំណាកស្រុកថ្មី ហើយថ្នាក់ដឹកនាំរុស្ស៊ី កំពុងបង្កើតបញ្ហានេះ ដោយចេតនា។ មិនតែប៉ុណ្ណោះ យោងតាមលោក Zelenskyy “ពួកឈ្លានពានរុស្ស៊ី” បានលួចគ្រាប់ធញ្ញជាតិយ៉ាងហោចណាស់កន្លះលានតោន